Connect with us

KPT+

មានមិត្តតិច តែកក់ក្ដៅបេះដូង ហើយនាំទៅរកផ្លូវរីកចម្រើនជាមួយគ្នា

បានផុស

នៅ

មាន​មិត្តតិចក្នុង​រង្វង់​សង្គម មិនចាំបាច់បារម្ភទេ ដរាបណាអ្វីៗមានគុណភាពល្អ និងអាច​អញ្ជើញអ្នក​ឲ្យ​រីកចម្រើនជាមួយគ្នា នោះជារឿងសំខាន់បំផុត។ សម្រាប់​អ្នក​ដែល​រង្វង់​មិត្តភ័ក្ដិ​តូច​ សូម​ពិចារណា​ពី​មូលហេតុ​ខាងក្រោម​នេះ ដើម្បី​កុំឲ្យ​អ្នក​មាន​អារម្មណ៍​ព្រួយបារម្ភ និង​អសន្តិសុខ​ផ្លូវចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ជីវិត​មាន​ពណ៌​សម្បុរ ទោះ​បី​មិត្ត​ជិត​ស្និទ្ធ​ប៉ុន្មាន​នាក់​ក៏​ដោយ

ការ​មាន​មិត្តភ័ក្តិច្រើននៅគ្រប់ទីកន្លែងពិតជាសប្បាយ អ្នកអាច​ត្រូវបានអញ្ជើញឲ្យ​ដើរលេងដោយភាព​សប្បាយរីករាយ និងធ្វើសកម្មភាពជាមួយអ្នកដទៃ។ ការពិត​វា​មិនស្រស់ស្អាតដូចដែល​អ្នកស្រមៃនោះទេ។​ ដោយសារតែ​នៅពេលដែល​អ្នក​មាន​មិត្តភ័ក្ដិ​ច្រើន​ នឹងក្លាយជា​ទទេស្អាតក្នុងជិវិតវិញ។ មិត្តខ្លះមិនចង់ឃើញយើងរីកចម្រើនទៅមុខឡើយ ចំណែកមិត្តខ្លះទៀត បែរធ្វើឲ្យបេះដូង​របស់​អ្នក​នៅតែ​ឯកា​ដដែល។ នោះហើយជាមូលហេតុ ​ប្រសិនបើរង្វង់មិត្តភក្តិរបស់អ្នក​តូច​ សូម​កុំធ្លាក់ទឹកចិត្ត រឿងសំខាន់គឺ​បរិយាកាសមានសុខភាពល្អ។ ដូច្នេះ ពណ៌ដ៏ស្រស់ស្អាតនៅតែតុបតែងថ្ងៃរបស់អ្ន​ក ហើយសុភមង្គល​នៅតែមាននៅខាងក្នុង។

២ តិចតួច ប៉ុន្តែ​ទាំង​អស់​គ្នា​គោរពគ្នា​ទៅ​វិញ​ទៅ​មក

ការ​មាន​មិត្តភ័ក្ដិ​ច្រើន ជា​ពិសេស​អ្នក​មាន​ប្រវត្តិ​ផ្សេងៗ​គឺ​ជា​ការ​សប្បាយ។ ម្យ៉ាងវិញទៀត អ្នក​អាច​រៀនអ្វីៗ​ជា​ច្រើនពីពួកគេ ហើយផ្លាស់ប្តូរគំនិត ចំណេះដឹង និងបទ​ពិសោធន៍ថ្មីៗ​ក៏កើនឡើង​ផងដែរ។ ប៉ុន្តែ​បើ​រង្វង់​មិត្តភ័ក្ដិ​ទូលាយ ប៉ុន្តែ​នៅ​ខាង​ក្នុង​អ្នក​មិន​អាច​គោរព​គ្នា​បាន នោះមិនមែនជារឿងល្អឡើយ។ ទំនាក់ទំនង​សង្គម​មិន​ស្រួល ការ​និយាយ​ក៏​តែង​តែ​ពោរពេញ​ដោយ​ការ​ព្រួយ​បារម្ភ បើ​មាន​ភាគី​អាក់​អន់​ចិត្ត សូម្បី​តែ​ជួប​ក៏​ហាក់​ដូច​ជា​ពិបាក​ក្នុង​ការ​រើ​ខ្លួន​ដែរ។ ដូច្នេះ​ហើយ សម្រាប់​បងប្អូន​ដែលមាន​មិត្ត​តិច ​សូម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ដឹងគុណ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​សន្តិភាព​ក្នុង​ចិត្ត​នឹង​នៅ​ជាប់​ជានិច្ច។

៣ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា​ទំនាក់ទំនង​ជិតស្និទ្ធ​អាច​មាន​ភាពស៊ីជម្រៅ

មិនចាំបាច់មានអារម្មណ៍ថា​អន់ជាងទេ ប្រសិនបើអ្នកមានមិត្តតែប៉ុន្មាននាក់ទេ ព្រោះវាជាជម្រៅ​នៃ​ទំនាក់ទំនង​ជិតស្និទ្ធ ដែលពិតជាសំខាន់ក្នុងការកំណត់អាទិភាព។ នោះមិនមែនមានន័យថា អ្នកមិនជួបមនុស្សថ្មីច្រើននោះទេ។ អ្នកនៅតែជួបធម្មតា ហើយចាប់ផ្ដើមគិតថាមិត្តណាគួររាប់អាននិងមិនគួរ​ ដែលអាចរក្សាទំនាក់ទំនងយូរអង្វែង។

៤ សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍន៍​ខ្លួនឯង

ចំនួន​មិត្ត​ដែល​មាន​មិន​ច្រើន មិន​មែន​មាន​ន័យ​ថា​មិន​អាច​ធ្វើ​ឲ្យ​ខ្លួនឯង​​រីក​ចម្រើន​បាន​ឡើយ។ មិត្តភ័ក្តិ​តូចមួយ ក៏អាចលើកទឹកចិត្តអ្នកឲ្យបន្តអភិវឌ្ឍខ្លួនឯងបាន ប្រសិនបើអ្នកនៅជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យនាពេលអនាគត។
ស្វែងយល់ពីចក្ខុវិស័យ និងបេសកកម្មរបស់គ្នាទៅវិញទៅមក ហើយគាំទ្រគ្នាទៅវិញទៅមក​ដើម្បី​អភិវឌ្ឍ​សក្តានុពល​របស់ពួកគេ។ ថ្វីត្បិតតែពួកគេមានភាពខុសប្លែកគ្នាក៏ដោយ វាមិនមែនជា​បញ្ហាធំនោះទេ ដរាបណាបុគ្គលម្នាក់ៗមាន​គោលដៅរួមនៃ​ភាពជោគជ័យតាម​រយៈការបង្កើន​សមត្ថភាពដែលមានស្រាប់។ នេះ​ជា​អ្វី​ដែល​អាច​ឲ្យ​​អ្នក​ឈាន​ទៅ​មុខ ​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​អ្នក។

៥ កុំខ្ជះខ្ជាយពេលវេលាផលិតភាពដោយឥតប្រយោជន៍

ប្រសិនបើអ្នកមានមិត្តភ័ក្តិច្រើន ប៉ុន្តែផ្ទុយទៅវិញធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍ វាពិតជាធ្វើឲ្យអ្នកខូចចិត្ត។ ដូច្នេះកុំសោកស្ដាយ ប្រសិនបើមិត្តភ័ក្តិរបស់អ្នកមានតិច ដរាបណាពេលវេលាដែលមានផលិតភាពដែលអ្នកមាន អាចប្រើដើម្បីប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឈានទៅដល់អាជីព និងជីវិតដ៏ត្រចះត្រចង់។ មិត្តភ័ក្តិច្រើន តែខ្ជះខ្ជាយពេលវេលាគ្មានគុណភាព ចង់បានទេ?

មិន​ថា​រង្វង់​មិត្តភ័ក្ដិ​របស់​អ្នក​ធំ​ឬ​តូច​ទេ ឲ្យ​តែ​គុណភាព​ជា​រឿង​សំខាន់។ លេខមិនមែនជាអ្វីដែលអ្នកត្រូវគិតនោះទេ។ ឥឡូវនេះសូមចាកចេញពីភាពសោកសៅ អសន្តិសុខ និងការព្រួយបារម្ភអំពីបរិមាណ ព្រោះអ្នកដឹងពីហេតុផលមួយចំនួនរួចហើយ។ ការ​មាន​មិត្តភ័ក្តិ​ច្រើន ​មិន​ចាំ​បាច់​នាំ​ឲ្យ​មាន​អនាគត​ភ្លឺស្វាង​ និង​រីករាយ​នោះ​ទេ។ សូម​សម្រប​តាម​លក្ខខណ្ឌ​របស់​អ្នក មិន​ចាំបាច់​បង្ខំ​ខ្លួន​ឯង​ឲ្យ​មាន​មិត្តភ័ក្ដិ​ច្រើន​ឡើយ។ មិន​ថា​តូច​ប៉ុណ្ណា​ទេ សំខាន់​គឺ​ស្និទ្ធស្នាល និង​ទទួល​យក​គ្នា​ដោយ​ស្មោះ​ត្រង់​ដូច​គ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៤ យ៉ាងធំៗ មិត្តភាពតែងតែបញ្ចប់ ដោយការមើលមុខគ្នាមិនត្រង់

ចុចអាន៖សម្គាល់មិត្តក្លែងក្លាយរាប់អានបន្លំៗ ដោយចំណុចទាំង ៥ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម