KPT+
អត្ថប្រយោជន៍ដ៏គួរឲ្យភ្ញាក់ផ្អើល ៦ យ៉ាង អំពីការធ្វើក្រចកដៃ និងជើងទៀងទាត់
ស្រីៗគ្នាយើងធ្វើក្រចកម្ដងៗមិនអស់តិចទេ ហេតុតែចង់ស្អាត ជួនកាលគេកាត់សាច់ឈាមទៀត ប៉ុន្តែនៅតែទ្រាំដើម្បីស្អាត។ បើនិយាយពីរឿងលុយវិញ តែងតែឮមាត់ករថាធ្វើអស់តែលុយស្អាតមួយភ្លែតខូចក្រចកអស់ តាមពិតមិនមែនចំណាយលុយឥតប្រយោជន៍ទេណា។ ថ្ងៃនេះ “កម្ពុជាថ្មី” នឹងបកស្រាយអំពីអត្ថប្រយោជន៍ ៦យ៉ាងនៃការធ្វើក្រចកទៀងទាត់មកជូនប្រិយមិត្តអ្នកអាន ជាពិសេសស្រីៗតែម្ដង៖

១. ការពារការឆ្លងមេរោគ
ការផ្ដល់សំណើមដល់ស្បែកជាប្រចាំអាចបង្ការកុំឲ្យស្បែកដៃជើងប្រេះ ព្រោះថាស្បែកប្រេះងាយនឹងឆ្លងមេរោគតាមចន្លោះប្រេះណាស់។ ដូចដែរយើងបានដឹងកន្លងមកថាក្រចកវែងពេក ឬសម្អាតមិនស្អាតប្រាកដជាមានមេរោគតាមក្រចកជាមិនខាន។
២. ជួយឲ្យឈាមដើរស្រួល
អំឡុងពេលធ្វើក្រចក អ្នកនឹងទទួលសេវាកម្មម៉ាស្សាដៃ ជើង និងបាតជើងជាដើម។ សេវាកម្មនេះនឹងជួយសម្រួលលំហូរឈាម កាត់បន្ថយភាពនឿយហត់នៃសាច់ដុំបានយ៉ាងល្អ។
៣. ជួយសុខភាពក្រចកឲ្យប្រសើរឡើង
ធ្វើក្រចកជាទៀងទាត់អាចការពារអ្នកពីជំងឺផ្សិតក្រចកនិងជំងឺផ្សេងៗទាក់ទងនឹងក្រចក ម្យ៉ាងទៀតការជម្រុះកោសិកាពេលធ្វើក្រចកនឹងជួយបណ្ដុះកោសិកាថ្មីធ្វើឲ្យក្រចកយើងដុះមកមានសុខភាពល្អនិងរឹងមាំ។
៤. សម្រួលបញ្ហាឈឺខ្នង
ប្រសិនបើអ្នកមានក្រិននៅបាតជើង ក្រៅពីអត់ស្អាតហើយថែមទាំងឈឺទៀត ចំណុចនេះអាចប៉ះពាល់ដល់ការទ្រទម្ងន់របស់អ្នកដែលបណ្ដាលឲ្យឈឺខ្នង។ ការធ្វើក្រចកបូករួមទាំងការជម្រុះកោសិកាជួយសម្អាតស្បែកជើងយើង ការពារភាពក្រិន និងបំបាត់ការឈឺចាប់។
៥. ជួយឲ្យស្បែកដៃ និងជើងមើលទៅក្មេងជាងវ័យ
លំហូរឈាមមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយក្រិន រឹតបន្តឹងស្បែក និងពង្រឹងសាច់ដុំរបស់អ្នក ដែលទាំងអស់នេះអាចកែលម្អរូបរាងដៃ និងជើងរបស់អ្នកឱ្យកាន់តែក្មេងស្អាត។
៦. ពង្រឹងផ្លូវចិត្តឲ្យស្រស់ថ្លា
មិនត្រឹមតែជួយសម្រស់នោះទេ ការធ្វើក្រចកអាចជួយឲ្យអ្នកដែលមានអារម្មណ៍ធុញថប់បានធូរស្រាលពីការនឿយហត់មានអារម្មណ៍ថាស្បើយពីការងារ។

ទោះជាយ៉ាងណាក្ដី ការធ្វើក្រចកនៅកន្លែងដែលគ្មានជំនាញមិនអាចផ្ដល់អត្ថប្រយោជន៍ខាងលើឲ្យអ្នកទាំងអស់នោះទេ ពេលខ្លះអ្នកអាចនឹងឆ្លងមេរោគពីកន្ត្រៃដែលហាងលាងមិនស្អាតទៀតផង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ឆ្នូតពណ៌ខ្មៅ ឬត្នោតនៅលើក្រចកដៃ បណ្តាលមកពីអ្វី?
ចុចអាន៖ចេះតែឈឺមិនជា ដោយសារតែមិនកាត់ក្រចកដៃឲ្យខ្លីៗ ទុកឲ្យបាក់តេរីនិងផ្សិតតោងជាប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ