KPT+
កម្មសិទ្ធិASSETS អ្វីខ្លះ ដែលនឹងជួយបង្កើតលុយបន្ថែមឆាប់ក្លាយជាអ្នកមាន?
ការស្រវាទិញកម្មសិទ្ធិណាមួយមកជួយបង្កើតប្រាក់ចំណូល ជាផ្នែកសំខាន់នៃការកសាងទ្រព្យសម្បត្តិ គេនិយមហៅថា ការវិនិយោគលើទ្រព្យសម្បត្តិដែលបង្កើតប្រាក់ចរន្តលុយចូលបន្ថែម ឬ ការរកលុយពេលយើងកំពុងគេង។
ផ្នត់គំនិតនោះជាមធ្យោបាយដ៏ល្អមួយ ដើម្បីការពារខ្លួនយើងនៅពេលលែងមានកម្លាំងរកលុយ ឬលុយហូរចេញទៅចំណាយច្រើនឡើងៗ ។
មហាសេដ្ឋីភាគច្រើន មានចំណេះខាងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលគេតែងធ្វើការវិនិយោគលើទ្រព្យសម្បត្តិថ្មី (កម្មសិទ្ធិAssets ) ដែលបង្កើតបានប្រាក់ចំណូល។

ចាប់ផ្ដើមដំបូង អ្នកមានទាំងឡាយតែងយល់អំពីការចាំបាច់ត្រូវតែធ្វើជាម្ចាស់នៃការផលិតទ្រព្យសម្បត្តិមិនមែនចាយវាយទេ
ទាំងនេះគឺជាកម្មសិទ្ធិដែលជួយដាក់ប្រាក់យើងឲ្យដំណើរការវិល និងបង្កើតប្រាក់ចំណូលអកម្មច្រើនជាងឡើងៗបាន៖
១. ភាគហ៊ុនដែលបង់ភាគលាភ
ដោយគ្មានការសង្ស័យទ្រព្យសម្បត្តិដែលផលិតប្រាក់ចំណូលដែលមានប្រជាប្រិយបំផុតគឺវិនិយោគជាមួយហ៊ុនដែលមានមនុស្សចូលរួមច្រើន។ ជម្រើសមួយចំនួននៅកម្ពុជាយើងមានដូចជា ចូលជាមួយភាគហ៊ុនបុគ្គល យកភាគលាភឬវិនិយោគលើភាគហ៊ុននៃអាជីវកម្មនានា
២ ទ្រព្យសម្បត្តិសម្រាប់ជួល
មនុស្សជាច្រើនមានបាន តាមរយៈការកាន់កាប់អចលនទ្រព្យសម្រាប់ជួល បានលុយប្រចាំ និងលក់យកចំណេញចុះឡើង។ ទោះមើលទៅមិនមែនជាច្រកចេញងាយស្រួលសម្រាប់គ្រប់គ្នា ដោយមានហានិភ័យជាច្រើនដែលពាក់ព័ន្ធ ប៉ុន្តែអចលនទ្រព្យផ្ដល់ផលចំណេញច្រើនសម្រាប់សាកល្បងប្រឈមមហាភ័យដែរ។
៣ អាជីវកម្មតូចៗច្រើនមុខ
មុខរបរច្រើនដែលវិនិយោគមិនច្រើន ហើយមានអ្នកធ្វើជំនួសយើងក៏ល្អ សម្រាប់បង្កើនសាច់ប្រាក់ចូលតិចៗ តែយ៉ាងឆាប់រហ័សពីព្រោះច្រើនកន្លែង ហើយមិនចាំបាច់លោតកាត់ក្រដាសស្នាមធនាគារនោះទេ។
សូមចាំថា ទ្រព្យសម្បត្តិដែលបានមកត្រូវតែជាចរន្តនៃបង្កើតប្រាក់ចំណូល ដែលយើងមិនចាំបាច់នៅទីនោះ នោះទើបអាចក្លាយជាអ្នកមានបាន។ ឧទាហរណ៍ ប្រសិនអ្នកមានប្រាក់ខែ៥ពាន់ដុល្លារ ហើយត្រូវបំពេញការងារ រាល់ថ្ងៃ គឺមិនអាចរាប់ថាជាកម្មសិទ្ធិបង្កើនទ្រព្យបានទេព្រោះពេលដែលយើងឈឺអស់លទ្ធភាពទៅធ្វើការ យើងនឹងលែងមានចំណូលនោះ។ ប៉ុន្តែ asset មានន័យខុសពីនេះ។ យើងអាចទិញអាផាតមិន ផ្ទះល្វែង ផ្ទះលំហែវិស្សមកាល និងផ្ដល់សេវាកម្មផ្សេងៗដើម្បីរកលុយបន្ថែមនិងទៀងទាត់ ៕
ប្រែសម្រួល៖សុភា
ចុចអាន៖អត្ថន័យពិតនៃពាក្យថា ជីវិតគឺជាការតស៊ូ
ចុចអាន៖ជនជាតិចិន ៥ រូប ផ្សងព្រេងចេញពីទីកំណើតរហូតទទួលបានជីវិតជាមហាសេដ្ឋី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា