KPT+
បង្ហាញមុខមហាសេដ្ឋីវ័យក្មេងជាងគេទាំង ៤ រូប ដែលមានជំនួញរាប់លានដុល្លារ
មហាសេដ្ឋីភាគច្រើនគឺសំដៅទៅលើមនុស្សវ័យចំណាស់ ដែលបានខិតខំប្រឹងប្រែងធ្វើជំនួញបង្កើតប្រាក់រាប់លានរបស់ពួកគេ។ ប៉ុន្តែថ្ងៃនេះ kpt Plus សូមបង្ហាញមុខមហាសេដ្ឋីវ័យក្មេងជាងគេទាំង ៤ រូប ដែលមានជំនួញកាន់កាប់ក្នុងដៃរាប់លាន ៖
១. អាយុ ២២ ឆ្នាំ Kylie Jenner គឺជាមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក។ នាងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ ពីភាពជោគជ័យរបស់ក្រុមហ៊ុនផាត់មុខគ្រឿងសំអាងរបស់នាង។ ក្រុមហ៊ុននេះមានតម្លៃ ១.២ កោដិដុល្លារក្នុងខែវិច្ឆិកា បន្ទាប់ពី Jenner បានលក់ភាគហ៊ុននៅក្នុងយីហោផាត់មុខទៅឲ្យក្រុមហ៊ុន Coty របស់ CoverGirl ក្នុងតម្លៃ ៦០០ លានដុល្លារអាមេរិក។ Jenner មានរថយន្តទំនើបជាច្រើនប្រភេទដែលភាគច្រើនមានតម្លៃរាប់លាន រួមទាំងដីរាប់ហិចតានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនាងបានទិញកាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ១២ លានដុល្លារ។
២. Alexandra និង Katharina Andresen ជាមហាសេដ្ឋីវ័យក្មេងជាងគេលំដាប់ទី ២ និងទី ៣ លើពិភពលោក ។ ពួកគេម្នាក់ៗមានកម្មសិទ្ធិ ៤២,២% នៃក្រុមហ៊ុនវិនិយោគដែលមានមូលដ្ឋាននៅទីក្រុង អូស្លូ ប្រទេស ន័រវែស ដែលឪពុករបស់ពួកគេឈ្មោះ Johan H Andresen។
Alexandra អាយុ ២៣ ឆ្នាំជាអ្នកជិះសេះដ៏ពូកែម្នាក់ និងជាម្ចាស់ហាងសំលៀកបំពាក់ដែលនាងបានបង្កើតដោយខ្លួនឯង។ ចំណែក Katharina នាងចូលចិត្តរស់នៅទាន់សម័យជាមួយនឹងនិន្នាការម៉ូដចុងក្រោយបំផុត និងពេញចិត្តកាបូបម៉ាក Louis Vuitton ដែលត្រូវគេប៉ាន់ស្មានថាមានចំនួន ១.៩០០ ដុល្លារ។
៣. Gustav Magnar Witzøe ក៏ស្ថិតក្នុងចំណោមអ្នកមានទ្រព្យស្តុកស្ដម្ភរបស់ន័រវែស និងជាមហាសេដ្ឋីក្មេងជាងគេទីបួននៅលើពិភពលោក។ បុរសវ័យ ២៦ ឆ្នាំរូបនេះមានតម្លៃ ២,៣ ពាន់លានដុល្លារអាមេរិកនិងកាន់កាប់ភាគហ៊ុន ៤៧ % នៃអ្នកផលិតត្រី salmon របស់ន័រវែស ដែលបានផ្ដល់ផលចំណេញដល់លោកក្នុងឆ្នាំ ២០១៣ ដោយឪពុករបស់លោកឈ្មោះ Gustav Witzøe គាត់ក៏ជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងបញ្ជីដែរ។
៤. Elisabeth Furtwaengler អាយុ ២៨ ឆ្នាំ គឺជាមហាសេដ្ឋីវ័យក្មេងជនជាតិអាល្លឺម៉ង់។ ឪពុករបស់នាងគឺជាអ្នកដែលជាអ្នកបោះពុម្ពផ្សាយទស្សនាវដ្ដី Hubert Burda និងបានផ្ដល់ឲ្យនាងនិងបងប្រុសរបស់នាងគឺលោក Jacob នូវភាគហ៊ុនចំនួន ២៥ % នៅក្នុងក្រុមហ៊ុនជាលក្ខណៈគ្រួសារ ដែលបោះពុម្ពការផ្សាយរបស់អាល្លឺម៉ង់ឈ្មោះ Elle និង Harper’s Bazaar ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យាSHERLY SANDBERG
ចុចអាន៖ប្រវត្តិត្រួសៗលោក HOWARD SCHULTZ ថៅកែដំបូងរបស់ STARBUCKS
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង