KPT+
១០ កន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក ស្ទើរតែមិនមានអ្នកទៅដល់
នៅលើពិភពលោក ពោរពេញដោយកន្លែងទេសភាពស្អាតៗជាច្រើន ប្រៀបដូចឋានសួគ៌ក្រោមមេឃ ស្គាល់ហើយចង់ទៅលេងចង់ទៅថតរូប និងដើរកម្សាន្តតែម្ដង។ ប៉ុន្តែថ្ងៃនេះ “កម្ពុជាថ្មី” នឹងបង្ហាញប្រិយមិត្តអំពីទីកន្លែងកំពូលគ្រោះថ្នាក់ដើម្បីឲ្យប្លែកអារម្មណ៍វិញ៖
១. ផ្លូវមរណៈ

ផ្លូវមរណៈស្ថិតនៅក្នុងប្រទេសបូលីវីនេះ មានហានិភ័យដោយសារតែអ័ព្ទខ្លាំង ការបាក់ដី ទឹកជ្រោះ និងច្រាំងថ្មចោទច្រើន។ ដល់ឆ្នាំ១៩៩៤ អ្នកបើកបរជិត៣០០នាក់ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។
២. កោះពស់

កោះនេះស្ថិតនៅក្នុងប្រទេសប្រេស៊ីល ហើយត្រូវគេហាមឃាត់មិនអោយទៅលេងដាច់ខាត ដោយសារតែតែមានពស់ពិសសាហាវៗ ពាសពេញទាំងកោះរកតែកន្លែងដើរគ្មាន។
៣. បឹងណាត្រុង

បឹងណាត្រុងស្ថិតនៅទ្វីបអាហ្វ្រិក មានកម្រិតសូដ្យូមកាបូណាតខ្ពស់ខ្លាំងបង្កគ្រោះថ្នាក់ដល់ស្បែក និងភ្នែករបស់មនុស្ស ជួនកាលកម្រិត ph វាឡើងដល់ ១២ឯណោះ។ បាក់តេរី Cyano ជាបាក់តេរីដែលកំពុងវាយលុកក្នុងបឹងនោះ ធ្វើឲ្យបឹងមានពណ៌ក្រហមលាយទឹកក្រូច ឬផ្កាឈូក។
៤. អយម្យ៉ាកន (Oymyakon)

តំបន់អយម្យ៉ាកនស្ថិតក្នុងប្រទេសរុស្ស៊ី គេចាត់ទុកតំបន់នេះជាតំបន់គ្រោះថ្នាក់បំផុត ដោយសារតែស្ថានភាពអាកាសធាតុរបស់វា។ សីតុណ្ណភាពតំបន់អយម៉្យាកនអាចធ្លាក់ខ្លាំងរហូតដល់ -៤០អង្សាសេ។ សូម្បីតែមនុស្សក៏មិនសូវមានអ្នករស់នៅដែរ មានតែប្រហែល៥០០នាក់ប៉ុណ្ណោះ ព្រោះទីនោះពិបាកដាំដុះដំណាំពេក។
៥. ជ្រលងភ្នំមរណៈ

ជ្រលងភ្នំនេះស្ថិតនៅព្រំដែនរវាងរដ្ឋ California និង Nevada វាជាកន្លែងក្ដៅបំផុតនៅជុំវិញពិភពលោក។ សីតុណ្ហភាពជាមធ្យម និងទាបបំផុតពេលយប់គឺ ៤២អង្សាសេ។ សីតុណ្ហភាព ៥២,៧អង្សាសេជាសីតុណ្ហភាពខ្ពស់បំផុតដែលបានកត់ត្រាទុក។
៦. ឆ្នេរគ្រោងឆ្អឹង

ឆ្នេរគ្រោងឆ្អឹងមានទីតាំងក្នុងទ្វីបអាហ្វ្រិកខាងត្បូង នៅទីនោះមានអាកាសធាតុក្ដៅ កង្វះអាហារនិងទឹកដែលបង្កការលំបាកដល់អ្នកទេសចរ។ ចំណែកឯនៅលើដីវិញពាសពេញដោយឆ្អឹងសត្វគ្រប់ប្រភេទមើលទៅជូរចត់ណាស់ ក្រៅពីកត្តាធម្មជាតិមនុស្សនៅទីនោះក៏មិនល្អប៉ុន្មានដែរគឺសម្បូរទៅដោយជនអន្ធពាល និងចោរប្លន់ទៀត។
៧. វាលខ្សាច់ដាណាគីល (Danakil Desert)

វាលខ្សាច់ដាណាគីលស្ថិតនៅទ្វីបអាហ្វ្រិកភាគខាងកើត មិនមែនជាកន្លែងដែលគួរទៅលេងទេ ព្រោះវាមានសីតុណ្ហភាពលើស៥០អង្សាសេ មានភ្នំភ្លើងជាមួយនឹងប្រហោងដីផ្ទុះទឹកក្ដៅ ដែលបញ្ចេញឧស្ម័នពុលពេញបរិយាកាស។ សុខភាពផ្លូវកាយរបស់អ្នកអាចទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ទោះបីជាអ្នកស្នាក់នៅទីនោះរយៈពេលខ្លីក៏ដោយ។ ផលប៉ះពាល់ទាំងនោះវាកើតឡើងដោយសារតែវត្តមាននៃកំហាប់ខ្ពស់ នៃចំហាយពុលនៃស្ពាន់ធ័រនឹងតែម្ដង។
៨. ទ្វារនរក

រណ្ដៅឧស្ម័ន ដាវ៉ាហ្សា ស្ថិតក្នុងប្រទេស Turkmenistan ជាវាលឧស្ម័នធម្មជាតិនៅក្នុងរូងក្រោមដីមួយ ដែលអ្នកភូគព្ភវិទូបានដុតចោល ដើម្បីការពារឧស្ម័នមេតានពីការរីករាលដាល ហើយវាបានឆេះតាំងពីឆ្នាំ១៩៧១មកម្ល៉េះ។
៩. កោះ សេនទីណេល ខាងជើង

កោះ សេនទីណេល ខាងជើង មានទីតាំងក្នុងប្រជុំកោះ Andaman ប្រជាជនកោះនេះរស់នៅជាកុលសម្ព័ន្ធនឹងបដិសេធជាដាច់ខា តក្នុងការប្រាស្រ័យទាក់ទងនឹងពិភពលោកខាងក្រៅ ដូច្នេះហើយ វត្តមាននៃមនុស្សថ្មីចូលទៅកុលសម្ព័ន្ធនឹងប្រើអំពើហិង្សាឬសម្លាប់ចោល ព្រោះពួកយើងអាចផ្ទុកមេរោគចម្លងដល់ពួកគេ។
១០. ឧទ្យានជាតិម៉ាឌីៗ

ឧទ្យានជាតិម៉ាឌីៗមានទីតាំងនៅតាមដងទន្លេអាម៉ាហ្សូនក្នុងប្រទេសបូលីវី និងមានផ្ទៃដីប្រហែល ១៩,០០០គីឡូម៉ែត្រការ៉េ ជាព្រៃក្រាស់សម្បូរទៅដោយសត្វសាហាវ និងរុក្ខជាតិពុល៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់
ចុចអាន៖រឿងក្ដីដ៏រន្ធត់ចំនួន ៥ ប្រភេទ បន្សល់ដល់បច្ចុប្បន្នមិនទាន់ដោះស្រាយចេញ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម