KPT+
គូស្នេហ៍កម្សត់ទាំង ៦ នេះ ក្លាយជារឿងសោកសៅបំផុត ក្នុងប្រវត្តិសាស្ត្រ
យើងធ្លាប់តែអានរឿងស្នេហាកម្សត់ៗ ពីអក្សរសិល្ប៍កាលពីនៅរៀនវិទ្យាល័យដូចជា កុលាបប៉ៃលិន ផ្កាស្រពោនជាដើម ថ្ងៃនេះយើងនឹងមកប្ដូររសជាតិ ដោយអានរឿងស្នេហាកម្សត់ៗក្នុងប្រវត្តិសាស្ត្រវិញម្ដងថា តើរំជួយចិត្តកម្រិតណា។ រឿងទាំង ៦ ខាងក្រោមនេះហើយ ជារឿងស្នេហាមិនសមបំណងពីក្នុងប្រវត្តិសាស្ត្រពិតៗ មិនមានការប្រឌិតឡើយ៖
១. ខ្លេអូផាត្រា និង ម៉ាខអាតូនី (Cleopatra and Mark Antony)
លោក Shakespare យល់ឃើញថារឿងស្នេហាមួយគូនេះពិតជាសោកសៅមែនទែន ពួកគេជួបគ្នាដំបូងនៅឆ្នាំ ៤១មុនគ.ស. ក្នុងពេលសាធារណរដ្ឋរ៉ូម៉ាំងកំពុងមានចលាចលខ្លាំងបំផុត ខ្លេអូជាស្ដេចស្រីនៃអេហ្ស៊ីបមួយអង្គ ព្រះនាងជាអ្នកទៅលួងលោមស្នេហាបុរសនោះមុន អាតូនីជាមេទ័ពម្នាក់ថែមទាំងរៀបការហើយទៀត ស្នេហារបស់អ្នកទាំងពីរមានទាំងភាពរ៉ូមែនទិច និងបង្កភាពតានតឹងឲ្យសម្ព័ន្ធភាពនយោបាយរវាងទឹកដីពួកគេទាំងពីរ។ សម្ព័ន្ធភាពស្នេហានេះបង្ហាញពីភាពជូរចត់នៅពេលដែលអធិរាជ Octavian បានបញ្ចុះបញ្ចូលព្រឹទ្ធសភារ៉ូម៉ាំងថាមេទ័ពអាតូនីស្រេកឃ្លានអំណាចហើយត្រូវខ្លេអូបោកប្រើ ក្រោយមកពួកគេទាំងពីរក៏ធ្វើអត្តឃាតអំឡុងពេលមានសង្គ្រាមក្នុងឆ្នាំ ៣១ មុនគ.ស.តែម្ដងទៅ។
២. ហេលូអ៊ិស និង អាបេឡឺត (Heloise and Abelard)
រឿងពីរនាក់នេះត្រូវកវីជនជាតិអង់គ្លេស Alexander Pope ប្រែទៅជារឿងអក្សរសិល្ប៍បុរាណហើយ យ៉ាងណាក្ដី ហេលូអ៊ិស និង អាបេឡឺត ពិតជាស្រលាញ់គ្នាងប់ងល់មែន ជាអកុសលពួកគេក៏ត្រូវបញ្ចប់ស្នេហានោះក្នុងពាក់កណ្ដាលសតវត្សទី ១២ នៅប្រទេសបារាំង។ អាបេឡឺតជាក្មេងស្រីកម្សត់ណាស់ នាងមានអាយុ២០ឆ្នាំ ហើយស្នេហានាងធ្វើឲ្យពូនាងមិនពេញចិត្តយ៉ាងខ្លាំង ដល់ថ្នាក់បណ្ដេញនាងចេញ។ ដោយក្ដីសង្វេគ គូស្នេហ៍មួយគូនេះបានចូលវត្ត និងសរសេរសំបុត្រផ្ញើរគ្នាទៅវិញទៅមក រហូតដល់ស្លាប់រៀងខ្លួន ទាំងមិនដែរជួបគ្នាម្ដងទៀតសោះ។
៣. ស្យា ចាហាន និង ម៉ាំតាស មេហេល (Shah Jahan and Mumtaz Mahal)
Taj Mahal គឺជារាជវាំងល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌា ដែលជាសេចក្ដីប្រកាសចុងក្រោយនៃស្នេហា គេសង់វាំងនេះក្នុងសតវត្សទី១៧ ដោយ ស្យា ចាហាន សម្រាប់ភរិយាជាទីស្រលាញ់របស់គាត់សម្រាកលើកចុងក្រោយ។ ម៉ាំតាស មេហេល ជាប្រពន្ធទីបីរបស់ចាហាន គាត់ហៅនាងថាជាពេជ្យក្នុងវាំងព្រោះគាត់ស្រលាញ់នាងខ្លាំងណាស់ មេហេលស្លាប់ដោយសារការឆ្លងទន្លេទើបចាហានចាប់ផ្ដើមធ្វើរាជវាំងឲ្យនាង។ វាំងនោះសាងសង់អស់រយៈពេល ២៣ឆ្នាំ ចុងក្រោយគាត់ក៏ស្លាប់ទៅតាមនាងនៅឆ្នាំ១៦៦៦ទៅ។
៤. អ៊ីនីស ដឺ ខាស្ត្រូ និងព្រះអង្គ ផេត្រូ (Ines de Castro and King Pedro)
អ៊ីនីស ដឺ ខាស្ត្រូ គឺជាមនុស្សស្រីជាទីស្រលាញ់របស់ព្រះរាជបុត្រ ផេត្រូ ដែលជាអ្នកស្នងរាជ្យបល្ល័ង្គប្រទេសព័រទុយហ្គាល់នៅឆ្នាំ១៣៤០។ ដល់ឆ្នាំ ១៣៤៩ ផេត្រូក្លាយខ្លួនជាស្ដេចពេញសិទ្ធិ គាត់ចង់តែងតាំងអ៊ីនីសឲ្យក្លាយជាម្ចាស់ក្សត្រីដែរណាមួយពួកគេមានបុត្រជាមួយគ្នាបីនាក់ទៅហើយ ជាអកុសលឪពុករបស់គាត់មិនពេញចិត្តហើយសម្លាប់នាងចោលយ៉ាងឃោរឃៅបំផុត។ ពេលនោះសង្គ្រាមស៊ីវិលក៏កើតឡើងរវាងផេត្រូនិងឪពុករបស់គាត់ ផេត្រូបានទទួលជោគជ័យហើយសាងសង់ផ្នូររាជវង្សសម្រាប់អ៊ីនីស ជាពិសេសគាត់បញ្ជាឲ្យជនជាតិព័រទុយហ្គាល់ទាំងអស់គោរពនាងក្នុងឋានៈជាម្ចាស់ក្សត្រីទៀតផង។
៥. ម្ចាស់ក្សត្រី វិចតូរៀរ និងព្រះអង្គ អាល់បឺត (Queen Victoria and Prince Albert)
ប្រវត្តិវិទូបានឲ្យដឹងថា សេចក្ដីស្នេហាដែលម្ចាស់ក្សត្រីវិចតូរៀរ មានចំពោះព្រះអង្គអាល់បឺតពិតជាជ្រៀលជ្រៅមិនអាចវាស់បានទេ ព្រះអង្គអាល់បឺតសោយទិវង្គតនៅឆ្នាំ១៨៦១ មុនម្ចាស់ក្សត្រីដល់ទៅ៤០ឆ្នាំឯណោះ។ ចាប់តាំងពីវេលាដ៏សោកសៅនោះមកម្ចាស់ក្សត្រីវិចតូរៀរឧស្សាហ៍ស្លៀកសម្លៀកបំពាក់ខ្មៅណាស់ មិនតែប៉ុណ្ណោះទ្រង់តែងរស់នៅក្នុងភាពឯកោមិនមានស្នេហាម្ដងទៀតឡើយ។ ឆ្នាំ១៩០១ ជាឆ្នាំដែលម្ចាស់ក្សត្រីវិចតូរៀរសោយទិវង្គត គេបញ្ចុះសពរបស់ទ្រង់នៅវិហារមូស្លីមធម្មតារួចចារពីលើទ្វារថា៖ “លាហើយអ្នកជាទីស្រលាញ់ ទីបំផុតខ្ញុំបានសម្រាកជាមួយអ្នកហើយ ខ្ញុំនឹងរស់ឡើងវិញជាមួយអ្នកក្នុងព្រះគ្រីស្ទ”។
៦. អេនឌ្រូ ជេកសុន និង រ៉ាចឈែល ដូណែលសុន (Andrew Jackson and Rachel Donelson)
មុន រ៉ាចឈែល រៀបការនឹងអេនឌ្រូក្នុងឆ្នាំ១៧៩១ នាងមានប្ដីរួចហើយ។ នាងស្មានថាការលែងលះរបស់នាងបានចប់សព្វគ្រប់អស់ ប៉ុន្តែតាមពិតស្វាមីរបស់នាងមិនទាន់បញ្ជូនឯកសារលែងលះនៅឡើយទេរហូតដល់ឆ្នាំ១៧៩៣។ នាសម័យនោះការលែងលះចំពោះស្ត្រីគេចាត់ទុកជារឿងអាស្រូវដែលពិបាកនឹងលាងជម្រះណាស់ ដូច្នេះហើយគូប្រជែងរបស់អេនឌ្រូប្រើប្រាស់រឿងអាស្រូវនេះមកធ្វើជាឧបសគ្គរារាំងគាត់មិនឲ្យឡើងជាប្រធានាធិបតេយ្យជាដាច់ខាត។ ពួកគេនាំគ្នាហៅរ៉ាចឈែលថាជានារីគ្មានក្រមសីលធម៌ ជាហេតុនាំឲ្យនាងគាំងបេះដូងស្លាប់បាត់ទៅ។ អេនឌ្រូមានការតក់ស្លុត និងសោកសង្រេងជាខ្លាំង គាត់សង្ឃឹមថាប្រពន្ធជាទីស្រលាញ់នៅមានជីវិតដោយមិនអាចកាត់ចិត្តពីការស្លាប់របស់នាងសោះ។
ដូច្នេះហើយយើងគ្រប់គ្នាគួរតែស្រលាញ់គ្នាឲ្យបានច្រើន មិនត្រូវចងគំនុំគុំកួននឹងគ្នារហូតដល់មានវិប្បដិសារីនោះទេព្រោះថាឱកាសជួបគ្នាមិនមានច្រើនឡើយ អ្នកខ្លះទៀតគេមិនមានសំណាងបានរស់នៅជួបជុំមនុស្សជាទីស្រលាញ់របស់គេផង ហើយក៏មិនប្រាកដថាជាតិក្រោយអាចជួបគ្នាទៀតដែរ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ការពិត ១២ រឿង អំពីកប៉ាល់ទីតានិច ដែលជាអាថ៌កំបាំងមិនបង្ហាញក្នុងភាពយន្ត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»