KPT+
គ្រាន់តែគេងពេលយប់ ក៏ជួយស្បែកឲ្យស្រស់ស្អាត ក្មេងជាងវ័យ បើដឹងល្បិចទាំង ៦ នេះ
មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា តើការគេងពិតជាអាចជួយឲ្យស្បែករបស់យើងស្រស់ស្អាត និងមានសុខភាពល្អដែរឬទេ? ជាការពិតណាស់ ការគេងពិតជាអាចជួយឲ្យយស្បែករបស់អ្នកស្រស់ស្អាត។ ព្រោះពេលវេលាដ៏ល្អបំផុតក្នុងការធ្វើឲ្យស្បែកមានភាពស្រស់ស្អាត គឺជាពេលគេង។ ថ្ងៃនេះយើងខ្ញុំរួមបញ្ចូលអាថ៌កំបាំងនៃការគេងទាំង ៦ ដែលជួយឲ្យស្បែកស្អាត មកចែករំលែកដល់មិត្តនារីឲ្យបានដឹង។
១ លាងមុខឲ្យស្អាតមុនពេលចូលគេង
រាល់យប់មុនពេលចូលគេង មិនថារាងកាយនឿយហត់យ៉ាងណាទេ អ្នកត្រូវលាងមុខឲ្យស្អាតរាល់ពេល។ ជាពិសេសប្រសិនបើការលាងមុខជាមួយនឹងវិធីសម្អាតពីរដងនិងឲ្យបានបានហ្មត់ចត់បំផុត។ វានឹងកម្ចាត់ភាពកខ្វក់បន្ថែមទៀតលើផ្ទៃមុខ ជួយការពារការស្ទះរន្ធញើស ដែលជាបញ្ហាមួយដែលបណ្តាលឲ្យកើតមុនផងដែរ។
២ លាបក្រែមបំប៉នមុនពេលចូលគេង
ដោយសារតែការគេង ស្បែករបស់យើងនឹងមានភាពស្រស់ថ្លាឡើងវិញ។ ដូច្នេះ វាជាពេលវេលាដ៏ល្អ និងសមស្របក្នុងការលាបក្រែមបំប៉នផ្សេងៗមុនពេលចូលគេង។ ក្រែមបំប៉ននឹងបម្រើយ៉ាងពេញលេញ ខណៈពេលដែលយើងកំពុងដេក បើនិយាយពីក្រែមដែលត្រូវបានណែនាំអោយលាបលើស្បែកមុនពេលចូលគេង រួមមានថ្នាំ Retinoids ដើម្បីជួយកាត់បន្ថយភាពជ្រីវជ្រួញ វីតាមីន K ជួយដោះស្រាយបញ្ហារង្វង់ខ្មៅក្រោមភ្នែក និងជាតិសំណើមស្បែក។ វាក៏ការពារស្បែកស្ងួត ឬខ្វះជាតិទឹក ដែលបណ្ដាលមកពីការគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលជាច្រើនម៉ោងផងដែរ។
៣ ចៀសវាងការដេកចំហៀង
ឧស្សាហ៍ដេកបែរទៅចំហៀង ឬគេងមិនប្រើខ្នើយ នោះអ្នកនឹងមានឱកាសធ្វើឲ្យស្បែកមុខជ្រួញខ្លាំង។ ដូច្នេះប្រសិនបើ ចង់បានស្បែកស្អាតតាំងពីគេង ណែនាំឲ្យគេងលើខ្នើយឲ្យបានត្រឹមត្រូវនិងកុំដេកបែរទៅចំហៀងញឹកពេក។
៤ កុំដេកជាមួយខ្នើយដែលខ្ពស់ពេក
ការដេកជាមួយខ្នើយខ្ពស់ពេក នឹងធ្វើឲ្យលំហូរឈាមមិនល្អគ្រប់គ្រាន់។ ដូច្នេះវាបណ្តាលឲ្យភ្នែកហើម ឬថង់ក្រោមភ្នែកយ៉ាងងាយជ្រួញលឿន។
៥ បង្កើតបរិយាកាសបន្ទប់គេងងងឹត និងស្ងប់ស្ងាត់
បង្កើតបរិយាកាសងងឹត និងស្ងប់ស្ងាត់នៅក្នុងបន្ទប់ដេក រួមទាំងការលៃតម្រូវសីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យសមស្រប វានឹងជួយឲ្យមនុស្សស្រីគេងលក់ស្រួល និងមិនភ្ញាក់នៅកណ្ដាលយប់។
៦ កុំពិសារគ្រឿងស្រវឹង ឬស្ករមុនពេលចូលគេង
ចង់បានស្បែកស្អាតតាំងពីគេង អ្នកគួរនិយាយលាទៅកាន់ស្រា ឬញ៉ាំអាហារមានជាតិស្ករមុនចូលគេង។ ដោយសារតែអាហារទាំងនេះរួមចំណែកធ្វើឲ្យស្បែកស្ងួតអំឡុងពេលគេង។ វាក៏រំខានដល់ប្រសិទ្ធភាពនៃការគេងផងដែរ។ ហើយវាអាចធ្វើឲ្យស្បែករបស់ស្រីៗមិនងាយស្ដារឡើងវិញទាំងស្រុងដូចគ្នា។
សម្រាប់ស្រីៗដែលចង់បានស្បែកស្អាត និងមានសម្រស់ក្មេងជាងវ័យ ត្រូវធ្វើតាមការណែនាំខាងលើនេះ ដោយប្រើពេលវេលានៃការគេង ដើម្បីកែសម្រួលស្បែកឲ្យតស្រស់ស្អាតនិងមានសុខភាពល្អ។ ដែលទាំងនេះ ជាអាថ៌កំបាំងនៃការមានស្បែកស្អាតពេលគេង ទាំងអស់រួមចំណែកដល់ស្បែករបស់ក្មេងស្រី ត្រូវបានចិញ្ចឹមនិងស្ដារឡើងវិញទាំងស្រុង។ យ៉ាងណាក៏ដោយ សូមកុំភ្លេចយកគន្លឹះទាំងនេះ ហើយសាកល្បងវាទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ