បច្ចេកវិទ្យា
ទំនើបណាស់! មិនចេះភាសាបរទេសក៏លែងជាបញ្ហា ប្រសិនបើមានរបស់នេះ
ភាសាបរទេសពិតជាសំខាន់មែនទែនសម្រាប់មនុស្សម្នាក់ៗ ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ទៅកាន់ពិភពលោក។ ការចេះនិយាយភាសាបរទេស ពិតជាបង្កើតភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងនិងងាយស្រួលក្នុងការស្វែងរកការងារ។ ទោះបីក្នុងកាលៈទេសៈណាឬការងារអ្វីក៏ដោយ អ្នកពិតជាត្រូវការភាសាបរទេសក្នុងទំនាក់ទំនង ជាពិសេសជួបជនបរទេស ឬទៅក្រៅប្រទេស។ល។

ពិតជាពិសេសមែន ដែលពេលនេះបុរសជនជាតិជប៉ុនពីរនាក់បានបង្កើត ឧបករណ៍សម្រាប់សម្រួលការបកប្រែភាសាជាង៤០ប្រទេស ដែលមានឈ្មោះថា MUAMA Enence។ កាន់តែងាយស្រួលជាងនេះទៅទៀត ឧបករណ៍នេះធ្វើការបកប្រែត្រឹមតែប៉ុន្មាននាទី ហើយថែមទាំងប្រើតែដៃក្នុងការចុចវាក៏អាចប្រើបានយ៉ាងស្រួល។ ដូច្នេះយើងមិនចាំបាច់ត្រូវចេះភាសាឱ្យបានច្រើននោះទេ ដោយគ្រាន់តែមានរបស់នេះនៅក្នុងដៃរបស់យើង មិនបាច់ខ្លាចក្នុងការមិនចេះភាសាណាមួយនោះឡើយ។
តូចមែនតែឧបករណ៍នេះពិសេស
ការទំនាក់ទំនងគ្នាពិតជាសំខាន់ទៅលើភាសា ប្រសិនបើយើងមិនចេះភាសារបស់គេនោះទេ យើងប្រាកដជាពិបាក។ ប៉ុន្តែ កុំបារម្ភថាត្រូវទៅរៀនភាសាដោយប្រើពេលរាប់ខែរាប់ឆ្នាំនោះដែរ។ MUAMA Enence អាចធ្វើឱ្យយើងក្លាយជា អ្នកទំនាក់ទំនងដ៏ល្អបានភ្លាមៗ!
តម្លៃសមរម្យនិងគុណភាពល្អ
MUAMA Enence មានតម្លៃថោកសមរម្យពោលគឺមិនដល់ ៥០ ដុល្លារក៏មានដែរ និងមានប្រសិទ្ធិភាពខ្ពស់ ប្រសិនបើយើងចំណាយប្រាក់ទៅកាន់ អ្នកបកប្រែអាចមានតម្លៃថ្លៃ ហើយបានត្រឹមតែមួយទៅពីរភាសាប៉ុណ្ណោះ តែ Enence តម្រូវឱ្យបង់លុយតែមួយដង សម្រាប់ការជ្រើសរើសភាសាជាច្រើនក្នុងពេលតែមួយ។

មានភាពងាយស្រួលក្នុងការប្រើប្រាស់
MUAMA Enence បានរចនាឡើងឱ្យមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយមានទម្ងន់ស្រាលនិងមានទំហំតូចងាយក្នុង ការដាក់ក្នុងកាបូបនិងហោប៉ៅ។ ដូច្នេះឧបករណ៍នេះគេបានឱ្យឈ្មោះថា“ អ្នកបកប្រែសំឡេងដៃ” ដែលអ្នកចង់ប្រើជារៀងរាល់ថ្ងៃ។
សំឡេងងាយស្រួលស្ដាប់និងមានគុណភាពល្អ
ទោះបីជានៅក្នុងកាលៈទេសៈណា MUAMA Enence ក៏អាចឱ្យយើងឮបានដែរ វាពិតជារបស់ដែលពិសេសសម្រាប់យើង នៅក្នុងពេលមានមនុស្សកកកុញច្រើន។
មានដល់ទៅ ៤០ ភាសា

វាមិនត្រឹមតែជាបច្ចេកវិទ្យាជឿនលឿន មានរហូតដល់ ៤០ ភាសា និងអាចបកម្ដងពីរបានភាសានោះទេ ថែមទាំងមានការបកប្រែអត្ថបទផងដែរ។
MUAMA Enence ឱ្យជីវិតរបស់យើងកាន់តែមានភាពងាយស្រួល
MUAMA Enence បានបង្កើតឡើងសម្រាប់អ្នក ដែលមានចំណូលចិត្តក្នុងការដើរលេងកម្សាន្ត ប៉ុន្តែវាបានក្លាយជាឧបករណ៍ពេញនិយមសម្រាប់អ្នកជំនួញដូចគ្នា។ កាន់តែភ្ញាក់ផ្អើលនោះគឺ អ្នកដែលបម្រើក្នុងសង្គមដូចជារថយន្តសង្គ្រោះ អ្នកសារព័ត៌មាន និងរថយន្តទឹក បានយកទៅប្រើប្រាស់ដើម្បីបង្កើនភាពងាយស្រួលក្នុងការងាររបស់ពួកគេ។
ចង់ធ្វើដំណើរទៅកាន់ប្រទេសថ្មីមួយឬពីរសប្ដាហ៍ដោយងាយស្រួលទេ? តើអ្នកត្រូវការ ទំនាក់ទំនងជាមួយមិត្តភ័ក្ដិថ្មី ឬសមាជិកគ្រួសារជាភាសាកំណើតរបស់ពួកគេទេ? តើអ្នកតម្រូវឱ្យចេះភាសាគ្រប់គ្រាន់ ដើម្បីធ្វើការពេញម៉ោងនៅបរទេសទេ? គ្រាន់តែមាន MUAMA Enence នៅក្នុងដៃវាលែងជាបញ្ហាតទៅទៀតហើយ៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ទំនៀមទម្លាប់ចូលឆ្នាំថ្មីប្លែកៗដែលគេជឿថានាំសំណាងតាមប្រទេសនីមួយៗ
ចុចអាន៖ អត្ថន័យខុសគ្នានៃកាយវិការដៃទាំង១៥ ពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?