KPT+
៦ ឃ្លាត្រូវចាំ និងប្រាប់ខ្លួនឯងពេលអស់សង្ឃឹមរលីងក្នុងជីវិត
ត្រូវចាំថាជីវិតមិនងាយស្រួលរហូតទេ។ យើងមិនអាចទទួលបានតែអ្វីដែលយើងចង់បានឡើយ ហើយយើងអាចនឹងមានអារម្មណ៍ថាកំពុងតែបាត់បង់រាល់ពេលវេលា។ ត្រូវគិតថាមិនមែនមានតែយើងម្នាក់ទេដែលជួបបញ្ហា មនុស្សជុំវិញពិភពលោកក៏ជួបនឹងបញ្ហាដូចគ្នាអ្នកខ្លះទៀតអាចនិងមានរឿងច្រើនជាងយើងទៀតក៏ថាបាន
ជាញឹកញាប់រឿងអាក្រក់ដែលកើតឡើងក្នុងជីវិតរបស់យើងនឹងធ្វើឱ្យយើងដើរទៅកាន់ផ្លូវដែលល្អបំផុតនៅពេលអនាគត
នៅពេលមានរឿងអាក្រក់កើតឡើងក្នុងជីវិតរបស់យើង វាពិតជារៀបចំផ្លូវសម្រាប់យើងនិងពេលវេលាល្អៗ ។ អ្វីដែលពិបាកបំផុតក្នុងជីវិតរបស់យើងគឺការរៀបចំឱ្យស្រស់ស្អាតនិងមានតម្លៃបំផុត។ ប៉ុន្តែនៅពេលដែលមានបញ្ហាយើងគួរតែស្នើសុំការគាំទ្រពីមិត្តភក្តិនិងក្រុមគ្រួសាររបស់យើង។
កុំភ្លេចដើរចេញទាំងដកដង្ហើមវែងៗនិងរំលឹកខ្លួនយើងថាយើងជានរណានៅទីណា
នៅពេលយើងមានអារម្មណ៍ថាបាត់បង់អ្វីម្យ៉ាងនៅក្នុងជីវិតវាអាចជាសញ្ញាមួយដែលយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ ដូច្នេះធ្វើឱ្យជីវិតរបស់យើងសាមញ្ញហើយចំណាយពេលឱ្យច្រើនសម្រាប់ខ្លួនផ្ទាល់។ ចំណាយពេលក្នុងការដើរលេងផ្ទាល់ខ្លួននិងឈប់គិតរឿងមិនល្អហើយស្ងប់ស្ងាត់គិតគូររឿងល្អៗនិងធ្វើដំណើរកម្សាន្តតាមតំបន់ធម្មជាតិ។ ល។
ឈប់គិតច្រើនពេក ហើយទៅកន្លែងណាដែលបេះដូងរបស់យើងនាំ
ការគិតច្រើនពេកធ្វើឱ្យយើងមានអារម្មណ៍ថាវង្វេង។ ដូច្នេះយើងត្រូវធ្វើតាមវិចារណញាណរបស់យើងដោយមិនអនុញ្ញាតឱ្យការគិតអវិជ្ជមានមកលើខ្លួនយើងនិងរំខានដល់សុភមង្គលផ្ទាល់ខ្លួនឡើយ។
អព្ភូតហេតុកើតឡើងជារៀងរាល់ថ្ងៃដូច្នេះកុំអស់សង្ឃឹម
ត្រូវតែជឿជាក់លើខ្លួនឯងកុំបាត់បង់ក្តីសង្ឃឹមហើយចងចាំថាយើងត្រូវការរៀនពីទុក្ខលំបាក ហើយយើងត្រូវការភាពងងឹតដើម្បីឱ្យពន្លឺរបស់ខ្លួនយើងមានតម្លៃ។
មិនចាំបាច់គិតខ្វល់ថាការងារដែលយើងកំពុងធ្វើបានសម្រេចនៅថ្ងៃខាងមុខទេ
ឈប់រង់ចាំចម្លើយដែលលេចចេញមក។ ផ្ទុយទៅវិញធ្វើតាមបេះដូងរបស់យើងហើយធ្វើការសម្រេចចិត្ត។ យើងមិនចាំបាច់ដឹងអ្វីៗទាំងអស់មុនពេលកើតឡើងឡើយ។
ការប្តេជ្ញាចិត្តធ្វើអ្វីមួយដែលយើងស្រលាញ់ពិតជារឿងមួយដែលល្អបំផុតនៅពេលយើងមានអារម្មណ៍ថាបាត់បង់នៅក្នុងជីវិត
នៅពេលដែលយើងធំដឹងក្ដីឡើងមានបញ្ហាជាច្រើនដែលតម្រូវឱ្យយើងមានទំនួលខុសត្រូវ ប៉ុន្តែយើងត្រូវភ្ជាប់ទំនាក់ទំនងជាមួយអ្វីដែលយើងស្រឡាញ់ក៏ដូចជាចាត់វិធានការលើបញ្ហានោះ ហើយចាប់ផ្តើមធ្វើអ្វីដែលយើងពិតជាស្រលាញ់ ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកគឺជាគន្លឹះនៃភាពជោគជ័យ?

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៥១ នាទីutes ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក