KPT+
ជឿអត់ថាមនុស្សឆ្លាត ច្រើនធ្វើទម្លាប់មិនល្អទាំង ១២ នេះ?
គ្នាយើងភាគច្រើនគិតថា ខ្លួនឯងឆ្លាត ខ្លួនឯងមិនដែលបង្កអ្វីជាទម្លាប់មិនល្អ ប៉ុន្តែរឿងនេះអាចនឹងផ្ទុយស្រលះ ព្រោះមនុស្សកាន់តែឆ្លាត កាន់តែងាយបង្កើតទម្លាប់រស់នៅមិនល្អ និងកំហុសសម្រាប់ខ្លួនឯងទៅវិញ។ ចង់ដឹងថា ទម្លាប់មិនល្អអ្វីខ្លះមនុស្សឆ្លាតតែងតែធ្វើដោយមិនដឹងខ្លួន អាចសួរខ្លួនឯងជាមួយចំណុចខាងក្រោម។
១– គិតថាជីវិតជារឿងងាយស្រួល
ការពិត គឺថាជីវិតរបស់យើងគ្រប់គ្នា មិនមែនជារឿងងាយស្រួលនោះឡើយ។ ជោគជ័យ តែងតែមករកយើងនៅពេលយើងត្រៀមខ្លួនបានល្អ និងប្រឹងប្រែងយ៉ាងពិបាក។ ហេតុនេះ កុំព្យាយាមអសកម្មក្នុងជីវិតប្រចាំថ្ងៃយើងឲ្យសោះ ត្រូវធ្វើអ្វីដែលប្រសើរជាងថ្ងៃម្សិលមិញ។
២– មិនខ្វាយខ្វល់ស្វែងរកជំនួយ
ចំណុចនេះ ងាយនឹងកើតឡើងចំពោះគ្នាយើងឆ្លាតៗ ងាយធ្វើឲ្យយើងធ្លាក់ក្នុងទស្សនមិនពិតមួយ “ធ្វើដោយខ្លួនឯង“។ សុំជំនួយពីអ្នកដទៃ មិនត្រឹមតែផ្សាភ្ជាប់ទំនាក់ទំនងរវាងយើង និងប្រភពធនធានយើងត្រូវការប៉ុណ្ណោះទេ តែក៏ជាសារមួយ អាចបញ្ជាក់ប្រាប់ខ្លួនយើងថា យើងមិនមែនជាមនុស្សដែលដឹងគ្រប់រឿងទេ យើងក៏ជាមនុស្សធម្មតា យើងនៅតែត្រូវការស្វែងយល់ និងដឹងឮបន្ថែមទៀត។

៣– ឱបក្រសោបរឿងអតីតកាល
ពិតណាស់ សម្រាប់យើងទាំងអស់គ្នា ការបំភ្លេចអតីតកាលកន្លងហួសទៅ អាចជារឿងពិបាកបំផុតសម្រាប់យើង ពិសេសគ្នាយើងដែលតាំងខ្លួនជាមនុស្សឆ្លាត តែងចូលចិត្តឱបក្រសោបអតីតកាល មិនព្រមលែងវាឲ្យរសាត់ចេញពីជីវិតយើងសោះ។ ប៉ុន្តែ ត្រូវដឹងថា បើយើងចង់បានអ្វីមួយប្រសើរជាអតីតកាល ចូលមកក្នុងជីវិតយើង ជំហានដំបូងនឹងត្រូវធ្វើ គឺបើកកន្លែងឲ្យទំនេរសម្រាប់អ្វីថ្មីចូលមករកយើង។
៤– ដេញតាមអ្វីទាំងដឹងថាយើងចាប់មិនបាន
គ្នាយើងមួយចំនួន ចូលចិត្តទម្លាប់នេះណាស់ ចូលចិត្តធ្វើអ្វីជាមួយផែនការ មនុស្ស ឬរឿងហេតុ ទាំងដឹងច្បាស់ហើយថា យើងមិនអាចធ្វើបាន។ ហេតុនេះ អ្វីល្អបំផុតសម្រាប់យើង ត្រូវរក្សាថាមពលទាំងនេះ សម្រាប់ធ្វើរឿងផ្សេងទៀត យើងអាចធ្វើបាន។
៥– ព្យាយាមគ្រប់គ្រងស្ថានការណ៍
គ្នាយើងដែលឆ្លាត ជារឿយៗតែងតាំងខ្លួន គិតថាខ្លួនអាចគ្រប់គ្រងស្ថានការណ៍គ្រប់យ៉ាងបាន។ ប៉ុន្តែជាអកុសល ប្រែក្លាយជារឿងមួយវែងឆ្ងាយ និងគ្រប់គ្រងលែងបានទៅវិញ ខណៈចំណុចសំខាន់បំផុតដើម្បីជួយយើងគ្រប់គ្រងស្ថានការណ៍បាន គឺជាប្រតិកម្មរបស់យើងទៅលើស្ថានការណ៍នោះ បើយើងរងការឈឺចាប់ដោយសារការព្យាយាមគ្រប់គ្រងស្ថានការណ៍ គួរតែបណ្តោយទៅតាមដំណើរ ងាកមកធ្វើអ្វីយើងអាចធ្វើបាន អ្វីយើងកំពុងមាន។
៦– បោះបង់ខ្លួនឯងចោល និងឆាប់ចុះចាញ់
ពេលណាមួយយើងបោះបង់ខ្លួនឯងចោល និងចុះចាញ់ស្ថានការណ៍ ត្រូវតែរំឮកខ្លួនឯងថាយើងជាអ្នកណា យើងពេញចិត្តធ្វើអ្វីជាងគេ ហើយហេតុអ្វីបានជាយើងត្រូវប្រឹងបែបនេះ។
៧– រត់គេចពីបញ្ហាជំនួសការស្វែងរកដំណោះស្រាយ
ភាពវ័យឆ្លាត មិនអាចជួយយើងរត់គេចពីបញ្ហាបាននោះទេ ដោយយុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើង។ ការណ៍នេះទាមទារឲ្យយើង រៀនទទួលស្គាល់បញ្ហា ស្វែងរកដំណោះស្រាយ ព្រោះនៅពេលយើងកាន់តែឆាប់ភ័យខ្លាច ស្ថានការណ៍នឹងកាន់តែអាក្រក់។
៨– ឈ្មុលទៅមុខខ្លាំងពេក
នេះជាយុទ្ធសាស្ត្រគ្មានប្រសិទ្ធភាព នៅពេលយើងព្យាយាមជំរុញខ្លួនឯងម្តងហើយម្តងទៀត។ ធ្វើអ្វីជាមួយជីវិតបច្ចុប្បន្នយើងកំពុងមាន ជាវិធីសាស្ត្រល្អបំផុត ដែលជួយយើងសម្រេចបានជោគជ័យ។
៩– គិតថាខ្លួនដឹងគ្រប់យ៉ាង
នៅថ្ងៃណាមួយ យើងខ្លួនឯងមិនបើកចិត្តទទួលការស្វែងយល់ រៀនពីអ្វីដែលថ្មី គឺស្មើនឹងថ្ងៃយើងបញ្ចប់ការអភិវឌ្ឍផ្នែកចំណេះដឹងរបស់យើងដូចគ្នា ស្មើនឹងថ្ងៃមួយយើងលែងចង់ដើរទៅមុខ។ ត្រូវធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗសម្រាប់ជីវិត។
១០– ធ្វើការងារដដែលៗ ប៉ុន្តែរំពឹងបានលទ្ធផលខុសគ្នា
បើចង់តាំងខ្លួនជាអ្នកឆ្លាត រហ័សរហួត អ៊ីចឹងគ្នាយើងត្រូវឈប់ធ្វើអ្វីយើងតែងធ្វើបានសម្រេចកន្លងមក។ ពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការផ្លាស់ប្តូរទៅធ្វើអ្វីថ្មី ដើម្បីទទួលបានលទ្ធផលថ្មី។
១១– គិតថាមនុស្សឆ្លាតមិនដែលបរាជ័យ
បរាជ័យ មិនមែនសម្រាប់ប្រើលើមនុស្សល្ងង់មួយមុខទេ គ្រប់គ្នារាប់ទាំងគ្នាយើងតាំងខ្លួនជាមនុស្សឆ្លាត សុទ្ធតែប្រឈមការបរាជ័យ។ ផលវិជ្ជមានយើងទទួលបាន គឺអាស្រ័យទៅលើអ្វីដែលយើងបានធ្វើចំពោះភាពបរាជ័យរបស់យើង។

១២– រង់ចាំរហូតដល់អ្វីមួយរួចរាល់ ១០០%
គ្មាននរណាម្នាក់អាចត្រៀមខ្លួនបាន ១០០% ដើម្បីចាប់យកឱកាស ក៏គ្មានឱកាសណាមួយ ឡើងដល់ ១០០% សម្រាប់យើងដូចគ្នា។ អ្វីយើងត្រូវធ្វើ បង្កើតបរិយាកាសសមស្របសម្រាប់ខ្លួនឯង នឹងត្រៀមខ្លួនចាប់យកឱកាសល្អណាមួយ។ ពេលខ្លះយើងអាចមិនបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែហានិភ័យ និងឱកាសតែងតែដើរទន្ទឹមគ្នា អាស្រ័យទៅលើភាពវៃឆ្លាត និងចេះបត់បែនរបស់យើងប៉ុណ្ណោះ៕
ចុចអាន៖មានមិត្តតិច តែកក់ក្ដៅបេះដូង ហើយនាំទៅរកផ្លូវរីកចម្រើនជាមួយគ្នា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?