KPT+
ទំនៀមទម្លាប់ចូលឆ្នាំថ្មីប្លែកៗដែលគេជឿថានាំសំណាងតាមប្រទេសនីមួយៗ
ជារៀងរាល់ឆ្នាំថ្ងៃចូលឆ្នាំថ្មីត្រូវបានគេចាត់ទុកថា ជាការចាប់ផ្ដើមអ្វីថ្មីគ្រប់យ៉ាង។ គ្រប់គ្នាតាមប្រទេសនីមួយៗតែងផ្លាស់ប្ដូរប្រតិទិន ដើម្បីស្វាគមន៍ឆ្នាំថ្មី ហើយវប្បធម៌នៅពាសពេញពិភពលោកនេះ មានទំនៀមទម្លាប់ផ្សេងៗគ្នា ដើម្បីទទួលបានលាភសំណាង ក្នុងក្រុមគ្រួសារ។
មិត្តអ្នកអានរបស់ Kpt Plus ជាទីស្នេហា យើងមកអានអត្ថបទនេះទាំងអស់គ្នាទៅមើលថា តើប្រទេសណាខ្លះដែលមានទំនៀមទម្លាប់ដូចយើង ឬខុសពីប្រទេសយើងខ្លះ?
១. ដាណឺម៉ាក-ធ្វើពិធីបោកចាន

នៅក្នុងគ្រួសារនីមួយៗមានចាននិងពែងខ្លះ ដែលអាចនៅប្រើការបាន តែទោះបីជាប្រើបានក៏ដោយ ពួកគេមិនវាទុកនោះទេ។ ទំនៀមទម្លាប់អ្នកនៅដាណឺម៉ាកគឺដាក់ចាននៅជាប់ទ្វារ ឬត្រូវបោកបំបែកចោលដើម្បីបណ្ដេញនូវវិញ្ញាណអាក្រក់ចេញពីផ្ទះ ហើយស្វាគមន៍នៅឆ្នាំថ្មីដែលរីករាយ។
២. ថៃ-ជះទឹកដាក់គ្នា

ជនជាតិថៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចកម្ពុជាដែរ គឺក្នុងអំឡុងខែមេសា។ បុណ្យចូលឆ្នាំជាពេលដ៏រីករាយបំផុតសម្រាប់ប្រទេសថៃដែលអាចទាក់ទាញហ្វូងមនុស្សកកកុញ ហើយពួកគេតែងតែប្រើធុងទឹកជាប្រពៃណីដើម្បីជះទឹកដាក់គ្នានារដូវក្ដៅទៅវិញទៅមក។
៣.អាហ្វ្រិកខាងត្បូង-បោះចោលគ្រឿងសង្ហារិមចេញពីបង្អួច

ទៅអាហ្វ្រិកខាងត្បូងសម្រាប់ថ្ងៃចូលឆ្នាំសកល ពួកគេនិឹងរុញឧបករណ៍ធ្ងន់ៗដូចជា ទូរទឹកកក មីក្រូវ៉េវ តុ ទូ កៅអី ចេញពីក្នុងផ្ទះ ចោលតាមបង្អួច ដើម្បីបញ្ជូនសញ្ញាទៅសកលលោកថា គ្រប់រឿងរ៉ាវដែលបានបន្សល់ទុកកន្លងមកនូវការសោកសៅទាំងប៉ុន្មាន សូមឲ្យត្រឡប់មកជាក្ដីសង្ឃឹមសម្រាប់អនាគតវិញ។
៤.ស្កុតលែន-ដើរគោះទ្វារផ្ទះដំបូងគេ

ទំនៀមទម្លាប់គោះទ្វារផ្ទះនៅថ្ងៃទី ១ នៃខែមករា គឺជាការស្វាគមន៍ដោយប្រើស្រាសំប៉ាញមួយកែវជូនភ្ញៀវដែលគោះទ្វារនៅប្រទេសស្កុតឡែន។ នៅកោះ Isle of Man នៃប្រទេសនេះ អ្នកស្រុករមែងស្វែងរកបុរសដែលមានកម្ពស់ខ្ពស់និងសំបុរខ្មៅដើម្បីធ្វើជាមនុស្សដំបូងដែលចូលផ្ទះរបស់ពួកគេក្នុងឆ្នាំថ្មី ហើយឲ្យបុរសនោះយកអំណោយដូចជាអំបិល ឬស្រាវីស្គីមកប្រទានពរដល់គេហដ្ឋាន ដើម្បីនាំសំណាងល្អក្នុងរយៈពេល ១២ ខែបន្ទាប់។
៥.តំបន់អេក្វាឌ័រ-ដុតចោលនូវទុក្ខសោកតាមរយៈតុក្កតាឬទីងមោង

សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី អ្នកស្រុកនៃតំបន់អេក្វាឌ័រតែងអបអរ Los Anos Viejos ដែលប្រែថា “ឆ្នាំចាស់” ជាប្រពៃណីដែលពួកគេចង់បំផ្លាញបិសាចពីអតីតកាលចេញពីជីវិត អ្នកស្រុកជាច្រើនបង្កើតតុក្កតាឬទីងមោងដែលស្រដៀងនឹងរូបចម្លាក់។ នៅពេលនាឡិកាឈានដល់ពាក់កណ្ដាលអធ្រាត្រនៃការប្រារព្ធពិធីបានចាប់ផ្ដើម គ្រប់គ្នាត្រូវនាំគ្នាដុតតុក្កតាទាំងនោះចោល ហើយផ្សែងដែលហុយនោះវានឹងទៅតាមឆ្នាំចាស់។
៦.អេស្ប៉ាញ-ញ៉ាំទំពាំងបាយជូរ ១២ ផ្លែក្នុងរយៈពេល ១២ វិនាទី

ពិធីចូលឆ្នាំថ្មីនៃជនជាតិអេស្ប៉ាញគឺជឿលើអបិយជំនឿថា ១២ វិនាទីចុងក្រោយនៃឆ្នាំអាចកំណត់ជោគវាសនារបស់ពួកគេនៅឆ្នាំក្រោយ ដោយពឹងផ្អែកលើចំនួនផ្លែទំពាំងបាយជូរដែលគ្រប់គ្នាញ៉ាំ។ មុនពេលពាក់កណ្ដាលអធ្រាត្រ ពួកគេត្រូវញ៉ាំឲ្យអស់ ១២ ផ្លែ ដើម្បីនាំសំណាងពេញ១ឆ្នាំ។
៧.ហ្វីលីពីន-ស្វែងរកផ្លែឈើមូលៗ ១២ ផ្លែ

សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់អ្នកស្រុកនៅហ្វីលីពីន គេនាំគ្នាយកកាក់ជារង្វង់ដែលពួកគេជឿថានាំមកនូវទ្រព្យសម្បត្តិ ដូច្នេះរាងរង្វង់កាន់តែច្រើនកាន់តែល្អ។ ឬអាចជាផ្លែឈើជារង្វង់នៃជុំទី ១២ ដែលផ្លែឈើនីមួយៗតំណាងឱ្យមួយខែនៃឆ្នាំ។
៨.ប្រេស៊ីល-ស្លៀកពាក់ពណ៌ស

នៅពេលចូលដល់ឆ្នាំថ្មី គ្រប់គ្នានៅប្រេស៊ីលត្រូវស្លៀកឈុតពណ៌សដើម្បីនាំសំណាងនិងភាពអស្ចារ្យរបស់ជនជាតិប្រេស៊ីល៕
ប្រែសម្រួល៖ សាងស្រីល័ក្ខ
ចុចអាន៖ អ្នកវិភាគមិនគិតថា ម៉ូតូធំនឹងមានទីផ្សារឡើងវិញនោះទេ
ចុចអាន៖ មកស្គាល់បុគ្គលល្បីៗដែលធ្លាប់មានវត្តមានលើក្រដាសប្រាក់ដុល្លារអាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង