KPT+
ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស
តារាសម្ដែង Kwan Usamanee ជាតារាស្រីមួយរូបដែលមានឈ្មោះបោះសំឡេង ក្នុងពិភពភាពយន្តថៃប្រមាណ ៣០ឆ្នាំមកហើយ ស្របដែលបច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់នាង ត្រូវបានមហាជនចាត់ទុកជារៀមច្បងមួយរូប ដែលឈរលើតារាងកំពូលតារាប្រចាំប្រទេស។

Kwan មានឈ្មោះពិតថា Kwan Usamanee Vaithayanon កើតថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨៨ នៅរាជធានីបាងកក ប្រទេសថៃ។ នាងជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនពីរនាក់ មានឪពុកឈ្មោះ Pranee Waitayanon ជានាយប៉ូលិស និងម្ដាយឈ្មោះ Kasem Poolkerd ជាស្ត្រីមេផ្ទះ។

តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ បញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនង ពីសាកលវិទ្យាល័យបាងកក។ មិនតែប៉ុណ្ណោះ Kwan អាចនិយាយបាន ៣ភាសាគឺ ថៃ អង់គ្លេស និងភាសាជនជាតិដើមភាគតិចពែរ្ស។
ពេលទំនេរ Kwan ចូលចិត្តគេង ញ៉ាំអាហារខាងក្រៅ និងដើរទិញអីវ៉ាន់។ ចំណូលចិត្តកម្សាន្តរបស់នាងគឺរាំ និងថតរូប។ ចំណែកពណ៌ខ្មៅ និងផ្កាឈូក ជាពណ៌ដែលនាងចូលចិត្តបំផុត។

ងាកទៅប្រវត្តិនៃការចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង Kwan ធ្លាប់ចូលរួមសម្ដែងតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ គឺកំលុងឆ្នាំ១៩៩២។ តាំងពីពេលនោះមក នាងតែងបង្ហាញមុខក្នុងភាពយន្តទូរទស្សន៍ជាបន្តបន្ទាប់ ប៉ុន្តែបានត្រឹមតែជាតួបន្ទាប់បន្សំ និងតួជំនួសប៉ុណ្ណោះ។ លុះដល់ឆ្នាំ២០០៣ ក្នុងវ័យ ១៥ឆ្នាំ Kwan ដណ្ដើមបានតំណែងតួឯកជាលើកដំបូង នៅក្នុងរឿង “Jao Nai Wai Kata” ។ អំឡុងឆ្នាំ២០០៤-២០០៥ នាងនៅតែដើរសម្ដែងជាតួជំនួសដដែល ប៉ុន្តែចាប់ពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន Kwan តែងតែលេចមុខជាតួឯករហូតមក។

ក្រោយពេលល្បីល្បាញ អំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ តារាសម្ដែងរូបនេះ បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ហើយនៅឆ្នាំ២០១៩-២០២០ នាងចាកចេញពីប៉ុស្តិ៍ទូរទស្សន៍នេះ ដោយទៅចុះកិច្ចសន្យាជាមួយទូរទស្សន៍ PPTV វិញ។ ចាប់ពីឆ្នាំ២០២០ មកដល់ឆ្នាំ២០២២នេះ Kwan គឺជាតារាឯករាជ្យមួយរូប ដោយទទួលថតភាពយន្តទាំងរឿងភាគ និងរឿងដុំ។

ប្រឡូកក្នុងសិល្បៈជិត ៣ទស្សវត្សរ៍មកនេះ Kwan ក្លាយជាតារាស្រីកំពូល ដោយបានបង្ហាញវត្តមានលើក្របទស្សនាវដ្ដីអាស៊ីធំៗមួយចំនួន។ នាងធ្លាប់លេចមុខលើក្របទស្សនាវដ្ដីយ៉ាងហោចណាស់ ១៤៥ទស្សនាវដ្ដីឯណោះ។ នាងជាតារាស្រីដ៏មានសក្ដានុពល និងប្រជាប្រិយភាពដោយសារសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ តាំងពីនាងនៅជាជំទង់មកម្ល៉េះ។ តារាស្រីរូបនេះធ្លាប់ឈ្នះពានរង្វាន់ចំនួន ៦រួមមាន ពានរង្វាន់ “Stylish Women Awards 2008” ចំណាត់ថ្នាក់លេខ១៣ ពីកម្មវិធី ZEN, ពានរង្វាន់ “Hot Actress” ក្នុងកម្មវិធី TV Inside Hot Awards ឆ្នាំ២០១០។ នៅឆ្នាំ២០១១ Kwan ឈ្នះពានធំៗ៣គឺ ពានរង្វាន់ “Rai Dai Jai – Best Nang’Rai Actress for Plerng Prom” ក្នុងកម្មវិធី Siam Dara Star Awards, ពានរង្វាន់ “Place Sexy Star” ចំណាត់ថ្នាក់លេខ៥ ក្នុងកម្មវិធី Stars Choice Awards និងពានរង្វាន់ “Soft Skin” ក្នុងកម្មវិធី Stars Choice Awards។ នៅឆ្នាំ២០១២ នាងឈ្នះពានរង្វាន់មួយទៀតគឺ “Sexiest” ក្នុងកម្មវិធី Stars Light Awards។

បន្ថែមពីលើការសម្ដែង Kwan ក៏ជាម៉ូដែលមួយរូប ដែលត្រូវបានម្ចាស់ប្រេនក្នុងស្រុក និងអន្តរជាតិអញ្ជើញឱ្យថតផ្សាយពាណិជ្ជកម្មយ៉ាងច្រើនផងដែរ។ ថ្វីត្បិតបច្ចុប្បន្ន Kwan មិនសូវមានមុខលើផ្ទាំងប៉ាណូ ឬស្ពតទូរទស្សន៍ ប៉ុន្តែនាងកំពុងត្រូវប៉ាន់ជាមួយម៉ាកយីហោធំៗលំដាប់ពិភពលោក។
ក្រៅពីអាជីពសិល្បៈ នាងក៏ជា CEO នៃក្រុមហ៊ុនគ្រឿងសម្អាង UZI Cosmetic Thailand ផងដែរ។ បច្ចុប្បន្ន Kwan កំពុងកាន់កាប់ទ្រព្យសម្បត្តិ ៥លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត
ចុចអាន៖ សាវតារបស់ Pancake តារាស្រីមានប្រវត្តិការសិក្សាល្អបំផុត ក្នុងវិស័យសិល្បៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង