ទំនើបណាស់! មិន​ចេះ​ភាសា​បរទេស​ក៏​លែង​ជា​បញ្ហា ប្រសិន​បើ​មាន​របស់​នេះ – Kampuchea Thmey Daily
Connect with us

KPT+

ទំនើបណាស់! មិន​ចេះ​ភាសា​បរទេស​ក៏​លែង​ជា​បញ្ហា ប្រសិន​បើ​មាន​របស់​នេះ

Published

on

ភាសា​បរទេស​ពិត​ជា​សំខាន់​មែនទែន​សម្រាប់​មនុស្ស​ម្នាក់​ៗ​ ក្នុង​ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ទៅកាន់ពិភពលោក។ ការ​ចេះ​និយាយ​ភាសា​បរទេស​ ពិត​ជា​បង្កើត​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​និង​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ការងារ។ ទោះ​បី​ក្នុង​កាលៈទេសៈ​ណា​ឬ​ការងារ​អ្វី​ក៏​ដោយ ​អ្នក​ពិត​ជា​ត្រូវ​ការ​ភាសា​បរទេស​ក្នុង​ទំនាក់ទំនង​ ជាពិសេសជួបជនបរទេស ឬទៅក្រៅប្រទេស។ល។

ពិត​ជា​ពិសេស​មែន​ ដែលពេលនេះ​បុរស​ជន​ជាតិ​ជប៉ុន​ពីរ​នាក់​បាន​បង្កើត ​ឧបករណ៍​សម្រាប់​សម្រួល​ការ​បក​ប្រែ​ភាសា​ជាង​៤០ប្រទេស ​ដែល​មាន​ឈ្មោះ​ថា MUAMA Enence។ កាន់​តែ​ងាយ​ស្រួល​ជាង​នេះ​ទៅ​ទៀត​ ឧបករណ៍​នេះ​ធ្វើ​ការ​បកប្រែ​ត្រឹម​តែ​ប៉ុន្មាន​នាទី​ ហើយ​ថែម​ទាំង​ប្រើ​តែ​ដៃ​ក្នុង​ការ​ចុច​វា​ក៏​អាច​ប្រើ​បាន​យ៉ាង​ស្រួល។ ដូច្នេះ​យើង​មិន​ចាំ​បាច់​ត្រូវ​ចេះ​ភាសា​ឱ្យ​បាន​ច្រើន​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​របស់​នេះ​នៅ​ក្នុង​ដៃ​របស់​យើង​ មិន​បាច់​ខ្លាច​ក្នុង​ការ​មិន​ចេះ​ភាសា​ណា​មួយ​នោះ​ឡើយ។

តូច​មែន​តែ​ឧបករណ៍​នេះ​ពិសេស

ការ​ទំនាក់ទំនង​គ្នា​ពិត​ជា​សំខាន់​ទៅ​លើ​ភាសា ប្រសិនបើ​យើង​មិន​ចេះ​ភាសា​របស់​គេ​នោះ​ទេ​ យើង​ប្រាកដ​ជា​ពិបាក។ ប៉ុន្តែ​ កុំបារម្ភថាត្រូវទៅរៀន​ភាសា​​ដោយ​ប្រើ​ពេល​រាប់​ខែ​រាប់​ឆ្នាំ​នោះ​ដែរ។ MUAMA Enence អាច​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា ​អ្នក​ទំនាក់ទំនង​ដ៏​ល្អ​បាន​ភ្លាមៗ!

តម្លៃ​សមរម្យ​និង​គុណ​ភាព​ល្អ

MUAMA Enence មាន​តម្លៃ​ថោក​សមរម្យ​ពោល​គឺមិនដល់ ៥០ ដុល្លារ​ក៏មានដែរ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ប្រសិន​បើ​យើង​ចំណាយ​ប្រាក់​ទៅ​កាន់ ​អ្នក​បកប្រែ​អាច​មាន​តម្លៃ​ថ្លៃ​ ហើយ​បាន​ត្រឹម​តែ​មួយ​ទៅ​ពីរ​ភាសាប៉ុណ្ណោះ ​តែ Enence តម្រូវ​ឱ្យ​បង់លុយ​តែ​មួយ​ដង​ សម្រាប់​ការ​ជ្រើសរើស​ភាសា​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ។

មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់

MUAMA Enence បាន​រចនា​ឡើង​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ដោយ​មាន​ទម្ងន់​ស្រាល​និង​មាន​ទំហំ​តូច​ងាយ​ក្នុង ​ការ​ដាក់​ក្នុង​កាបូប​និង​ហោប៉ៅ។ ដូច្នេះ​ឧបករណ៍​នេះ​គេ​បាន​ឱ្យ​ឈ្មោះ​ថា“ អ្នក​បក​ប្រែ​សំឡេង​ដៃ” ដែល​អ្នក​ចង់​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។

សំឡេង​ងាយ​ស្រួល​ស្ដាប់​និង​មាន​គុណ​ភាព​ល្អ

ទោះ​បី​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា MUAMA Enence ក៏​អាច​ឱ្យ​យើង​ឮបាន​ដែរ វា​ពិត​ជា​របស់​ដែល​ពិសេស​សម្រាប់​យើង ​នៅ​ក្នុង​ពេល​មាន​មនុស្ស​កកកុញ​ច្រើន។

មាន​ដល់​ទៅ​ ៤០​ ភាសា

វាមិនត្រឹមតែជាបច្ចេកវិទ្យា​ជឿន​លឿន​ មានរហូតដល់ ៤០ ភាសា និងអាចបកម្ដងពីរបានភាសានោះទេ ថែមទាំងមានការ​បក​ប្រែ​អត្ថបទ​ផង​ដែរ។

MUAMA Enence ​ឱ្យ​ជីវិត​របស់​យើង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល

MUAMA Enence បាន​បង្កើត​ឡើង​សម្រាប់​អ្នក ​ដែល​មាន​ចំណូល​ចិត្ត​ក្នុង​ការ​ដើរ​លេង​កម្សាន្ត ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ឧបករណ៍​ពេញ​និយម​សម្រាប់​អ្នក​ជំនួញដូចគ្នា។ កាន់​តែ​ភ្ញាក់ផ្អើល​នោះ​គឺ​ អ្នក​ដែល​បម្រើ​ក្នុង​សង្គម​ដូច​ជា​រថយន្ត​សង្គ្រោះ​ អ្នក​សារព័ត៌មាន​ និងរថយន្ត​ទឹក បាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការងារ​របស់​ពួក​គេ។

ចង់ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថ្មី​មួយ​ឬ​ពីរ​សប្ដាហ៍ដោយងាយស្រួល​ទេ? តើ​អ្នក​ត្រូវ​ការ​ ទំនាក់ទំនង​ជា​មួយ​មិត្តភ័ក្ដិ​ថ្មី​ ឬ​សមាជិក​គ្រួសារ​ជា​ភាសា​កំណើត​របស់​ពួក​គេ​ទេ? តើ​អ្នក​តម្រូវ​ឱ្យ​ចេះ​ភាសា​គ្រប់គ្រាន់​​ ដើម្បី​ធ្វើ​ការ​ពេញ​ម៉ោង​នៅ​បរទេស​ទេ? គ្រាន់​តែ​មាន MUAMA Enence នៅ​ក្នុង​ដៃ​វា​លែង​ជា​បញ្ហា​តទៅ​ទៀត​ហើយ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ទំនៀមទម្លាប់​ចូលឆ្នាំ​ថ្មីប្លែកៗ​ដែលគេជឿថា​នាំ​សំណាង​តាម​ប្រទេស​នីមួយៗ

ចុចអាន៖ អត្ថន័យខុសគ្នានៃកាយវិការដៃទាំង១៥ ពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម