Connect with us

KPT+

ដឹងទេប្រទេស អាស៊ាន ណាខ្លះមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ក្នុងពេលតែមួយ

បានផុស

នៅ

គ្រប់ប្រទេសនៅលើពិភពលោកសុទ្ធតែមានមេដឹកនាំរៀងៗខ្លួន ដោយប្រទេសខ្លះមានប្រធានាធិបតីជាអ្នកដឹកនាំ ហើយផ្សេងទៀតគឺនាយករដ្ឋមន្ត្រីជាអ្នកបញ្ជាក្បាលម៉ាស៊ីនរដ្ឋាភិបាល ប៉ុន្តែក្នុងនោះក៏មានប្រទេសមួយចំនួនទៀតគឺមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកចំនួន ១០ ប្រទេស ក្នុងនោះមានតែប្រទេស ៣ ប៉ុណ្ណោះដែលមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីក្នុងពេលតែមួយ  ហើយប្រទេសទាំងនោះមានដូចជា៖

វៀតណាម

ក្នុងពេលដំណាលគ្នានេះ វៀតណាមមានប្រធានាធិបតីគឺលោក Nguyen Xuan Phuc ឡើងកាន់អំណាចកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១ ខណៈលោក Pham Minh Chinh ជានាយករដ្ឋមន្ត្រី ឡើងកាន់តំណែងនៅថ្ងៃខែឆ្នាំតែមួយជាមួយនឹងប្រធានាធិបតី ។

លោក Pham Minh Chinh (ឆ្វេង) និងលោក Nguyen Xuan Phuc

ឡាវ

មិនខុសពីវៀតណាម, ប្រទេសឡាវបច្ចុប្បន្នមានលោក Thongloun Sisoulith ជាប្រធានាធិបតី និងលោក Phankham Viphavanh ជានាយករដ្ឋមន្ត្រី ។ ទាំងលោក Sisoulith និងលោក Viphavanh សុទ្ធតែឡើងកាន់តំណែងនៅខែមីនា ឆ្នាំ២០២១ ដូចគ្នា ។

លោក Phankham Viphavanh (ឆ្វេង) និងលោក Thongloun Sisoulith

សិង្ហបុរី

បច្ចុប្បន្នលោកស្រី Halimah Yacob គឺជាប្រធានាធិបតីរបស់ប្រទេសិង្ហបុរី ។ លោកស្រីឡើងកាន់តំណែងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្នុងពេលដំណាលគ្នានេះ សិង្ហបុរីក៏មាននាយករដ្ឋមន្ត្រីផងដែរគឺលោក Lee Hsien Loong កាន់តំណែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៤ ។

គួរបញ្ជាក់ថា ប្រទេសអាស៊ានដែលមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីទាំង ៣ នេះគឺមានការគ្រប់គ្រងអំណាចខុសៗគ្នា ពោលប្រទេសខ្លះប្រធានាធិបតីជាអ្នកមានសិទ្ធិអំណាចក្នុងសេចក្ដីសម្រេចអ្វីមួយ ខណៈប្រទេសផ្សេងទៀតសិទ្ធិក្ដោបក្ដាប់គឺស្ថិតក្នុងដៃនាយករដ្ឋមន្ត្រី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ តម្លៃប្រេងសាំងខែថ្មីនៅ អាស៊ាន ខណៈ កម្ពុជា បន្តលក់ ៤,៧០០ រៀលក្នុងមួយលីត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម