KPT+
សំណួរពេញនិយម! ហេតុអ្វីបានជាអ្នកនៅលីវ?
ហេតុអ្វីបានជាអ្នកនៅលីវ?សំណួរនេះប្រហែលមានអ្នកសួរច្រើនមកហើយ មិនមែនទើបតែ KPT Plus ទេ។ វាជាសំណួរពេញនិយមសម្រាប់អ្នកនៅលីវមិនមានស្នេហាទាំងឡាយ ជាពិសេសសម្រាប់អ្នកដែលមានអាយុច្រើនគួរសម។ សម្រាប់ចម្លើយនឹងសំណួរនេះមានច្រើនទៅតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ ហើយខាងក្រោមនេះគឺជាមូលហេតុ ៨ យ៉ាងដែលធ្វើឲ្យអ្នកខ្លះនៅមិនទាន់មានគូស្នេហ៍។
១. នៅមិនទាន់ដាច់ស្រេចពីការខូចចិត្តគ្រាមុន
ការឈឺចាប់នឹងការបែកបាក់កាលគ្រាកន្លងនៅតែលងបន្លាចក្នុងអារម្មណ៍របស់អ្នកដោយមិនអាចបែងចែកថា តើអ្នកស្អប់ស្នេហាចាស់ ? ឬនៅនឹកគេម្នាក់នោះ? ការបែកគ្នាលើកចុងក្រោយ ធ្វើឲ្យអ្នកនៅចងចាំរូបភាពឈឺចាប់មិនអាចបំភ្លេច និងមិនអាចផ្ដើមថ្មីបាន។
២. មិនចង់បានទំនាក់ទំនងថ្មី
អ្នកអាចជាមនុស្សដែលសប្បាយចិត្តនិងស្កប់ស្កល់នឹងរបៀបរស់នៅបែបម្នាក់ឯង ព្រោះអ្នកមិនចង់រញ៉េរញ៉ៃជាមួយអ្នកណា។ អ្នកមិនចង់ដាក់សម្ពាធចំពោះគេនិងខ្លួនឯង ដោយសារអ្នកចង់ទៅណាមកណាដោយមិនចាំបាច់រាយកាណ៍ប្រាប់គេ រឹតតែខ្ជិលសាងស្នេហាថ្មីបែបដូចស្នេហាចាស់។
៣. ស្នេហាមិនមែនជាអាទិភាពកំពូលដែលត្រូវគិត
ជីវិតគឺជាដំណើរមួយដែលមានផ្នែកផ្សេងៗត្រូវផ្តោតអារម្មណ៍និងយកចិត្តទុកដាក់ដើម្បីទទួលបានសេចក្តីសុខ។ សេចក្ដីសុខមិនមែនកើតពីស្នេហាតែមួយមុខ ហើយនេះគឺជាអ្វីដែលអ្នកគិត និងមិនសូវឈឺក្បាលជាមួយស្នេហាទេ។ អ្នកជាមនុស្សឲ្យតម្លៃដល់គ្រួសារ បងប្អូន មិត្តភក្ដិ ទើបបានជាអ្នកមិនសូវខ្វល់ខ្វាយ បើទោះបីអ្នកគ្មានស្នេហាក៏ដោយ។
៤. នឿយហត់ខាងផ្លូវចិត្តនិងផ្លូវអារម្មណ៍
រឿងដែលអ្នកជួបក្នុងជីវិតស្នេហា និងបញ្ហាផ្សេងទៀត វាបណ្ដាលឲ្យអ្នកហត់នឿយ ហើយគ្រាន់តែចង់សម្រាកមួយរយៈ ដោយមិនចាំបាច់ខ្វល់ទៅគិតស្នេហា ព្រោះថាសុខភាពផ្លូវចិត្តនិងផ្លូវអារម្មណ៍ជារឿងដែលត្រូវយកចិត្តទុកដាក់ជាមុន។
៥. មានការរំពឹងទុកខ្ពស់ពេក
អ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ក្នុងទំនាក់ទំនងស្នេហា។ លុះដល់គ្មាននរណា ដូចអ្វីដែលអ្នករំពឹងទុក អ្នកក៏សុខចិត្តមិនទទួលស្នេហា។ អ្នកក៏ដឹងថាមនុស្សម្នាក់ៗ គ្មាននរណាល្អឥតខ្ចោះទេ ប៉ុន្តែអ្នកនៅតែមិនអាចទទួលយកពេលម្នាក់នោះមិនដូចចិត្តអ្នកចង់បាន។
៦. ព្យាយាមចៀសវាងការឈឺចាប់ម្តងទៀត
ស្នេហាអតីតរបស់អ្នក អាចធ្វើឲ្យអ្នកពិបាកពេក ឈឺចាប់ពេក ហត់នឿយពេក ខូចចិត្តពេក រហូតមិនចង់បានអ្នកណាទៀត ហើយក៏មិនចង់ឈឺចាប់ជាថ្មី។ អ្នករឹតតែមិនហ៊ានប្រថុយជាមួយទំនាក់ទំនងថ្មី និងចង់ចៀសវាងការរងគ្រោះដោយសារស្នេហាម្ដងហើយម្ដងទៀត។
៧. មិនទុកចិត្តលើការវិនិច្ឆ័យរបស់ខ្លួន
បន្ទាប់ពីមនោសញ្ចេតនាបរាជ័យនិងខូចចិត្តអស់ជាច្រើន អ្នកមិនជឿជាក់លើខ្លួនឯងជាមួយស្នេហាទៀតទេ។ អ្នកធុញទ្រាន់នឹងវា ហើយគ្មានអារម្មណ៍ទៅវិនិច្ឆ័យចរិតល្អឬអាក្រក់របស់គេទៀតដែរ ព្រោះថាអ្នកធ្លាប់មើលមនុស្សខុសម្ដងរួចទៅហើយ។
៨. ឈប់មានអារម្មណ៍ទាក់ទាញ
សេចក្តីស្នេហាបន្សល់ទុកស្នាមក្នុងបេះដូងដែលមិនប្រាកដថា អ្នកអាចជាសះស្បើយឡើងវិញនៅពេលណា។ នេះគឺជាហេតុផលដែលអ្នកគ្មានអាម្មណ៍រំភើបនឹងនរណា ឬមានអារម្មណ៍ជិនឆ្អន់នឹងស្នេហា និងអាចថា ខ្ពើមស្នេហ៍ក៏ថាបាន ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អារម្មណ៍មួយនៅពេលជួបមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅខ្លាំង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់