Connect with us

KPT+

ហេតុអ្វី​គេ​អាច​ដោះស្រាយ​បញ្ហា ក្នុង​ជីវិត​បាន​រលូន​ជាង​ខ្ញុំ​?

បានផុស

នៅ

​ក្នុង​ជីវិត​រស់នៅ ទោះ​តិច​ឬ​ច្រើនក្ដី គ្រប់គ្នា​ចៀស​មិន​រួច​ពី​បញ្ហា​ឡើយ​។ មិន​ថា យើង​ជា​សិស្ស ជា​អ្នកធ្វើការ ជា​គូ​ស្នេហា​ឬ​គ្រួសារ​ក៏ដោយ ឧបសគ្គ​ជីវិត​តែងតែ​កើតឡើង​ហូ​ហែរ​។​

​អ្នកខ្លះ​មាន​បញ្ហា​ខំ​សង្វាត​រក​ដំណោះស្រាយ ឯ​អ្នកខ្លះ​បែរជា​ព្យាយាម​គេចវេស​ដោយសារ​មិនដឹង​ដោះស្រាយ​បែបណា​។ យ៉ាងណាក្ដី ការរត់​គេច​ពី​បញ្ហា​មិនមែនជា​មធ្យោបាយ​ល្អ​ឡើយ ព្រោះ​ប្រឹង​គេច​ប៉ុណ្ណា វា​កាន់តែ​រីក​ធំ​ប៉ុណ្ណោះ​។ ហេតុនេះ យើង​គួរ​រៀន​ដោះស្រាយ​តាម​វិធី​ប៉ុ​ន្មា​នេះ ដើម្បី​កុំ​សុញគំនិត​ពេក​!

​មិន​ផ្ដេកផ្ដួល​លើ​បញ្ហា​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់ពេល​បញ្ហា​កើតឡើង យើង​មិនគួ​ផ្តោតទៅលើ​តែ​វា​មួយ​មុខ​ទេ ប៉ុន្តែ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​វិញ​។ បើ​ព្យាយាម​សម្លឹងមើល​តែ​ទៅលើ​បញ្ហា យើង​ខ្លួនឯង​មុខតែ​គិត​អវិជ្ជមាន​ច្រើនឡើងៗ​។ ជាជាង​សួរ​ចោទ​សួរថា ហេតុអ្វី​កើតរឿង​នេះ​ឡើង ឬ ហេតុអ្វី​ខ្ញុំ​ជា​អ្នកទទួល​? យើង​គួរ​ព្យាយាម​ស្វែង​ប្រភព​នៃ​បញ្ហា​ឲ្យ​ឃើញ​ជាមុនសិន​។ នៅពេល​រកឃើញ​ឬ​សគល់​នៃ​បញ្ហា យើង​ច្បាស់​ជា​អាច​រកឃើញ​ដំណោះស្រាយ​បាន​ចំ​គោលដៅ​ជាមិនខាន​។​

​មិន​ធ្វើ​រឿង​ឲ្យ​ស្មុគស្មាញ​

​ជាទូទៅ ឲ្យ​តែមាន​បញ្ហា​ផុស​ឡើង យើង​ចូលចិត្ត​ធ្វើ​វា​ឲ្យ​កាន់តែ​តានតឹង​ជា​លំដាប់​។ បើ​ចេះតែ​បែបនេះ យើង​គួរ​ធ្វើ​វា​ឲ្យ​ងាយៗ សាមញ្ញៗ ស្រួល​យល់​សិន​។ បញ្ហា​នឹង​វិ​វត្ត​កាន់តែ​ស្មុគស្មាញ បើ​យើង​ចេះតែ​បន្ថែម​ភាព​តានតឹង​ឲ្យ​វា ព្រមទាំង​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ឲ្យ​កាន់តែ​គ្មាន​ច្រកចេញ​។​

​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​

​កំហុស​មួយ​នៅពេល​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា មកពី​យើង​ចេះតែ​មើល​មួយ​ជ្រុង​នៃ​រឿង​។ មនុស្ស​ច្រើន​នាក់ រមែង​ព្យាយាម​សាក​វិធីសាស្ត្រ​ដដែលៗ បើទោះបី​វា​មិន​ដើរទៅ​មុខ ក៏​នៅតែ​សាក​ម្តង​ហើយ​ម្តងទៀត ទាំង​ដែល​គ្មាន​លទ្ធផល​សោះ​។ ដំណោះស្រាយ​មិនមែន​មានតែ​មួយ វា​អាចមាន​ផ្លូវ​ចេញ​ច្រើន ហេតុនេះ​គួរ​សាក​ផ្លាស់ប្ដូរ​ការគិត​បែប​ផ្សេង​ម្ដង​មើល៍​!

​កត់ត្រា​ដំណោះស្រាយ​

​ជួនកាល កំពុងធ្វើដំណើរ​តាម​ដងផ្លូវ ឬ​ពេល​កំពុង​ញ៉ាំ​បាយ ស្រាប់តែ​ផុសគំនិត​ការដោះស្រាយ​បញ្ហា​។ ដូច្នេះ​កុំ​ឲ្យ​គំនិត​នោះ ក្លាយ​អាសាបង់ គួរ​ទាញ​សៀវភៅ ទាញ​ប៊ិក​មក​កត់​ទុក ដើម្បី​កុំ​ឲ្យ​ភ្លេច​។ មិន​ថា គិត​ឃើញ​ដំណោះស្រាយ​នោះ​យ៉ាងណាក្ដី ទោះបី​មិនសូវ​ទំនង បែប​ប្លែកៗ ឬ​កំប្លែង​ក៏ដោយ សរសេរ​វា​ទុក​ទាំងអស់​មក​! វា​អាចមាន​ប្រយោជន៍ ក្នុង​កាលៈទេសៈ​ណាមួយ​មិន​ខាន​៕

​ប្រែ​សម្រួល​ ៖ សន្យា​

ប្រភព​ ៖ Success​

ចុចអាន៖ចង់​ឲ្យ​កូន​ៗជោគជ័យ​ក្នុង​ជីវិត​ គួរ​ធ្វើ​សកម្មភាព​ទាំងនេះ​ជាមួយ​ពួកគេ

ចុចអាន៖កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៦ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤៨ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម