KPT+
វិធី ១០ យ៉ាង ជួយឲ្យឆាប់គេងលក់ស្រួល សម្រាប់អ្នកពិបាករឿងដំណេក
គិតតាំងពីព្រឹកព្រលឹមមកទល់យប់ ពិតជាមានភាពនឿយហត់ចំពោះការងារប្រចាំថ្ងៃខ្លាំងមែនទែន គ្នាយើងម្នាក់ៗបន់ឲ្យតែដល់ពេលយប់ អាលបានចូលគេងយកកម្លាំង។ ប៉ុន្តែទោះបីងងុយប៉ុណ្ណា ខួរក្បាលយើងមិនព្រមគេងតាមសោះ វានៅគិតពីនេះពីនោះបែកអូរហូរស្ទឹងមិនចេះចប់មិនបានការ ធ្វើឲ្យយើងមានអារម្មណ៍រសាប់រសល់ រហូតដល់ព្រឹកងើបមកមួម៉ៅណាស់។
ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” នឹងមកជួយដោះស្រាយបញ្ហាប្រិយមិត្តអ្នកអានឲ្យគេងលក់ស្កប់ស្កល់ មានកម្លាំងពេញរាងកាយនាពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ៖
១. បន្ថយសីតុណ្ហភាពកន្លែងគេងឲ្យត្រជាក់ល្មម
រាងកាយយើងផ្លាស់ប្ដូរសីតុណ្ហភាពរវាងពេលគេងនឹងពេលភ្ញាក់ បើបន្ទប់គេងមានសីតុណ្ហភាពស្អុះស្អាប់ អ្នកនឹងពិបាកគេង ឬអាចភ្ញាក់មកវិញដោយសាររាងកាយយើងកំណត់ការភ្ញាក់ពេលមានកម្ដៅ កម្រិតសីតុណ្ហភាពល្អបំផុតសម្រាប់ការគេងគឺ ១៨ទៅ២០អង្សាសេស្យុស។
២. បង្កើតកាលវិភាគគេងច្បាស់លាស់
ដោយសារតែមិនមានកាលវិភាគទើបជួនកាលគេងខុសពេលវេលា ដែលជាហេតុធ្វើឲ្យគេងមិនលក់ ព្រោះរាងកាយច្របូកច្របល់មិនដឹងម៉ោង។
៣. ហាត់យ៉ូហ្គា និងរៀនសមាធិ
វិធីនេះជួយឲ្យអ្នកមានចិត្តស្ងប់មិនគិតផ្ដេសផ្ដាសមុនចូលគេង ការគិតច្រើនបែកមែកសាខានាំឲ្យគេងមិនលក់ឬបង្កជាសុបិនរញ៉េរញ៉ៃ។
៤. ហាមគេងថ្ងៃ
ដោយសារតែគេងយប់មិនគ្រប់គ្រាន់ ទើបគ្នាយើងភាគច្រើនឈ្លាតគេងពេលថ្ងៃជំនួសវិញ ជាការពិតណាស់ការគេងថ្ងៃប៉ះពាល់ដល់ការគេងយប់ ព្រោះវាធ្វើឲ្យយើងមានកម្លាំងបានយូរ។
៥. ស្ដាប់ចម្រៀងបន្ធូរអារម្មណ៍
អ្នកគួរជ្រើសរើសភ្លេងសុទ្ធមកស្ដាប់ វាមាននៅក្នុង Youtube ច្រើនណាស់ ភ្លេងនីមួយៗមានរយៈពេលយូរសមស្របជាមួយនឹងការគេងយប់។
៦. ហាត់ប្រាណពេលព្រឹក
អ្នកអាចធ្វើលំហាត់ប្រាណដូចជា ជិះកង់ វៃសី រត់លេង និងហែលទឹកជាដើម។
៧. បិទគ្រឿងអេឡិចត្រូនិកចោលទាំងអស់
យើងភាគច្រើនមានទម្លាប់មើលទូរស័ព្ទពេលគេងមិនលក់ កត្តានេះជាបញ្ហាធំមួយជំរុញឲ្យកាន់តែពិបាកគេង។
៨. បន្លប់ខ្លួនឯងថាមិនចង់គេង
បើអ្នកខំប្រឹងគេងនោះអារម្មណ៍វាមិនស្ងប់ទេ ប៉ុន្តែបើយើងបញ្ឆោតខ្លួនឯងថាមិនចង់គេងដូចនៅក្នុងថ្នាក់ កំពុងស្ដាប់គ្រូពន្យល់ នោះអ្នកនឹងគេងលក់បានយ៉ាងរហ័ស។
៩. ស្រមើស្រមៃរឿងល្អៗ
ការស្រមើស្រមៃខ្លះជួយឲ្យស្ងប់ចិត្តងាយស្រួលក្នុងការគេង។
១០. ញ៉ាំអាហារបំប៉នជំនួយការគេង
សារធាតុក្នុងអាហារបំប៉នដែលជួយឲ្យឆាប់គេងលក់មានដូចជា៖
_ម៉ាញ៉េស្យូម
_5-HTP
_មេឡាតូនីន
_L–theanine
_GABA
បញ្ហាដំណេកគឺជារឿងមួយដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ វាអាចប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងករណីយើងមិនប្រុងប្រយ័ត្ន ប្រសិនជាអ្នកមានបញ្ហាដំណេកមិនប្រក្រតីសូមធ្វើការពិគ្រោះនឹងគ្រូពេទ្យជំនាញជាបន្ទាន់ជៀសវាងប៉ះពាល់សុខភាពខ្លាំងជាងនេះ៕
ប្រែសម្រួល៖ វារី
ចុចអាន៖វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?