KPT+
ពេលមករដូវ ធុំក្លិនមិនល្អមែនអត់? មកសាកតិចនិកទាំងនេះសិន
ការរក្សាអនាម័យខ្លួនប្រាណ មានសារៈសំខាន់ណាស់ ដើម្បីការពារខ្លួនពីការឆ្លងមេរោគផ្សេងៗ និងបញ្ចៀសក្លិនខ្លួនមិនល្អ ជាពិសេសអំឡុងពេលមករដូវតែម្ដង។ ពិតណាស់ ឈាមរដូវ អាចមានក្លិនខុសៗគ្នា អាស្រ័យលើកត្តាជាច្រើន ដូច្នេះហើយ ស្រីៗយើងចាំបាច់ត្រូវស្វែងយល់ពីមូលហេតុបង្ក និងវិធីសាស្ត្រដោះស្រាយ។

ក្លិនឈាមរដូវទូទៅមួយចំនួន
១. ក្លិនច្រែះដែក
ជួនកាល ឈាមរដូវអាចធុំក្លិនច្រែះដែក ដែលបណ្ដាលមកពីវត្តមានជាតិដែកនៅក្នុងឈាមរបស់យើង ហើយជាទូទៅ ក្លិននេះនឹងបាត់ទៅវិញ ក្រោយពេលយើងអស់រដូវ។
២. ក្លិនស្អុយ
ចំណែកឈាមរដូវមានក្លិនស្អុយរលួយ ច្រើនតែបណ្ដាលមកពីវត្តមានឈាម ជាលិកា និងបាក់តេរី។ នៅពេលដែលយើងមករដូវច្រើន ក្លិននេះនឹងធុំកាន់តែខ្លាំងដែរ។ ម្យ៉ាងវិញទៀត ក្លិនរដូវបែបនេះ ក៏អាចបង្កឡើងដោយសារតែយើងផ្អាប់សំឡីអនាម័យយូរផងដែរ។
៣. ក្លិនឆ្អាប
ក្លិនប្រភេទនេះ អាចមានក្លិនខ្លាំងជាងធម្មតា ហើយក៏អាចបញ្ជាក់ពីការបញ្ហាសុខភាព ដូចជាការឆ្លងមេរោគជាដើម។ ក្នុងករណីដែលមានរោគសញ្ញា ដូចជានោមក្រហាយ ឬរមាស់ទ្វារមាស យើងគួរពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ។
គន្លឹះជួយឲ្យទ្វារមាសមានក្លិនល្អ អំឡុងពេលមករដូវ
១. រក្សាអនាម័យអំឡុងពេលមករដូវ
ប្រសិនបើឈាមរដូវ មានក្លិនឆ្អាប យើងចាំបាច់ត្រូវផ្លាស់ប្ដូរសំឡីអនាម័យភ្លាមៗ និងរក្សាអនាម័យដោយ៖
- ផ្លាស់ប្ដូរសំឡីអនាម័យជារៀងរាល់៤ ទៅ៥ម៉ោងម្តង ទោះបីជារដូវមកតិចតួចក៏ដោយ
- ជៀសវាងទប់នោមរយៈពេលយូរ
- សម្អាតបរិវេណប្រដាប់ភេទ រាល់ពេលដែលយើងប្រើបន្ទប់ទឹក
- ជៀសវាងប្រើសំឡី២ក្នុងពេលតែមួយ ដែលអាចនាំឲ្យមានក្លិនមិនល្អ និងឆ្លងមេរោគបាន
- ឆាប់ផ្លាស់ប្ដូរសំលៀកបំពាក់ នៅពេលដែលយើងបែកញើស
- សម្រាកឲ្យបានគ្រប់គ្រាន់
- ជៀសវាងប្រើឡាមកោររោមប្រដាប់ភេទ
- ជូតបរិវេណទ្វារមាសឲ្យស្ងួតល្អ។

២. ងូតទឹក
ងូតទឹកចំនួនពីរដងក្នុងមួយថ្ងៃ អាចជួយរក្សាអនាម័យនៅអំឡុងពេលមករដូវ ព្រមទាំងជៀសវាងក្លិនរដូវមិនល្អថែមទៀតផង។ បន្ថែមពីនេះ គ្នាយើងក៏អាចងូតទឹកក្ដៅឧណ្ហៗ ដើម្បីជួយកាត់បន្ថយអាការៈចុកពោះ។
៣. ស្លៀកសំលៀកបំពាក់ធ្វើពីកប្បាស
ការពាក់ខោរឹបតឹង ឬសំលៀកបំពាក់ចង្អៀតពេក ក៏អាចបញ្ចៀសខ្យល់ចេញចូលបរិវេណទ្វារមាស ដែលនាំឲ្យមានក្លិនមិនល្អ អំឡុងពេលមករដូវ។ ដូច្នេះហើយ ស្រីៗយើងគួរតែជ្រើសរើសសំលៀកបំពាក់ដែលធ្វើពីកប្បាសជំនួសវិញ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ