KPT+
ធ្វើដូចម្ដេចដើម្បីអូសទាញអ្នកងប់ងល់នឹង មនោគមវិជ្ជាអសកម្ម បាន?
មនោគមន៍វិជ្ជាគឺជាទស្សនៈ ដែលធ្វើឱ្យក្រុមមួយ សង្គមមួយមានកាផ្លាស់ប្តូរទៅតាមទស្សនៈនោះ។ មនោគមវិជ្ជា ដែលដឹកនាំទៅរកភាពប្រសើរដល់អ្នកដើរតាម និងសង្គម នោះជាការត្រេកអរ ប៉ុន្តែបើជាមនោគមវិជ្ជាអសកម្ម ឬអាចនាំឱ្យអ្នកដើរតាមមនោគមវិជ្ជានោះដាច់មនោសញ្ចេតនាលែងស្គាល់ញាតិមិត្ត តើមានវិធីអាចអូសទាញវិញបានទេ?
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា គេប្រាកដជាអាចអូសទាញអ្នកងប់ងល់នឹងមនោគមវិជ្ជាអសកម្មបាន គឺត្រូវបង្កើតមនោគមវិជ្ជាថ្មីដែលអ្នកបង្កើតមនោគមវិជ្ជាទាំងនោះ យកចិត្តទុកដាក់គិតប្រយោជន៍រួម ប្រយោជន៍ជាតិ យកចិត្តទុកដាក់ពីតម្លៃពិតប្រាកដ ដែលមានបេះដូង ឆន្ទៈធ្វើដើម្បីជាតិ។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា មានបញ្ជាក់បន្ថែមថា៖ “ដូចជាស្ដេចសម័យអង្គរ ដែលកសាងសមិទ្ធផលគិតប្រយោជន៍ដើម្បីជាតិ ឥតគិតប្រយោជន៍ខ្លួនឯង អត់ជ្រៀតជ្រែកយករបស់នោះជារបស់ខ្លួនឯង។ សួរថា បើស្ដេចសម័យអង្គរ លោកជាស្ដេចអាទិទេព ឬជាស្ដេចដែលមានអំណាចខ្ពស់ ចង់បញ្ជានរណាធ្វើអីដើម្បីលោកបានយ៉ាងងាយបំផុត។ ប៉ុន្តែលោកដឹកនាំឱ្យសាងប្រាសាទ សាងស្ពាន ដែលអាចឡានបរឆ្លងកាត់ដល់សព្វថ្ងៃ ខណៈកាលពី ១ ពាន់ឆ្នាំមុន គឺមានតែជិះរទះគោ ជិះដំរី តែប៉ុណ្ណោះ តែយើងមិនមានឃើញសំណល់សេសសល់វាំងស្ដេច ជាសម្បត្តិឯកជនរបស់ស្ដេចឡើយ គឺលោកគិតប្រយោជន៍រួមជាធំ”។
លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា៖ “អ៊ីចឹងយើងត្រូវបង្កើតមនោគមវិជ្ជាមួយទៀត ដែលយើងទាំងអស់គ្នាខំប្រឹងឈ្លេចឱ្យបាន ជាមនោគមវិជ្ជាដើម្បីបម្រើផលប្រយោជន៍ជាតិឱ្យបាន ដើម្បីទាញយកអ្នកដែលដើរតាមមនោគមវិជ្ជាអសកម្មទាំងឡាយនោះ”។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ លើកឡើងថា ជាបទពិសោធន៍របស់មនុស្ស បើទោះជាបានធ្វើ ឬបង្កើតមនោគមនវិជ្ជាទៅខុសពិតមែន ប៉ុន្តែយើងអាចធ្វើម្ដងទៀតឱ្យត្រូវ ធ្វើម្ដងទៀតឱ្យល្អជាងមុនទៀតបាន។ ដូចនេះទើបលោកសាស្ត្រាចារ្យ ប្រើពាក្យ “មនោគមវិជ្ជាអសកម្ម” មិនប្រើពាក្យ “មនោគមវិជ្ជាខុស” ទេ ព្រោះបើកាលណាប្រើពាក្យខុស នឹងកាត់ចោល បើកាត់ចោល យើងនឹងអត់មានកំណើតមនោគមវិជ្ជាថ្មី អត់មានកំណើតទស្សនៈថ្មី ឬគំនិតថ្មីទៀតទេ ធ្វើឱ្យមនុស្សរារែក ឈប់បង្កើតអ្វីថ្មី។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា មានប្រសាសន៍ថា៖ “យើងត្រូវលើកទឹកចិត្តឱ្យមានកំណើត [ទស្សនៈ] នៃការបំពេញបន្ថែមទៅលើអ្វីដែលយើងគិតថា មានចំណុចខ្វះខាត នោះហើយជាបទពិសោធន៍។ ប៉ុន្តែយើងកុំងប់ងល់នូវអ្វីជា អញនិយម (អាត្មានិយម) គិតថាអត់មានអ្នកណាដូច ដែលនេះជាវិបត្តិរបស់យើង ដ្បិតមនោគមវិជ្ជាណាក៏ល្អដែរ ឱ្យតែយើងធ្វើទៅបានផល ផលសម្រាប់អ្នកទទួលគាំទ្រ ផលសម្រាប់ជាតិ និងសង្គមទូទៅ ក៏ដូចជាប្រយោជន៍សម្រាប់សាកល”។
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ មានប្រសាសន៍ថា មនោគមវិជ្ជាណាដែលសាបព្រួសទៅសម្រាប់បុគ្គលខ្លួនឯងបានផល ចំណែកបុគ្គលដែលដើរតាមមិនបានផល ហើយសង្គមជាតិក៏មិនបានផលនោះ គឺជាមនោគមវិជ្ជាអសកម្ម ជាមនោគមវិជ្ជាក្លែងក្លាយ ឬមនោគមវិជ្ជាអាក្រក់ក៏ថាបាន ព្រោះបានធ្វើឱ្យសង្គមដួល សង្គមបាក់បែក សង្គមខូចខាត។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា មានប្រសាសន៍ថា៖ “អត់មានមនោគមវិជ្ជាណាមួយយើងបដិសេធទេ ប៉ុន្តែត្រូវឆ្លងកាត់ការសិក្សា ការគិត ការពិចារណារបស់អ្នកចូលរួម របស់អ្នកគាំទ្រ។ សូមពិចារណាឡើងវិញ យើងអាចកែប្រែបាន សូមកុំឱ្យលង់លក់ សូមបើកភ្នែកឡើង ងើបឡើង ពិនិត្យមើល តើមានអ្វីដែលយើងអាចទៅមុខបាន និងធ្វើបានបន្តទៀត? មិនមែនជាកំហុសដែលយើងមិនអាចកែបាននោះទេ ដ្បិតគ្មានអ្នកណាមួយលើផែនដីនេះ ជោគជ័យដោយគ្មានកំហុសឡើយ”៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា