KPT+
ហេតុអ្វីបានជាបុរសឆាប់ស្លាប់ជាងស្រ្តី?
បើយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា មនុស្សស្រីអាចរស់នៅបានយូរជាងមនុស្សប្រុស រហូតដល់ទៅ ៧ ឆ្នាំឯណោះ។ ក្នុងនោះ គេរកឃើញថា មនុស្សស្រី៥៧% អាចរស់នៅរហូតដល់អាយុ ៦៥ ឆ្នាំ និង ៦៧% អាចរស់រហូតដល់អាយុ ៨៥ ឆ្នាំ។
តើមានមូលហេតុអ្វីខ្លះ ដែលមនុស្សស្រីអាចរស់នៅបានយូរជាងមនុស្សប្រុស?
១. ប្រព័ន្ធសុខភាព
ធម្មជាតិរបស់ស្ត្រីកើតមកមានក្រូម៉ូសូមវែងជាងបុរស ដែលមុខងាររបស់វាជំនួយដល់កោសិកាទទួលខុសត្រូវរបស់ប្រព័ន្ធភាពស៊ាំ។ ម្យ៉ាងវិញទៀត មនុស្សប្រុសតែងតែមានទម្លាប់ ផឹកស៊ី ជក់បារីជារឿយៗ ដោយនាំឲ្យខូចដល់ប្រព័ន្ធភាពស៊ាំរបស់ខ្លួន។ បន្ថែមលើនោះ ស្ត្រីមានឈាមរដូវផ្លាស់ប្ដូរជារៀងរាល់ខែ ដែលធ្វើឲ្យប្រព័ន្ធសុខភាពរបស់នាងកាន់តែរឹងមាំជាងមនុស្សប្រុស។

២. ការគិតគូរ
ជាទូទៅ មនុស្សស្រីចេះគិតគូរច្រើនជាងមនុស្សប្រុស។ ហេតុនេះហើយបានជា នារីចូលចិត្តនិយាយច្រើន និងចូលចិត្តយំជាប្រចាំ នៅពេលដែលពួកគេមានបញ្ហា។ ផ្ទុយទៅវិញ ពេលដែលប្រុសៗកើតទុក្ខ ពួកគេចូលចិត្តលាក់ទុកក្នុងទ្រូង និងមិនចង់និយាយអ្វីច្រើននោះទេ ដោយជួនកាលនោះ វាក៏អាចបង្កឲ្យមានជំងឺធ្លាក់ទឹកចិត្តចំពោះបុរសក៏មានដែរ។
៣. រូបរាងកាយ

យោងតាមលោកវេជ្ជបណ្ឌិត Vincent Giampapa ជាប្រធានសុខាភិបាលនៃវិទ្យាស្ថានហ្សែន នៅរដ្ឋញូវជើស៊ី បានឲ្យដឹងថា មនុស្សដែលមានកម្ពស់ខ្ពស់ប្រហែល ១,៨២ ម៉ែត្រ ប្រឈមនឹងអាយុខ្លីជាងអ្នកដែលមានកម្ពស់ទាបជាងខ្លួន។ កត្តានេះដោយសារតែមនុស្សដែលមានរូបរាងធំខ្ពស់ មានការផ្លាស់ទីយឺតជាងមនុស្សដែលមានរូបរាងតូច។ ជាមធ្យម បុរសមានសាច់ដុំ និងរូបរាងធំជាងស្ត្រី។ ហេតុនេះ ឱកាសនៃការរស់រានមានជីវិតអាចមានតិចជាងស្ត្រី។
៤. សកម្មភាព និងការងារ

ការងាររបស់បុរសភាគច្រើនប្រឈមហានិភ័យជាងនារីដូចជា អ្នកបើកយន្ដហោះ កម្មករសំណង់ អ្នកនេសាទ ជាងជុសជួលខ្សែភ្លើង ប៉ូលិស ទាហាន អ្នកពន្លត់អគ្គិភ័យជាដើម។ ការងារទាំងអស់នេះ ទាមទារឲ្យមានការយកចិត្តទុកដាក់ និងវិធានការសុវត្ថិភាពខ្លាំងបំផុត។ បើហ៊ានតែធ្វេសប្រហែស អាចនឹងបាត់បង់ជីវិតភ្លាមៗ។
ម្យ៉ាងទៀត បុរសចូលចិត្តផ្សងព្រេង និងធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់ជីវិតដូចជា បើកបរល្បឿនលឿន វាយតប់គ្នា ដើរលេងទៅតាមតំបន់ភ្នំដាច់ស្រយាល។ល។
ក្រៅពីនោះទៀត អត្រាឧក្រិដ្ឋកម្មជនភាគច្រើនជាបុរស ដែលនេះក៏ជាមូលហេតុធ្វើឲ្យមនុស្សប្រុសឆាប់ស្លាប់បានដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ GREATIST
ចុចអាន៖អត្ថន័យពិតនៃពាក្យថា BE YOURSELF និងវិធីអនុវត្តឲ្យបានឆាប់
ចុចអាន៖ម្ដាយណាមិនស្រឡាញ់កូន! ជាកូនស្រីគួរស្ដាប់សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល