Connect with us

KPT+

អាហារដែលអ្នកចូលចិត្តញ៉ាំខ្លាំងបំផុត អាចមើលដឹងពីចរិតលក្ខណៈខាងក្នុង

បានផុស

នៅ

តាមការពិត អាហារដែលយើងតែងទទួលទានសឹងតែរាល់ថ្ងៃ ឬចូលចិត្តជាទម្លាប់ គឺអាចទាយដឹងបានថា យើងមានអត្តចរិតបែបណាពីខាងក្នុងមក។ យ៉ាងណាមិញ​ នេះ​ជា​ក្បួន​ដែលធ្លាប់​​សាកល្បង​ជាមួយ​មនុស្ស​មាន​ទម្លាប់​ទទួលទាន​អាហារ​ទាំង​នោះ​ជាប្រចាំថ្ងៃតែម្ដង។ សាកទាយដូចខាងក្រោម តើអ្នកជាមនុស្សមានចរិតលក្ខណៈបែបណាខ្លះ?

១ បាយ​ឆា​ម្រះ​ព្រៅ និង​ស៊ុត​ចៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារឿយៗ​បុគ្គល​នោះ​ជា​អ្នក​ស្រឡាញ់​ឯករាជ្យ មិន​ចូល​ចិត្ត​មនុស្ស​ដែល​ពូកែត្អូញត្អែរ​ទេ ​ម្យ៉ាង​វិញ​ទៀត ​ធ្វើ​អ្វី​ក៏​សាមញ្ញ​​ ហើយ​ជា​មនុស្ស​ដែល​អាច​ដោះស្រាយ​ស្ថានការណ៍​ភ្លាមៗ​បាន​យ៉ាង​ល្អ។ លើស​ពីនេះ​ទៅ​ទៀត អ្នក​តែង​មាន​អារម្មណ៍​ល្អ ជាមួយ​មនុស្ស​ជុំវិញ​ជានិច្ច។

២ បាយ​ឆា​គ្រឿង​សមុទ្រ

បុគ្គល​នេះ​​ជា​មនុស្ស​សម​ហេតុផល ហើយតែងតែមានសុទិដ្ឋិនិយម ពូកែសន្សំសំចៃ ហើយក៏ដឹងពី​តម្លៃនៃវត្ថុមួយនោះ​ផងដែរ។ គេក៏​ជាមនុស្ស​ចូលចិត្ត​ថែរក្សាមនុស្សជុំវិញខ្លួន ឲ្យ​ល្អបំផុត។ ប៉ុន្តែ​ដោយ​សម្ងាត់​ គឺ​ជា​មនុស្ស​ធ្វេសប្រហែស ចិត្ត​ស្រាលបន្តិច។

៣ បាយ​សាច់ជ្រូកបំពង

អ្នក​ជា​មនុស្ស​ចូលចិត្ត​ចេញក្រៅច្រើន ចូលចិត្តសប្បាយ ហើយតែងតែទៅ​ជប់លៀង​សឹង​តែ​រាល់ថ្ងៃ។ តែ​​អ្នក​ស្រឡាញ់​យុត្តិធម៌​លេខ​មួយ មិន​ចូលចិត្ត​ការ​ប្រមាថ ឬ​ទាញ​យក​ប្រយោជន៍​ពី​នរណា។ លើស​ពី​នេះ អ្នក​ក៏​និយម​សម្ភារៈនិយម​ ចូលចិត្ត​ស្លៀកពាក់​ស្អាត និង​មាន​របៀប​រស់នៅ។

៤ គុយទាវ

ជារឿយៗ​អ្នក​ជា​មនុស្ស​ដែល​ប្រកាន់​ខ្ជាប់នូវអ្វីដែលដូចគ្នា។ មិនចូលចិត្តការ​ផ្លាស់ប្តូរ ​ជា​មនុស្ស​មាន​ចិត្ត​ល្អ មាន​ចរិត​កំប្លែង និង​មាន​ស្នាម​ញញឹម​ល្អ ហើយ​ក៏​ចូលចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​សប្បាយចិត្ត​ផងដែរ។

៥ បាយ​សាច់​មាន់​ស្ងោរ

អ្នក​មានទំនោរជាមនុស្សសុទិដ្ឋិនិយម មាន​សប្បុរសធម៌ ហើយ​ក៏​មាន​ការស្រមើលស្រមៃខ្ពស់។ តែងតែធ្វើឲ្យ​អ្នក​ដែលនៅជុំវិញខ្លួនសប្បាយ និង​​ជា​មនុស្ស​ដែល​មាន​ការ​លេងសើច​ផងដែរ។ អ្នកណា​នៅជាមួយ​អ្នក ​នឹង​សប្បាយចិត្តខ្លាំងបំផុត។

៦ សាច់រំលីញខ្ទឹមនិងម្រេច

ពួកគេច្រើនតែជាមនុស្សដែលមានមនោសញ្ចេតនា​ខ្ពស់។ ចូលចិត្តចំណាយពេល​ជាមួយមនុស្សជា​ទីស្រលាញ់ និងគ្រួសារជាមុនសិន។ ជាពិសេស​ គាត់​ក៏​ជា​មនុស្ស​ផ្អែមល្ហែម ស្រលាញ់​រាប់អានជាខ្លាំង។

៧ បាយពងចៀន Omelette

ជារឿយៗអ្នកជាមនុស្សដែលមិនចូលចិត្តភាពវឹកវរ ឬបារម្ភអំពីរឿងដែលមិនទាន់កើតឡើង និងអ្វីដែលមិនសំខាន់។​ អ្នកក៏មានមានភាពអត់ធ្មត់ខ្ពស់ និងរឹងមាំជាមួយអ្វីគ្រប់យ៉ាងដែលកើតឡើង។

៨ បាយ​សាច់ជ្រូក

ជាធម្មតាអ្នកជាមនុស្សរីករាយ ប៉ុន្តែមានអាថ៌កំបាំងច្រើន និងពូកែរក្សាអាថ៌កំបាំង ហើយមិនមានអ្វីត្រូវនិយាយច្រើនទេ។ ជាញឹកញាប់ត្រូវបានរក្សាទុកតែម្នាក់ឯង និងជាមនុស្សដែលមានពិភពផ្ទាល់ខ្លួនខ្ពស់។ ប៉ុន្តែ​​តែងតែ​បង្ហាញ​ពី​ភាព​លេងសើច និង​មាន​ចរិត​ល្អ​ដល់​អ្នក​ដទៃ។

យ៉ាងណាទៅហើយ! ក្រោយបានអានអត្ថបទខាងលើ តើត្រូវប៉ុន្មានភាគរយដែរ សម្រាប់ចំណង់ចំណូលចិត្តរបស់អ្នកចំពោះអាហារដែលទទួលទានរាល់ថ្ងៃនេះ?

គ្រូ ណុប

ចុចអាន៖រើសរូបភាព ១ ក្នុងចំណោម ៤ នេះ នឹងដឹងថា អ្នកមានចរិតបែបណាចំពោះស្នេហា

ចុចអាន៖តារានិករ ៥ នេះ ពូកែលាក់អារម្មណ៍ខ្លាំងជាងគេ និងពិបាកស្មានចិត្តដឹងណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម