Connect with us

KPT+

ស្ថាប័ន ៣ ត្រៀមយក ល្ខោនក្បាច់បុរាណរឿង ព្រះបាទជ័យវរ្ម័នទី៧ សម្ដែងនៅ ម៉ាឡេស៊ី

បានផុស

នៅ

ក្រុមមេធាវី អាស៊ី កម្ពុជា សាលារបាំ នរោត្តម បុប្ផាទេវី និងឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី បានជួបពិភាក្សាគ្នាលើការងារកិច្ចសហប្រតិបត្តិការដឹកនាំសិល្បករទៅសម្ដែងនៅប្រទេសម៉ាឡេស៊ី ក្នុងពិធីបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា និងសហការី លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួបប្រជុំជាមួយ តំណាងសាលារបាំ នរោត្តម បុប្ផាទេវី ដែលដឹកនាំដោយលោកស្រី ឱម យុវណ្ណឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាជិកសិល្បករជាច្រើន នៅការិយាល័យក្រុមមេធាវី អាស៊ី កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។

ជំនួបរវាងស្ថាប័នទាំងបីនេះ ក្នុងគោលបំណងរៀបចំ និងដឹកនាំក្រុមសិល្បករចំនួន ៧៤ នាក់ ទៅសម្ដែងក្នុងឱកាសបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការឧបត្ថម្ភគាំទ្រ ការធ្វើដំណើរ ស្នាក់នៅ ដឹកជញ្ជូនសម្ភារៈ និងការសមលើឆាករបស់សិល្បករជាដើម។ ជាលទ្ធផល ភាគីទាំងអស់បានយល់អំពីគ្នាកាន់តែច្បាស់ និងមានឆន្ទៈក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក។

លោកស្រី ឱម យុវណ្ណឌី គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យនេះ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” មូលហេតុនៃការសម្រេចដំឡើងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ត្រទេវី” គឺផុសចេញពីអារម្មណ៍ក្ដីស្រឡាញ់ និងការធ្លាប់លឺពីកិត្យានុភាព សក្ដានុពល ស្ដេចទាំង៣អង្គ រួមទាំងព្រះនាងជ័យរាជទេវី តាមសិលាចារិក និងឯកសារនានា ដែលធ្វើគួរជាទីភ្ញាក់ផ្អើល គោរព លើកតម្កើង និងផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧ បានសម្ដែងចុងក្រោយ កាលពីថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនៅមហោស្រពចតុមុខ ប្រកបដោយភាពជោគជ័យនឹកស្មានមិនដល់។ សំបុត្រត្រូវបានទស្សនិកជនជាវអស់ទាំង ៤ វេនមុនការសម្ដែងមួយសប្ដាហ៍ ខណៈថ្ងៃសម្ដែងទាំង ២ ថ្ងៃនោះ ជួនគ្នានឹងកម្មវិធីកម្រិតអន្តរជាតិល្បីធំចំនួន ៣ គឺ កម្មវិធី I am a singer Cambodia ការប្រកួតផ្ដាច់ព្រ័ត្រ Miss Grand Cambodia និងការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី Idol Cambodia៕

អត្ថបទ៖ ច័ន្ទ្ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម