KPT+
ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ
ហេតុអ្វីបានជាមនុស្សខ្លះដែលពូកែកាលនៅរៀន តែបែរជាមកបរាជ័យក្នុងជីវិត?
ចម្លើយ៖ ព្រោះថា ភាពជោគជ័យមិនមែនជាពិន្ទុ វាជាគុណតម្លៃ!
១ កុំអាងថា ការសិក្សាល្អគិតថា ជីវិតនិងអស្ចារ្យជាងអ្នកផ្សេង
ជីវិតខុសឆ្ងាយពីសៀវភៅ។ យើងអាចទទួលបានពិន្ទុល្អក្នុងការប្រឡងដោយការអានសៀវភៅត្រូវនឹងវិញ្ញាសា ប៉ុន្តែក្នុងជីវិតពិតយើងត្រូវតែដោះស្រាយជាមួយមនុស្សពិត។
ដូច្នេះប្រសិនបើយើងចង់អនុវត្តចំណេះដឹងក្នុងពិភពពិត ត្រូវរៀនសូត្រពីបទពិសោធន៍អ្នកចាស់ទុំនិងមិត្តភ័ក្ដិ ហើយទទួលយកការលំបាកក្នុងជីវិតខ្លះមកលត់ដំ។
ហេតុផលមួយទៀត អាចជាវប្បធម៌នៃការរៀនសូត្រ ជាលក្ខណៈធម្មតានៅក្នុងប្រព័ន្ធអប់រំដែលនិយមការគិតត្រិះរិះពិចារណាបែបហេតុផលតក្កវិទ្យា។ កម្មវិធីសិក្សាភាគច្រើន របស់យើងផ្ដោតលើការសម្គាល់លក្ខណៈវិទ្យាសាស្ត្រ ដូច្នេះស្តង់ដារនៃការសិក្សារបស់យើងមិនល្អទេក្នុងការសាកល្បងលើស្ថានភាពជីវិតរស់នៅពិត។ ចំណេះដឹងក្នុងសាលាជាការសាកល្បងនូវវិន័យរបស់មនុស្ស។
២ កុំគិតថាជីវិតមិនយុត្តិធម៌សម្រាប់គ្រប់គ្នាហើយយកជាលេសធ្វើបាបអ្នកផ្សេង
យើងកំពុងរស់នៅក្នុងយុគសម័យប្រកួតប្រជែង ដែលអ្នកខ្លះដើម្បីទទួលបានជោគជ័យប្រើវិធីកេងចំណេញ មិនសមហេតុផលហើយធ្វើឲ្យអ្នកផ្សេងឈឺចាប់ ខាតបង់រងគ្រោះ ព្រោះពាក្យថាជីវិត គឺបែបនោះហើយ វាមិនយុត្តិធម៌ទេ។ កុំនិយាយពាក្យនេះ ជីវិតមិនយុត្តិធម៌មែន តែគួរធ្វើខ្លួនយើងជាមនុស្សយុត្តិធម៌ ព្រោះបើយើងសាងអ្វី យើងនឹងទទួលផលនោះមិនខាន។
៣ ភ្លើតភ្លើននិងជោគជ័យ
មនុស្សបរាជ័យធ្ងន់ព្រោះគេធ្លាប់ភ្លើតភ្លើននិងជោគជ័យតូចៗ។ គួរច្បាស់លាស់និងខ្លួនឯង កុំបញ្ជោរខ្លួនឯង កុំគិតលើសពីអ្វីដែលខ្លួនកំពុងមាន និងត្រូវដឹងពីអ្វីដែលអាចនឹងត្រូវបាត់បង់ ព្រោះវិនិច្ឆ័យខ្លួនអស្ចារ្យជាងអ្នកដទៃ បរាជ័យពិតកើតមាននៅពេលដែលរកឃើញថាការពិតមិនដូចការគិត។
មនុស្សជោគជ័យពិតប្រាកដ គឺគោរពមនុស្សគ្រប់គ្នា ដោយមិនគិតពីវណ្ណៈជំនឿ សាសនា ទ្រព្យសម្បត្តិ និងសមិទ្ធផលក្នុងជីវិត។ ល។ បើមិនចេះទទួលស្គាល់តម្លៃនៃភាពសាមញ្ញ នោះគឺមិនទាន់ជោគជ័យនូវឡើយ។
មនុស្សជោគជ័យតែងតែមើលទៅសាមញ្ញហើយគត់មត់៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖អត្ថន័យពិតនៃពាក្យថា ជីវិតគឺជាការតស៊ូ
ចុចអាន៖៣យ៉ាងគួរធ្វើ បើសិនបណ្ដាញសង្គមធ្វើឲ្យយើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត