Connect with us

KPT+

រឿងដ៏គួរឲ្យចាប់អារម្មណ៍ ១០ យ៉ាង ទាក់ទងនឹងខួរក្បាលរបស់មនុស្ស

បានផុស

នៅ

អ្នកដឹងទេថា ខួរក្បាលមនុស្សនឹងពេញលេញ១០០ភាគរយនៅអាយុ២៥ឆ្នាំ? ឬខួរក្បាលរបស់យើង ជាគ្រឿង​បំភ្លឺអំពូលភ្លើងបាន? អ្នកវិទ្យាសាស្ត្រ​និង​សាស្ត្រាចារ្យ​ បាន​សិក្សា​ឃើញ​រឿង​ជាច្រើន​អំពី​ខួរក្បាល​របស់​យើង​ដូចជា៖

១. ខួរក្បាល​យើង​​​អាច​រួមតូច

ប្រហែល៦០ភាគរយនៃទម្ងន់សុទ្ធរបស់ខួរក្បាលគឺខ្លាញ់ ទោះបីជា៧៣ភាគរយ​នៃ​ខួរក្បាល​ទាំង​មូល​ត្រូវ​បង្កើត​ឡើង​ដោយ​ទឹក​ក៏​ដោយ។ ខួរក្បាល​របស់​មនុស្ស​ត្រូវការ​ជាតិ​ទឹក​ដូច​សាច់ដុំ និង​សរីរាង្គ​ផ្សេងទៀត​ដែរ ហើយ​ការ​បែកញើស​ជាប្រចាំ​រយៈពេល៩០នាទី ​អាច​បណ្ដាល​ឱ្យ​ខួរក្បាល​រួញ​​។

. ខួរក្បាល​ត្រូវការ​អុកស៊ីសែនថេរ

នៅពេលអ្នកគិតអំពី​សារៈសំខាន់​នៃអុកស៊ីសែន អ្នកប្រហែលជាគិតអំពីសួត និងសាច់ដុំរបស់អ្នក ប៉ុន្តែខួរក្បាល​ក៏​ត្រូវ​ការ​ការ​ផ្គត់ផ្គង់អុកស៊ីសែនថេរដែរ។ កង្វះ​អុកស៊ីសែន​ក្នុង​រយៈពេល​ត្រឹម​តែ​៥នាទី អាចបណ្តាល​ឱ្យ​ស្លាប់​កោសិកាខួរក្បាលជាច្រើន ដែល​អាច​នាំ​ឱ្យ​ខូច​ខួរក្បាល​ធំ។

៣. ព័ត៌មាន​ធ្វើដំណើរចេញចូលខួរក្បាលក្នុងល្បឿន៤០០គីឡូម៉ែត្រក្នុងមួយម៉ោង

ជាមួយនឹងណឺរ៉ូនរាប់ពាន់លានកំពុងធ្វើការ ព័ត៌មានអាចធ្វើដំណើរចេញចូលខួរក្បាលផ្លាស់ទីក្នុងល្បឿន៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។

៤. ចិត្តមានកោសិការាប់ពាន់លាន

ទោះបីជាគេមិនដឹងចំនួនពិតប្រាកដនៃកោសិកាខួរក្បាលក៏ដោយ អ្នកស្រាវជ្រាវដឹងថាខួរក្បាលមានកោសិការាប់ពាន់លាន។ កោសិកាទាំងអស់នេះគឺខំធ្វើការ បញ្ជូនសញ្ញាទៅផ្នែកផ្សេងៗនៃរាងកាយ និងដំណើរការការបញ្ចូលអារម្មណ៍។

៥. ខួរក្បាលធំឡើងគុណនឹងពីរពេលយើងអាយុមួយឆ្នាំ

នៅពេលទារកកើតមក ទំហំខួរក្បាលរបស់ពួកគេគឺប្រហែលតិចជាងមួយភាគបួននៃទំហំខួរក្បាលមនុស្សពេញវ័យជាមធ្យម។ ដល់ឆ្នាំដំបូងវាកើនឡើងទ្វេដង ហើយបន្តលូតលាស់ក្នុងល្បឿនយ៉ាងលឿន។ នៅអាយុ៥ឆ្នាំខួរក្បាលរបស់កុមារឈានដល់ប្រហែល៩០ភាគរយ នៃទំហំមនុស្សពេញវ័យ។

៦. ខួរក្បាលមិនអាចធ្វើការពីរមុខក្នុងពេលតែមួយបានទេ

ផលិតភាពគឺជាកត្តាសំខាន់សម្រាប់មនុស្សជាច្រើនដែលព្យាយាមបំពេញកិច្ចការជាច្រើនក្នុងពេលតែមួយ។ ទោះជាយ៉ាងណាក៏ដោយ ខួរក្បាលរបស់មនុស្សមិនអាចផ្តោតទៅលើរឿងពីរក្នុងពេលតែមួយនោះទេ ហើយក៏មិនអាចរៀនលើសពីមួយរឿងក្នុងពេលតែមួយដែរ។

៧. មនុស្សភាគច្រើនមិនប្រើប្រាស់ខួរក្បាល១០ភាគរយទៀត

តើអ្នកធ្លាប់លឺពាក្យចចាមអារ៉ាមថា មនុស្សប្រើត្រឹមតែ១០ភាគរយនៃសមត្ថភាពខួរក្បាលរបស់យើងទេ? អ្នកស្រាវជ្រាវបានរកឃើញថាវាមិនពិត យើងប្រើសមត្ថភាពខួរក្បាលរបស់យើងច្រើនសូម្បីតែពេលគេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៨. ខួរក្បាលគ្មានការឈឺចាប់

ទោះបីជាការឈឺចាប់ត្រូវបានដំណើរការតាមរយៈខួរក្បាលក៏ដោយ ប៉ុន្តែវាមិនមានអារម្មណ៍ឈឺចាប់ទេ។ អ្នក​ប្រហែល​ជា​គិត​ថា​ការ​ត្រជាក់​ខួរក្បាលពេលញ៉ាំការ៉េម​ ជា​ការ​ឈឺ​ចាប់​ដែល​បាន​កើត​ឡើង​ដោយ​ខួរក្បាល ការពិតការ​ឈឺ​ចាប់​នោះ​ចេញ​ពី​មាត់​របស់​អ្នកទៅវិញទេ។

៩. មនុស្សរួសរាយ និងមនុស្សអៀនខ្មាស់មានភាពខុសគ្នាខាងរាងកាយ

លទ្ធផល MRI បានបង្ហាញពីភាពខុសគ្នារវាងខួរក្បាលនៃ introverts និង extroverts ។ នៅក្នុងខួរក្បាលរបស់ extrovert បណ្តាញរង្វាន់ដូប៉ាមីនសកម្មជាង introvert។ នៅក្នុងខួរក្បាលរបស់ introvert មានសារធាតុពណ៌ប្រផេះច្រើន៕

ប្រែសម្រួល៖ វារី

ចុចអាន៖Mary Ann Bevan ពីស្ត្រីស្រស់ស្អាតបំផុត ក្លាយជានារីសាច់ដុំមុខអាក្រក់

ចុចអាន៖កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម