KPT+
ទម្លាប់ ៦ យ៉ាង ធ្វើឲ្យខ្លួនប្រាណមានក្លិនក្រអូបពេញមួយថ្ងៃ ដោយមិនចាំបាច់ប្រើទឹកអប់
ពីមួយឆ្នាំទៅមួយឆ្នាំ មនុស្សម្នាក់ៗចំណាយប្រាក់ទៅលើទឹកអប់ច្រើនណាស់ ដូចដែលយើងបានដឹងរួចមកហើយថា ទឹកអប់ខ្លះមានតម្លៃដល់ទៅរាប់រយដុល្លារឯណោះ អាស្រ័យលើម៉ាក គុណភាពនិងកម្រិតភាពជាប់របស់វា។

បច្ចុប្បន្នការលេងទឹកអប់រីកសុះសាយទូទាំងពិភពលោកយ៉ាងលឿន សូម្បីតែអ្នកមិនលេងទឹកអប់ក៏មានទឹកអប់ពីរបីដបប្រចាំខ្លួនដែរ។ ការប្រើប្រាស់ទឹកអប់ពិតជាមិនចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃនោះទេ ដូច្នេះហើយ អ្នកអាចផ្លាស់ប្ដូរទម្លាប់ពីការបាញ់ទឹកអប់មកធ្វើតាមវិធីក្រោមវិញ៖
១. ប្រើប្រាស់ទឹកក្រអូប
មិនមែនចេះតែប្រើទេ អ្នកគួរតែប្រើវាជាមួយសាប៊ូទឹកដែលមានក្លិនក្រអូបដែរ ចំណែកឯការហាលវិញ គឺមិនត្រូវទុកឲ្យខោអាវស្ងួតដល់ក្រៀមអស់ក្លិនទឹកក្រអូបឡើយ។
២. សម្អាតខ្លួនជាមួយសាប៊ូមានក្លិន
សូមជ្រើសរើសសាប៊ូដែលផ្ដល់សភាពទន់ល្មើយនឹងឈ្ងុយដល់ស្បែក ជៀសវាងប្រើប្រាស់សាប៊ូមួយដុះគ្រប់កន្លែង។
៣. ប្រើប្រាស់សេរ៉ូមសក់
ថ្មីៗនេះមានសេរ៉ូមសក់ច្រើនប្រភេទណាស់វាយលុយទីផ្សារសូម្បីតែ Chanel ក៏មានផលិតទឹកបាញ់សក់ឲ្យក្រអូបដែរ។
៤. បរិភោគអាហារសុខភាព
ក្លិនខ្លួនមិនល្អអាចបណ្ដាលមកពីបញ្ហាសុខភាពផងដែរ អ្នកនឹងសង្កេតឃើញថាក្លិនញើសរបស់មនុស្សមានក្លិនខ្លាំងឈួលពេលគាត់មិនសម្អាតខ្លួនឬមិនស្រួលខ្លួន។ ការបរិភោគបន្លែផ្លែឈើជួយសរីរាង្គយើងពីក្នុងបានច្រើនមែនទែន ដរាបណាយើងមានសុខភាពល្អ ក្លិនខ្លួនមិនងាយស្អុយឡើយទោះបីជាបែកញើសក៏ដោយ។
៥. ជម្រុះកោសិកាមួយអាទិត្យពីរទៅបីដង
ការប្រើប្រាស់គ្រឿងសម្អាងពីលើកោសិកាចាស់ នាំឲ្យក្លិនផលិតផលបែកក្លិនទៅជាឈួល ឬមិនសូវជាប់។
៦. ការពារស្បែកពីកម្ដៅព្រះអាទិត្យនិងខ្យល់
ក្លិនក្រអូបដែលជាប់នៅខ្លួនរបស់អ្នក នឹងសាយភាយទៅអស់ក្នុងករណីអ្នកជិះម៉ូតូ ឬឈរក្រោមថ្ងៃក្ដៅ អ្នកគប្បីពាក់អាវដៃវែងរាល់ពេលចេញទៅក្រៅ ដើម្បីឲ្យក្លិនក្រអូបជាប់បានយូរ។

យ៉ាងណាមិញ ចំពោះអ្នកមានជំងឺហឺតមិនគួរប្រើប្រាស់ទឹកអប់ឬវិធីខាងលើទេ និងសូមបញ្ឈប់ការប្រើប្រាស់ទឹកអប់ក្លែងក្លាយពីព្រោះសារធាតុផ្សំទឹកអប់ក្លែងក្លាយ ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ផ្ទាល់ អ្នកទាំងអស់គ្នាគួរតែសាកល្បងធ្វើតាមវិធីខាងលើនេះវិញដើម្បីសន្សំប្រាក់និងល្អសម្រាប់សុខភាពផង៕
អត្ថបទ៖ វារី
ចុចអាន៖គ្រឿងសម្អាង និងទឹកអប់មានអាយុកាលផុតកំណត់ ប្រើមិនប្រយ័ត្នអាចមានគ្រោះថ្នាក់
ចុចអាន៖គន្លឹះ ៥ ងាយៗ ធ្វើឲ្យក្នុងផ្ទះមានក្លិនក្រអូបស្រស់ស្រាយ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?