Connect with us

សុខភាព

ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត

បានផុស

នៅ

អស់កង្វល់ សម្រាប់ហ្វេនទឹកសណ្តែកទំាងឡាយ!

ប៉ុន្មានឆ្នាំមកនេះ ទឹកសណ្តែកសៀង ហាក់រងកេរ្តិ៍ឈ្មោះមិនល្អដោយសារ​ការចោទថា បង្កើនហានិភ័យនៃជំងឺមហារីក ពិសេសសម្រាប់អ្នកធ្លាប់មានជំងឺមហារីកសុដន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម everydayhealth សមាគមជំងឺមហារីកអាមេរិកអះអាង​ក្នុងខែវិច្ឆិកា​នេះ​ថា សណ្តែកសៀងថែមទំាង​ជារបបអាហារ ដែលអាចមានលទ្ធភាព ជួយ​បន្ថយហានិភ័យនៃជំងឺមហារីកបានទៀត។

ការជ្រើស​រើសយកទឹកសណ្តែក​សៀង​ជាភេសជ្ជៈពេលព្រឹក ជាការ​ជ្រើស​ដ៏ឆ្លាតវៃព្រោះវាមិនមាន​ជាតិ​កូឡេស្តរ៉ូល និងមាន​វីតាមីនច្រើន និង​កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ក៏​ដូចជា​មហារីកក្រពេញប្រូស្តាតផងដែរ។

KPT plus ចង់ឱ្យគ្រប់គ្នា​មាន​ទំនុកចិត្តឡើងវិញ ក្នុងការទទួលទាន​ទឹកសណ្តែកដែល​ការណែនាំរបស់វិទ្យាស្ថានអាមេរិកសម្រាប់ការស្រាវជ្រាវការពារជំងឺមហារីក (AICR) បញ្ជាក់ថា ការទទួលទានសណ្តែកសៀងឬទឹក​សណ្តែក ក្នុងកម្រិតមធ្យមពីមួយទៅពីរដងក្នុងមួយថ្ងៃ នៅតែ​មានសុវត្ថិភាពដោយ​សារ វីតាមីនជាតិខនិជនិងជាតិសរសៃជា​ច្រើនក្នុងនោះ ផ្តល់នូវប្រភេទ​ប្រូតេអ៊ីនដ៏ពិសេស​ ដែលគ្មានជាតិខ្លាញ់។

តើមានអ្នកណាខ្លះ គួរចៀសវាងទឹកសណ្តែក?

អត់ទេ គឺ វាជាអាហារដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់អ្នកមានផ្ទៃពោះក៏​អាចទទួលទាន ដូចគ្នាលើកលែងតែមាន​អាលែកហ្សីជាមួយសណ្តែក។

ទោះបីជាយ៉ាងណា ក៏ដោយ ក៏មិនគួរ​ទទួលទាន​ទឹកសណ្តែក​កំប៉ុង​ដែលផ្អាប់ទុកនឹងមាន​ជាតិ​រក្សា​ការពារពីពពួកផ្សិត​នោះទេ។ ទឹកសណ្តែក​ស្រស់ៗថ្មីៗ ជាជម្រើសដែលគួរប្រកាន់យកដើម្បីអាយុវែង៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ

ចុចអាន៖ ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៩ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២៧ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣០ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម