Connect with us

KPT+

ចង់សម្រេចគោលដៅធំៗ ចៀសរឿងទាំង ៥ នេះសិន

បានផុស

នៅ

ការ​រក្សា​ខ្លួន​ឯង​ជា​ផ្នែក​មួយ​នៃ​គន្លឹះ​នៃ​ការ​ជោគជ័យ។ ភាពជាប់លាប់ ក៏ជួយក្នុងការផ្លាស់ប្តូររបៀបដែលអ្នកធ្វើការសម្រេចចិត្ត និងក្នុងការរស់នៅក្នុងដំណើរការនៃជីវិតរបស់អ្នកជារៀងរាល់ថ្ងៃ។ ខាងក្រោម​នេះ ​ជា​រឿង​ដែល​អ្នក​គួរ​ចៀសវាង ប្រសិនបើចង់សម្រេចគោលដៅខាងមុខ។

១ មាន​អារម្មណ៍​សង្ស័យ​ខ្លួនឯង មនុស្ស​គ្រប់រូប​ប្រាកដ​ជា​មាន​ការ​សង្ស័យ​អំពី​ខ្លួនឯង។ ការ​សង្ស័យ​លើ​ខ្លួន​ឯង​ជា​ទម្លាប់​ផ្លូវចិត្ត​ដែល​តែង​ចោទ​សួរ​ និងវាយ​តម្លៃ​ខ្លួន​ឯង។ ពេលខ្លះការសង្ស័យ​នោះ អាចកើតចេញពីបេះដូង​ដោយខ្លួនឯងដោយសារ​តែ​របួសកាល​ពី​អតីតកាល ហើយវាក៏អាចមក​ពីការស្តាប់យោបល់ពីអ្នកដ៏ទៃផងដែរ។ ការ​សង្ស័យ​ច្រើន​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​បាត់​បង់​នូវ​អ្វី​ដែល​អ្នក​បាន​សម្រេច​ ដោយ​សារ​តែ​អ្នក​ខ្លាច​ក្នុង​ការ​ព្យាយាម។ ការសង្ស័យខ្លួនឯងគ្រាន់​តែជាការភ័យខ្លាច ​ដែលអ្នកបង្ហាញដើម្បី​ការពារអ្នកពីការបាត់បង់។ ការសង្ស័យនេះ នឹងបំផ្លាញបន្ទាយនៃភាពជាប់លាប់។ ប្រសិនបើអ្នកចង់ឲ្យស្របនឹងគោលដៅដែលអ្នកចង់​សម្រេចបាន កុំ​បង្វែរ​ត្រចៀក​ទៅរកមតិ​អវិជ្ជមាន ហើយបញ្ជាក់ប្រាប់ខ្លួនឯងថា ការសង្ស័យមិនមែនជាការពិត​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ មិនទទួលយកការបរាជ័យកន្លងមក ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជាមួយ​នឹង​ការ​បរាជ័យ​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​អតីតកាល​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ក្នុង​នាម​ជា​មនុស្ស​ធម្មតា​ម្នាក់​ដែល​មិន​ល្អ​ឥត​ខ្ចោះ ការ​ធ្វើ​ខុស និង​មិន​សម្រេច​អ្វី​មួយ​ជា​រឿង​ធម្មជាតិ។ មិន​គួរ​ជា​ការ​បរាជ័យ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​អារម្មណ៍​សោកសៅ និង​សោកស្ដាយ​ដែល​អូស​បន្លាយ​ឡើយ។ រឿង​ដែល​អ្នក​ត្រូវ​ចងចាំ​ និង​ដាក់​បញ្ចូល​ក្នុង​ខ្លួន គឺ​នៅ​ពេល​ដែល​អ្នក​ជួប​ប្រទះ​នឹង​ភាព​បរាជ័យ អ្នក​មិន​គួរ​ចុះ​ចាញ់ ហើយ​ងើប​ឡើង​វិញ​ដើម្បី​ព្យាយាម​ម្ដង​ទៀត។ សមិទ្ធិផលដ៏អស្ចារ្យត្រូវបានឆ្លងកាត់ការតស៊ូផ្សេងៗ​ដែលមិនងាយស្រួល ហើយពិតណាស់បានឆ្លង​កាត់ដំណើរការបរាជ័យជា​ច្រើន។ រឿងដែលត្រូវតែដឹងនោះគឺថា ពេលយើងបរាជ័យ យើងបានបើកទ្វារនៃការតស៊ូបន្ទាប់ ព្រោះយើងហ៊ានព្យាយាម។

៣ មាន​ទម្លាប់​អាក្រក់ បើ​អ្នក​ចង់​ឲ្យជីវិត​ផ្លាស់​ប្ដូរ ប្រាកដ​ណាស់ អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​ជា​មុន​សិន។ ទម្លាប់អាក្រក់នឹងរារាំងដំណើរការនៃការសម្រេចគោលដៅ។ មិនចាំបាច់ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែការផ្លាស់ប្តូរបន្តិចបន្តួច​ អាចធ្វើឲ្យ​ជីវិតរបស់អ្នក​កាន់តែប្រសើរឡើង ប្រសិនបើអ្នកធ្វើវាជារៀងរាល់ថ្ងៃ។ ទម្លាប់​អាក្រក់​នេះ​កើត​មាន​ព្រោះ​វា​ធ្លាប់​ធ្វើ​ជា​ញឹក​ញាប់​ហើយ​ធ្វើ​ដដែលៗ។ ការ​កម្ចាត់​ទម្លាប់​អាក្រក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ។ ជាការពិតណាស់ វាទាមទារការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តច្រើន។ វាត្រូវចំណាយពេល៦៦ ថ្ងៃដើម្បីបំបែកទម្លាប់ ហើយជំនួសវាដោយគំរូថ្មី។ ចាប់ផ្តើមជាមួយរឿងតូចតាចជាមុនសិន ហើយរៀបចំផែនការល្អសម្រាប់ជីវិតរបស់អ្នកនាពេលអនាគត។ កុំ​ភ្លេច​ផ្តល់​រង្វាន់​ដល់​ខ្លួន​ឯង​ ពេល​អ្នក​បាន​ជោគជ័យ ​ក្នុង​ការ​លុប​បំបាត់​ទម្លាប់​អាក្រក់​របស់​អ្នក។

៤ កុំ​ផ្តោត​លើ​ដំណើរការ​ដែលបានអនុវត្ត ភាពជាប់លាប់ក្នុងជីវិតគឺ​ទាំងអស់អំពី​ការរក្សាការ​ផ្តោតអារម្មណ៍ និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដដើម្បីសម្រេចបានវា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនធ្ងន់ធ្ងរទេ គោលដៅរបស់អ្នកនឹងពិបាកសម្រេច។ កុំផ្តោតលើគោលដៅ​ច្រើនពេក ជាជាងធ្វើរឿងដែលធ្វើឲ្យ​អ្នកបាក់ទឹកចិត្ត ចូរផ្តោតលើដំណើរការដែលអ្នកកំពុង​ឆ្លងកាត់​ ដើម្បីឲ្យ​មានភាព​ស៊ីសង្វាក់គ្នា ក្នុងការព្យាយាមសម្រេចគោលដៅរបស់អ្នក។

៥ មិនមានវិន័យក្នុងការធ្វើអ្វីមួយ ការ​ប្រៀនប្រដៅ​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ធ្វើ​អ្វី​ៗ​បាន​ជាប់លាប់។ បើគ្មានវិន័យ អ្នកប្រាកដជានឹងមើលស្រាលរឿងតូចតាច ដែលក្រោយមកក្លាយជាទម្លាប់អាក្រក់ និងរារាំងអ្នកក្នុងការសម្រេចគោលដៅ។ ការ​មាន​វិន័យ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​បន្ត​ដំណើរ​បាន​ដែរ ទោះ​បី​ជា​អ្នក​គិត​ថា​អ្នក​ខ្លាច​បរាជ័យ​ក៏​ដោយ។ ដើម្បីមានវិន័យ អ្នកត្រូវតែមានចក្ខុវិស័យច្បាស់លាស់ អំពីអ្វីដែលអ្នកចង់សម្រេច។ ម៉្យាងវិញទៀត ប្រសិនបើគោលដៅរបស់អ្នកមិនច្បាស់លាស់ នោះអ្នកអាចនឹងវង្វេង ឬត្រូវបានរំខានដោយរឿងផ្សេងទៀតដែលខុសពីគោលដៅដើម។ ចាប់ពីពេលនេះតទៅ ត្រូវបង្កើតអាកប្បកិរិយាប្រកបដោយវិន័យក្នុងខ្លួនឯង ព្រោះបើអ្នកមិនមានវិន័យ វានឹងបង្កបញ្ហាដូចជា បញ្ហាសុខភាព ការងារយឺតយ៉ាវ ភាពវឹកវរ និងរឿងផ្សេងៗដែលប្រមូលផ្តុំ និងបន្ទុកខ្លួនឯង។

គោលដៅធំ ប្រាកដជាទាមទារការលះបង់ និងការតស៊ូដ៏អស្ចារ្យ។ ចៀសវាងអ្នកឯង ពីអ្វីដែលរារាំងយើងក្នុងការសម្រេចគោលដៅខាងមុខ ដោយការចាប់ផ្តើមពីរឿងតូចតាចមុន តែត្រូវធ្វើជាប្រចាំរាល់ថ្ងៃដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង កុំគិតច្រើនក្នុងពេលតែមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម