Connect with us

KPT+

មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក ​ក្នុង​ឆ្នាំ ២០២០ នេះ

បានផុស

នៅ

ឆ្នាំ ២០២០ នេះ​ជា​ឆ្នាំ​នៃ​គ្រោះ​មហន្តរាយកើតមាន​ជុំវិញ​ពិភពលោក​ ​ក៏​ជា​ឆ្នាំ​ដែល​អ្នកដឹកនាំ​ក្នុង​ប្រទេស​ធំ​ៗ បានបង្ហាញ​ពី​ឥទ្ធិពល​រៀងៗខ្លួនដែរ។

នៅទីបំផុត ការគ្រប់គ្រងលើធនធានដែលជំរុញពិភពលោកទៅមុខបាន​ល្អ ក្នុងទិសដៅមួយចំនាយុគសម័យឌីជីថល គឺ​ការផ្សព្វផ្សាយអំពី ចំណេះដឹងនិងព័ត៌មាន ដែលជាធនធានដ៏មានតំលៃបំផុត ហើយមនុស្សដែលគ្រប់គ្រងបាននូវ​ តុល្យភាព គុណភាព ល្បឿននិងប្រសិទ្ធភាពនៃធនធានទាំងពីរនេះគឺជាមនុស្សដែលមានឥទ្ធិពលពិតប្រាកដ។

ខាងក្រោមនេះជាបញ្ជីអ្នកមាន​ឥទ្ធិពលបំផុតក្នុងឆ្នាំ២០២០ចេញដោយForbes

១. Xi Jinping

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ គឺ​លោក​ Xi Jinping ប្រកាន់​ជំហរ​រឹងមាំ​លើ​គណបក្ស​នយោបាយ​តែមួយ​គត់​របស់​ប្រទេស​ចិន។ នៅ​ក្នុង​ខែ ​មីនា ​សភា​របស់​ចិន​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ​ដោយ​ពង្រីក​អំណាច​របស់លោក Xi ។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១២ លោក Xi បាន​ធ្វើ​ការ​កំណែ​ទម្រង់​ដែល​មាន​លក្ខណៈ​ឯកជន​ភាវរូបនីយកម្ម។ លោក​មាន​ពាក្យ​ស្លោក​ចិន​ សុបិន សំណុំ​នៃ​ឧត្ដម​គតិ​ផ្ទាល់ខ្លួន ​និង​ជាតិ​សម្រាប់​ការ​រីកចម្រើន​នៃ​សង្គម​ចិន។

២. Vladimir Putin

កើត​នៅ​ឆ្នាំ ១៩៥២ នៅ​ទីក្រុង Saint Petersburg លោក​ពូទីន​បាន​បម្រើការ​ជា​នាយករដ្ឋមន្ត្រី​រយៈពេល១ឆ្នាំ ​ក្នុងអំឡុងពេល​ដែល​ប្រធានាធិបតី Yeltsin បាន​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ ២០០០ ។ ឥទ្ធិពល​អន្តរជាតិ​របស់​ពូទីន​ភាគច្រើន​មក​ពី​ការ​ពឹង​ផ្អែក​របស់​អឺរ៉ុប​លើ​ប្រេង​និង​ឧស្ម័ន​របស់​ប្រទេស​រុស្ស៊ី។

លោក​បាន​បោះឆ្នោត​ជ្រើសរើស​អ្នក​មាន​អំណាច​បំផុត​លើ​លោក​ចំនួន ៤ ដង​ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៦ បន្ទាប់មកទើបប្រធានាធិបតី​រុស្ស៊ី​រូបនេះបាន​បញ្ចេញ​ឥទ្ធិពល​របស់​ប្រទេស​ខ្លួន ​ជុំវិញ​ពិភពលោក​។

៣. Donald Trump

លោក Donald Trump បាន​ក្លាយ​ជា​ប្រធានាធិបតី​មហា​សេដ្ឋី​ដំបូង​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ នៅ​ខែ ​មករា​ ឆ្នាំ ២០១៧ ។ ស្នូល​នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ត្រូវ​បាន​ចងភ្ជាប់​ជាមួយអគារ ​half-dozen នៅ​ផ្លូវ midtown Manhattan ក្នុង​ទីក្រុង​ញូវយ៉ក។ លោក​ក៏​ជា​ម្ចាស់​នៃ​ទី​លាន​វាយ​កូន​ហ្គោល​និង​កន្លែង​ផលិត​ស្រា​ ហើយ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឈ្មោះ​របស់​លោក​ដល់​ក្រុមហ៊ុន​នានា​នៅ​ជុំវិញ​ពិភពលោក។

លោក Trump បាន​យក​កូន​ប្រុស​ច្បង​ពីរ​នាក់​របស់​លោក​គឺ Don និង Eric ដោយ​បើក​អាជីវកម្ម​គ្រួសារ ​ខណៈ​ពេល​ដែល​លោក​កំពុង​កាន់​តំណែង។

៤. Angela Merkel

លោកស្រី Merkel បាន​ក្លាយ​ជា​អធិការបតី​ស្ត្រី​ដំបូង​បង្អស់​របស់​អាល្លឺម៉ង់ ​ក្នុង​ឆ្នាំ ២០០៥ ហើយ​កំពុង​បម្រើការ​នៅ​អាណត្តិ​ទី ៤។ នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨ លោកស្រី Merkel បាន​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​សហភាព​គ្រីស្ទសាសនា​ប្រជាធិបតេយ្យ​ ហើយ​បាន​ប្រកាស​ថា​លោកស្រី​នឹង​មិន​ស្វែង​រក​អាណត្តិ​ជាអធិការបតី​នៅឆ្នាំ ២០២១ ទេ។

លោកស្រី  Merkel នៅ​តែ​ជា​មេដឹកនាំ​ជាក់ស្ដែង​របស់​អឺរ៉ុប​ ដែល​ដឹកនាំ​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​តំបន់ បន្ទាប់ពី​ ដឹកនាំ​អាល្លឺម៉ង់​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​និង​ត្រលប់​ទៅ​រក​ការ​រីកចម្រើន​វិញ។

ភាព​ជា​អ្នកដឹកនាំ​របស់​លោកស្រី​ត្រូវ​បាន​សម្គាល់​ដោយ​ការ​រក្សា​ជំហរ​រឹងមាំ ​ចាប់​ពី​ការ​ក្រោក​ឈរ​ឡើង​ពី​លោក Trump រហូត​ដល់​ការ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរី​ជាង​មួយ​លាន​នាក់​ចូល​ប្រទេស​អាល្លឺម៉ង់។

៥. Jeff Bezos

Jeff Bezos បាន​បង្កើត​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ Amazon ក្នុង​ឆ្នាំ ១៩៩៤ ចេញ​ពី​យានដ្ឋាន​របស់​លោក​នៅ Seattle ។ លោក​​ជា​នាយក​ប្រតិបត្តិ​និង​កាន់កាប់​ភាគហ៊ុន ១១,១ ភាគរយ។ នៅ​ចន្លោះ​ខែ​មីនា​ និង​ខែ ​មេសា ​ឆ្នាំ ២០២០ ចំ​ពេល​មាន​ជំងឺ​រាតត្បាត ​ក្រុមហ៊ុន Amazon បាន​និយាយ​ថា ​ខ្លួន​បាន​ជួល​កម្មករ​បន្ថែម​ចំនួន ១៧៥,០០០ នាក់។ ហើយនៅ​ខែ ​មេសា ​ឆ្នាំ ២០២០ លោក Bezos បាន​និយាយ​ថា​លោក​នឹង​ផ្ដល់​ប្រាក់ ១០០ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន Feed America ដែល​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ ដែល​ប្រតិបត្តិការ​ធនាគារ​ស្បៀង​អាហារ​នៅ​ទូទាំង​ប្រទេស។

នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន Amazon រក​ចំណូល​បាន ២៨០ ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ ១១ ៥ ពាន់​លាន​ដុល្លារ។  Bezos កាន់កាប់​កាសែត Washington Post និង Blue Origin ដែល​ជា​ក្រុមហ៊ុន​អវកាស​មួយ​ដែល​កំពុង​អភិវឌ្ឍ​រ៉ុកកែត ​សម្រាប់​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

ចុចអាន៖រឿង​និទាន​ស្នេហ៍​និង​ព័ត៌មាន​សំខាន់ៗ​អំពី​ព្រះ​មហាក្សត្រី​ នៃ​ប្រទេស​ប៊ូតង់

ចុចអាន៖មក​ស្គាល់​បុគ្គល​ល្បីៗ​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៦ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១១ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម