KPT+
៥ វិធី ជួយអ្នកឲ្យឈប់គិតពីការងារ ហើយឆាប់គេងលក់លឿន
ពេលយើងសម្រាក អ្វីៗជាច្រើនចូលមកក្នុងក្បាលយើង ទាំងពេលខ្លះមិនបានគិតសូម្បីតែបន្តិចណា។ រឿងមួយដែលជារឿយៗ កើតឡើងគឺការងារ។ យោងតាមការសិក្សាមួយរបស់ Korn Ferry ដែលជាជនជាតិអាមេរិក បានបញ្ចាក់ថា ៦៦ភាគរយទទួលរងនូវការគេងមិនលក់ ឬមានបញ្ហាដំណេក ដោយសារតែភាពតានតឹងក្នុងការងារ ហើយការគេងមិនលក់មានឥទ្ធិពលយ៉ាងខ្លាំង ដល់ជីវិតរបស់ពួកគេ។

ខាងក្រោមនេះ ជាវិធីសាស្ត្រដែលយើងអាចអនុវត្តបាន និងជួយឲ្យឆាប់គេងលក់លឿន មិនភ្ញាក់នៅពាក់កណ្ដាលយប់ឬទាបភ្លឺ។
១ បង្កើតបញ្ជីការងារត្រូវធ្វើ
ការសិក្សាបានបង្ហាញថា ការធ្វើបញ្ជីការងារត្រូវធ្វើសម្រាប់ថ្ងៃស្អែកនៅពេលចូលគេង។ ដូច្នេះ វានឹងជួយឲ្យអ្នកគេងលក់ស្រួល ហើយគំនិតឬការងារមិនរត់ក្នុងក្បាលទេ។ ម្យ៉ាងទៀត វាក៏ជួយកាត់បន្ថយការប្រុងប្រយ័ត្នផ្លូវចិត្ត ការថប់បារម្ភ។ប្រសិនបើអ្នកគិតភ្លាមៗ អំពីកិច្ចការបន្ទាន់ ចូរយកប៊ិចមកកត់ចំណាំ រួចចូលគេងវិញ។
២ សរសេរពីអារម្មណ៍របស់អ្នក
ការសរសេរពីអារម្មណ៍របស់យើងជារៀងរាល់ថ្ងៃ គឺដូចជាការបញ្ចេញខ្យល់។ ជាលទ្ធផល យើងមានអារម្មណ៍ថប់បារម្ភតិច។ ក្រៅពីនេះ ការសរសេរដូចជាការដឹងគុណរបស់អ្នក នឹងជួយកាត់បន្ថយភាពតានតឹង ងាយនឹងគេងលក់ស្រួលជាង
៣ អនុវត្តការអាណិតអាសូរដល់ខ្លួនឯង
ចេះយល់ចិត្តខ្លួនឯង ដូចយើងធ្វើជាមួយអ្នកដទៃ។ ទទួលយកអារម្មណ៍ខ្លួនឯង ឬទទួលស្គាល់ថាយើងក្រៀមក្រំ តានតឹង ប៉ុន្តែអ្វីៗនឹងកន្លងផុតទៅ។ លើកទឹកចិត្តខ្លួនឯង កុំបន្ទោសខ្លួនឯង ផ្ដល់ឲ្យខ្លួនឯងខ្លះល្អ ព្រោះនោះជាអ្វីដែលអ្នកសមនឹងទទួល។ ការអាណិតអាសូរខ្លួនឯងគឺជាវិធីដ៏ល្អមួយ ដើម្បីកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ ហើយជាការពិត វានាំឲ្យយើងគេងលក់ស្រួលផងដែរ។
៤ ធ្វើលំហាត់ប្រាណខ្លះ
ការធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការគេង។ គុណភាពនៃការគេងកាន់តែល្អ គេងកាន់តែឆាប់លក់ ហើយចិត្តកាន់តែសម្រាក ប្រសិនបើអ្នកមានភាពតានតឹង គិតច្រើនពេកពីការងារ ចូរព្យាយាមរកពេលហាត់ប្រាណ ឬបបួលមិត្តភ័ក្ដិ។
៥ អនុវត្តសមាធិ
ការសមាធិមិនថា ១០ នាទីក្នុងមួយថ្ងៃមុនពេលចូលគេង អាចជួយបង្កើនគុណភាពនៃការគេងរបស់អ្នក។ សមាធិមានប្រយោជន៍ច្រើនយ៉ាង ហើយក៏ជួយយើងបង្កើតគំនិតវិជ្ជមាន សម្រាប់ខ្លួនយើងផងដែរ។

ការគេងមិនលក់ មានភាពតានតឹងពីការងារយូររហូតដល់ម៉ោង ៣ ទៀបភ្លឺទើបគេងលក់ហើយឧស្សាហ៍ភ្ញាក់កណ្ដាលយប់ជាដើម សូមព្យាយាមធ្វើតាមវិធីទាំង ៥ ដែលបានណែនាំ។ អ្វីគ្រប់យ៉ាងនឹងប្រសើរឡើងមិនមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖២ យ៉ាងធំៗ ជាមេរោគធ្វើឲ្យយើងមិនផ្ដោតលើការងារ
ចុចអាន៖វិធី ១០ យ៉ាង ជួយឲ្យឆាប់គេងលក់ស្រួល សម្រាប់អ្នកពិបាករឿងដំណេក

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត