Connect with us

KPT+

៦ ឃ្លា​ត្រូវ​ចាំ និងប្រាប់ខ្លួន​ឯងពេល​អស់​សង្ឃឹមរលីង​ក្នុង​ជីវិត

បានផុស

នៅ

ត្រូវ​ចាំ​ថា​ជីវិត​មិន​ងាយ​ស្រួលរហូត​ទេ។ ​យើងមិន​អាច​ទទួល​បាន​តែ​អ្វី​ដែល​យើង​ចង់​បាន​ឡើយ ហើយ​យើង​អាចនឹង​មាន​អារម្មណ៍​ថា​កំពុង​តែ​បាត់បង់​រាល់​ពេល​វេលា។ ត្រូវ​គិត​ថា​មិន​មែន​មាន​តែ​យើង​ម្នាក់​ទេ​ដែល​ជួប​បញ្ហា​ មនុស្ស​ជុំ​វិញ​ពិភពលោក​ក៏​ជួប​នឹង​បញ្ហា​ដូច​គ្នា​អ្នក​ខ្លះ​ទៀត​អាច​និង​មាន​រឿង​ច្រើន​ជាង​យើង​ទៀត​ក៏​ថា​បាន

ជា​ញឹកញាប់​រឿង​អាក្រក់​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យើងនឹង​ធ្វើ​ឱ្យ​យើង​ដើរ​ទៅ​កាន់​ផ្លូវ​ដែល​ល្អ​បំផុត​នៅ​ពេល​អនាគត

នៅ​ពេល​មាន​រឿង​អាក្រក់​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង ​វា​ពិត​ជា​រៀប​ចំ​ផ្លូវ​សម្រាប់​យើង​និង​ពេល​វេលា​ល្អៗ ។ អ្វី​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត​របស់​យើង​គឺ​ការ​រៀប​ចំ​ឱ្យ​​ស្រស់​ស្អាត​និង​មាន​តម្លៃ​បំផុត។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​បញ្ហា​យើង​គួរ​តែ​ស្នើ​សុំ​ការ​គាំទ្រ​ពី​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​របស់​យើង។

កុំ​ភ្លេច​ដើរ​ចេញ​ទាំង​ដក​ដង្ហើម​វែងៗ​និង​រំលឹក​ខ្លួន​យើង​ថា​យើង​ជា​នរណា​នៅ​ទី​ណា

នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​បាត់បង់​អ្វី​ម្យ៉ាង​នៅ​ក្នុង​ជីវិត​វា​អាច​ជា​សញ្ញា​មួយ​ដែល​យើង​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង។ ដូច្នេះ​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​សាមញ្ញ​ហើយ​ចំណាយ​ពេល​ឱ្យ​ច្រើន​សម្រាប់​ខ្លួន​ផ្ទាល់។ ចំណាយ​ពេល​ក្នុង​ការ​ដើរ​លេង​ផ្ទាល់​ខ្លួន​និង​ឈប់​គិត​រឿង​មិន​ល្អ​ហើយ​ស្ងប់ស្ងាត់​គិត​គូរ​រឿង​ល្អៗ​និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​ធម្មជាតិ​។ ល។

ឈប់​គិត​ច្រើន​ពេក ​ហើយ​ទៅ​កន្លែង​ណា​ដែល​បេះដូង​របស់​យើង​នាំ

ការ​គិត​ច្រើន​ពេក​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​វង្វេង។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​តាម​វិចារណ​ញាណ​របស់​យើង​ដោយ​មិន​អនុញ្ញាត​ឱ្យ​ការ​គិត​អវិជ្ជមាន​មក​លើ​ខ្លួន​យើង​និង​រំខាន​ដល់​សុភមង្គល​ផ្ទាល់​ខ្លួន​ឡើយ។

អព្ភូត​ហេតុ​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ​ដូច្នេះ​កុំ​អស់​សង្ឃឹម

ត្រូវ​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង​កុំ​បាត់បង់​ក្តី​សង្ឃឹម​ហើយ​ចង​ចាំ​ថា​យើង​ត្រូវ​ការ​រៀន​ពី​ទុក្ខ​លំបាក ​ហើយ​យើង​ត្រូវ​ការ​ភាព​ងងឹត​ដើម្បី​ឱ្យ​ពន្លឺ​របស់​ខ្លួន​យើង​មាន​តម្លៃ។

មិន​ចាំ​បាច់​គិត​ខ្វល់​ថា​ការងារ​ដែល​យើង​កំពុង​ធ្វើ​បាន​សម្រេច​នៅ​ថ្ងៃ​ខាង​មុខ​ទេ

ឈប់​រង់​ចាំ​ចម្លើយ​ដែល​លេច​ចេញ​មក។ ​ផ្ទុយ​ទៅ​វិញ​ធ្វើ​តាម​បេះដូង​របស់​យើង​ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត។ យើង​មិន​ចាំ​បាច់​ដឹង​អ្វីៗ​ទាំង​អស់​មុន​ពេល​កើត​ឡើង​ឡើយ។

ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​អ្វី​មួយ​ដែល​យើង​ស្រលាញ់​ពិត​ជា​រឿង​មួយ​ដែល​ល្អ​បំផុត​នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​បាត់បង់​នៅ​ក្នុង​ជីវិត

នៅ​ពេល​ដែល​យើង​ធំ​ដឹង​ក្ដី​ឡើង​មាន​បញ្ហា​ជា​ច្រើន​ដែល​តម្រូវ​ឱ្យ​យើង​មាន​ទំនួល​ខុស​ត្រូវ​ ប៉ុន្តែ​យើង​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អ្វី​ដែល​យើង​ស្រឡាញ់​ក៏​ដូច​ជា​ចាត់​វិធាន​ការ​លើ​បញ្ហា​នោះ ហើយ​ចាប់​ផ្តើម​ធ្វើ​អ្វី​ដែល​យើង​ពិត​ជា​ស្រលាញ់ ៕

ប្រែសម្រួល៖ សន​ ផានិត

ចុចអាន៖ ហេតុអ្វី​បាន​ជា​ការ​ក្រោក​ពី​គេង​នៅ​ម៉ោង ៥ ព្រឹក​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម