Connect with us

KPT+

អ្វីខ្លះ​លោក BILL GATES ចំណាយ​ប្រាក់​មិន​ស្ដាយ និង​អ្វីខ្លះ​លោក​បដិសេធ​មិន​ចំណាយ

បានផុស

នៅ

Bill Gates ជា​អ្នក​មាន​បំផុត​ទី ២ នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ ២០២០ នេះ ប៉ុន្តែ​លោក​នៅ​តែ​មាន​កេរ្តិ៍ឈ្មោះ​ថា​ ជា​​បុគ្គល​ដែល​សន្សំសំចៃ​បំផុត។

នេះ​ជា​រឿង ៣ យ៉ាង​ដែល​មហាសេដ្ឋី​រូប​នេះ​បាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ​និង​របស់របរ ២ យ៉ាង​ដែល​លោក​ បដិសេធ​មិន​ចំណាយ​ទាល់​តែ​សោះ ៖

១. ទិនានុប្បវត្តិ​សតវត្សរ៍​ទី ១៦ របស់  Leonardo da Vinci

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ឆ្នាំ ១៩៩៤ សហ​ស្ថាបនិក​មូលនិធិ Bill និង Melinda Gates បាន​ចំណាយ​ប្រាក់​ចំនួន ៣០,៨ លាន​ដុល្លារ​អាមេរិក​ នៅ​ឯ​ការ​ដេញថ្លៃ​ ដើម្បី​ទទួល​បាន Codex Leicester ដែល​ជា​ការ​ប្រមូល​ផ្ដុំ ៧២ ទំព័រ​នៃ​សំណេរ​វិទ្យាសាស្ត្រ​ និង​គំនូរ​ព្រាង​របស់​លោក Leonardo da Vinci ។

ទិនានុប្បវត្តិ​របស់​ក្រុមហ៊ុន Renaissance បាន​សរសេរ​នៅ​ចន្លោះ​ឆ្នាំ ១៥០៦ និង ១៥១០ ដែល​មាន​នៅ​ក្នុង​បណ្ណាល័យ​ដ៏​ធំ​របស់ Gate។

២. យន្តហោះ​ឯកជន Bombardier BD-700

Bill Gates បាន​ទិញ​យន្តហោះ​ឯកជន Bombardier BD-700 ដែល​មាន​ទឹកប្រាក់ ៤០ លាន​ដុល្លារ​អាមេរិក។ មហាសេដ្ឋី​ជំនួញ​រូប​នេះ​បាន​ពន្យល់​ថា​ លោក​ប្រើ​វា​សម្រាប់​ការ​ធ្វើដំណើរ​អាជីវកម្ម​ក្នុង​អំឡុងពេល​សម្ភាសន៍​ឆ្នាំ ២០១៨ ជាមួយ  Ellen DeGeneres ។

៣. បន្ទប់ trampoline ក្នុង​វិមាន​តម្លៃ ១២៧ លាន​ដុល្លារ

​វិមាន​របស់ Bill Gates នៅ​ក្រុង​វ៉ាស៊ីនតោន ​មាន​បន្ទប់​មួយ​ដែល​មាន​ពិតាន​កម្ពស់ ៦ ម៉ែត្រ (២០ ហ្វីត) មាន​តម្លៃ ១២៧ លាន​ដុល្លារ។

ក្នុង​អំឡុង​សម្ភាសន៍​​ក្នុង​ឆ្នាំ ២០១៩ លោក​បាន​និយាយ​ថា “ ខ្ញុំ​មាន​ផ្ទះ​ស្អាត ដែល​រួម​បញ្ចូល​ទាំង​បន្ទប់ trampoline ដែល​មើល​ទៅ​ដូចជា​ខ្ពស់​ជាង​គេ​ ប៉ុន្តែ​កូន​ៗ របស់​ខ្ញុំ​ចូលចិត្ត​ប្រើ​វា​ដើម្បី​ប្រើប្រាស់​ថាមពល​លើស​របស់​ពួកគេ។

បើ​សរុប​ទៅ​លោក​បាន​ចំណាយ​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ១១៤ ពាន់​លាន​ដុល្លារ​ នេះ​គ្រាន់​តែ​ជា​ចំណែក​នៃ​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​របស់​លោក​ប៉ុណ្ណោះ។ ពេញ​មួយ​ឆ្នាំ​លោក​និង​ភរិយា​ Melinda បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ ដើម្បី​បុព្វហេតុ​សុខភាព​និង​ការ​អប់រំ​ពិភពលោក។

តាម​ពិត​មាន​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​២ យ៉ាង​បន្ថែម​​ទៀត ​ដែល​មហា​សេដ្ឋី​ចិត្តធម៌​រូប​នេះ ​បដិសេធ​មិន​ចំណាយ​ជាមួយ​ឡើយ៖

Bill Gates មិន​មាន​គ្រឿងអលង្ការ​ច្រើន​ឡើយ

ទោះបី​ជា​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​យ៉ាងណា​ក៏​ដោយ ​Bill Gates មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្ហាញ​ពី​គ្រឿង​អលង្ការ​ដែល​មាន​ពន្លឺ​ភ្លឺ​ឡើយ។ លោក​ថែម​ទាំង​បាន​និយាយ​ដោយ​មោទនភាព​​ថា​ លោក​បាន​ពាក់​នាឡិកា​ម៉ាក Casio ១០ ដុល្លារ អំឡុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ឆ្នាំ ២០១៤ ។

ទូ​ខោ​អាវ​មិន​មាន​សំលៀកបំពាក់​ច្រើន​ឡើយ

ដូចគ្នា​នឹង​មហាសេដ្ឋី​រាប់​លាន​នាក់​ដែរ​ គឺ​លោក Steve Jobs និង Mark Zuckerberg ដែល​មាន​ម៉ូត​សំលៀកបំពាក់​ដ៏​សាមញ្ញ​រួច​ទៅ​ហើយ​ គឺ​​អាវយឺត​និង​ខោ​ខោវប៊យ។

Bill Gates អាច​ប្រហែល​ជា​សន្សំសំចៃ​លើ​រឿង​ធម្មតា​ទាំង​នេះ ​សម្រាប់​ខ្លួន​លោក ​ប៉ុន្តែ​នៅ​ពេល​និយាយ​ពី​ភរិយា​លោក​ មហាសេដ្ឋី​រូប​នេះ​និយាយ​ថា “ ទិញ​របស់​ល្អៗ សម្រាប់​ប្រពន្ធ​ខ្ញុំ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖មនុស្ស​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក ​ក្នុង​ឆ្នាំ ២០២០ នេះ

ចុចអាន៖រឿង​និទាន​ស្នេហ៍​និង​ព័ត៌មាន​សំខាន់ៗ​អំពី​ព្រះ​មហាក្សត្រី​ នៃ​ប្រទេស​ប៊ូតង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម