KPT+
សំណង់បុរាណ ៣៥០ ទីតាំង និងវត្ថុបុរាណ ៨៣ ៨០០ រូប/បំណែក ត្រូវបានអភិរក្ស ៥ ឆ្នាំមកនេះ
ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នៅថ្ងៃទី២២ ខែកញ្ញានេះ លោក គង់ វីរៈ អគ្គនាយករងបេតិកភណ្ឌ លើកឡើងថា សមិទ្ធផល ការងារវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបានធ្វើការអភិរក្សវប្បធម៌ជាតិ ដោយបានជួសជុល និងអភិរក្សសំណង់បុរាណ ជាង ៣៥០ ទីតាំង និងអភិរក្ស និងគ្រប់គ្រងវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រ បានចំនួនជាង ៨៣ ៨០០ វត្ថុ/រូប/បំណក/ផ្ទាំង/គ្រាប់។
លោក គង់ វីរៈ បានបញ្ជាក់ថា រយៈពេល ៥ ឆ្នាំ ពីខែមករា ឆ្នាំ២០១៧ ដល់ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុល និងអភិរក្សសំណង់បុរាណ ចំនួន ៣៥៤ ដូចជា៖ ប្រាសាទបុរាណ ចំនួន១២១, ព្រះវិហារបុរាណ ចំនួន១៤, បានជួសជុល និងអភិរក្សសំណង់បុរាណ ចំនួន១៧៧, ស្ពានបុរាណ ចំនួន៥, សំណង់បុរាណផ្សេងៗ ចំនួន៣៧ ដែលមានដូចជា ការជួសជុលប្រាសាទបន្ទាយឆ្មារ, ប្រាសាទតាព្រហ្ម, ខ្លោងទ្វារតាកែវ, ប្រាសាទភ្នំបាខែង, ប្រាសាទសំបូរព្រៃគុក, ប្រាសាទកណ្ដាលស្រះស្រង់…
លោក គង់ វីរៈ អគ្គនាយករងបេតិកភណ្ឌ បានឱ្យដឹងបន្តថា ចំពោះការអភិរក្ស និងគ្រប់គ្រងវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញ និងទទួលវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភព ចំនួន ៣៤ ១៧៨ វត្ថុ/រូប/បំណែក/ផ្ទាំង/គ្រាប់, បានជួសជុល និងអភិរក្សវត្ថុបុរាណ និងវត្ថុសិល្បៈ ចំនួន ៩ ២៣០ វត្ថុ/រូប/បំណែក/ផ្ទាំង/គ្រាប់ និងបានជួសជុល និងអភិរក្សវត្ថុជាតិពន្ធុសាស្ត្រ ចំនួន ៥០៩ មុខ។
អគ្គនាយករងបេតិកភណ្ឌរូបនេះ បានឱ្យដឹងបន្ថែមថា ជាមួយគ្នានេះក្រសួងបានចុះបញ្ជីវត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រ ចំនួន ២៥ ៣៩២ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់/មុខ, បានចុះវត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រក្នុងប្រព័ន្ធទិន្នន័យ (Database) ចំនួន ១២ ៨៣៩ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់/មុខ, បានសិក្សាវិភាគវត្ថុបុរាណ និងវត្ថុសិល្បៈ ចំនួន ១ ៦៨០ វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព