KPT+
ប្រសិនត្រូវវង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ គួរធ្វើយ៉ាងណាខ្លះ?
មនុស្សជាច្រើន ជាពិសេសយុវវ័យចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងទៅក្នុងព្រៃជ្រៅៗក្នុងពេលបច្ចុប្បន្ននេះដោយសារអារម្មណ៍ចង់ស្និទ្ធជាមួយធម្មជាតិ ប៉ុន្តែពេលកំពុងដើរលេង ស្រាប់តែវង្វេងរកផ្លូវ ចេញវិញមិនរួច តើគួរធ្វើយ៉ាងណា?
ធ្វើអារម្មណ៍ឲ្យស្ងប់
ជំហានដំបូងដែលត្រូវធ្វើគឺត្រូវជឿជាក់ខ្លួនឯងជាមុនសិន ដោយតាំងអារម្មណ៍កុំឲ្យឆោឡោ កុំឲ្យភាពភ័យខ្លាចគ្របដណ្តប់ បើពុំនោះយើងនឹងរកនឹកអ្វីមិនចេញ ហើយធ្វើអ្វីក៏មិនត្រូវ។
បន្សល់ដានច្បាស់ៗ
នៅពេលដែលវង្វេងផ្លូវក្នុងព្រៃ ត្រូវព្យាយាមបង្កើតដានដែលស្រួលចំណាំសម្រាប់ក្រុមសង្គ្រោះអាចងាយរក និងជាវិធីអាចត្រឡប់មកកន្លែងដើមវិញនៅពេលដឹងថាខ្លួនដើរខុសផ្លូវ។
ចំណាំគន្លងព្រះអាទិត្យ
ចងចាំថា ព្រះអាទិត្យរះនៅខាងកើតហើយលិចនៅទិសខាងលិច និងចំណាំទិសដែលបានឆ្លងកាត់ ព្រោះយើងអាចរកផ្លូវមកវិញបានលឿន ដោយមើលទៅតាមទិសដៅនៃព្រះអាទិត្យ។
បង្កាត់ភ្នក់ភ្លើង
បើវង្វេងស្របពេលនឹងព្រះអាទិត្យលិចដែរ បង្កាត់ភ្នក់ភ្លើងជាវិធីល្អមួយអាចផ្ដល់សញ្ញាឲ្យក្រុមសង្គ្រោះអាចរកយើងឃើញ ហើយក៏អាចការពារគ្រោះថ្នាក់ពីសត្វសាហាវផងដែរ។
ស្វែងរកប្រភពទឹក នៅពេលដែលទឹកឬ អាហារដែលយកទៅជាមួយមិនគ្រប់គ្រាន់ ត្រូវស្វែងរកប្រភពទឹកដែលនៅក្បែរៗមកផឹកដើម្បីដោះទាល់សិន បើទោះបីទឹកក្នុងព្រៃមិនមានស្អាតគ្មានសុវត្ថិភាពក៏ដោយ។
មើលតាមផ្កាយ(Polaris)
សាកមើលទៅលើមេឃនៅពេលយប់ បើវាស្រឡះល្អ ហើយស្វែងរកផ្កាយមួយដែលមានមាឌធំជាងគេ និងភ្លឺជាងគេ។ បើកំពុងនៅទល់មុខនឹងវា នោះមានន័យថា យើងនៅទល់នឹងទិសខាងជើង។ នេះក៏សញ្ញាមួយ ជួយយើងឲ្យរកទិសត្រឡប់មកវិញបានដូចគ្នា។
មើលស្លែនៅនឹងដើមឈើឬថ្ម
ធម្មតាព្រះអាទិត្យរះពីទិសខាងកើតទៅកាន់ទិសខាងលិចដោយរៀងជ្រេតាមគន្លងទិសខាងជើង។ ការដែលព្រះអាទិត្យមិនអាចជះពន្លឺគ្រប់គ្រាន់ទៅគ្រប់ទិស នឹងធ្វើឲ្យស្លែដុះលើដើមឈើឬថ្មនៅជ្រុងម្ខាងដែលគ្មានពន្លឺគ្រប់គ្រាន់ ហើយទិសគ្មានស្លែ គឺទិសខាងជើង។
ប្រើផែនទីឬ ត្រីវិស័យ
បើយើងបានយកផែនទី ឬត្រីវិស័យជាប់តាមខ្លួន វាអាចជួយឲ្យរកផ្លូវចេញវិញបានផងដែរ ប៉ុន្តែលើកលែងតែអ្នកដំណើរចាំទិសដែលខ្លួនចូលទៅ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ AwesomeJelly
ចុចអាន៖រឿងនិទានស្នេហ៍និងព័ត៌មានសំខាន់ៗអំពីព្រះមហាក្សត្រី នៃប្រទេសប៊ូតង់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង