KPT+
៥ ចំណុច គ្រប់គ្នានឹងប្រែប្រួលក្រោយរៀបការរួច
ក្រោយពីរៀបអាពាហ៍ពិពាហ៍ មានរឿងរ៉ាវមួយចំនួនមិនអាចនៅតែដដែលដូចកាលជាសង្សារនឹងគ្នាទេ។ ហេតុនេះស្វាមីភរិយាគ្រប់គូគួរបានត្រៀមខ្លួនជាមុនសម្រាប់ភាពប្រែប្រួលដែលនឹងកើតឡើង ដើម្បីចៀសបញ្ហាមួយចំនួន។
១. បំពេញឲ្យគ្នាទៅវិញទៅមក
ក្រោយការរៀបការមនុស្សពីរនាក់ត្រូវរស់នៅជាមួយគ្នា ដោយបង្កើតគ្រួសារថ្មីមួយ។ ម្ខាងៗមិនមែននៅតែឯងទៀតទេ ដូច្នេះការព្យាយាមធ្វើឲ្យស្នេហាមានការចុះសម្រុងគ្នា ជារឿងល្អបំផុត ប៉ុន្តែកុំបណ្ដោយខ្លួនឯងឲ្យទន់ជ្រាយ ឬចាំតែពឹងពាក់លើនរណាម្នាក់។

២. ដៃគូមិនទាក់ទាញរហូតនោះទេ
ជាធម្មតា រូបរាង និងសម្រស់រមែងប្រែប្រួលទៅតាមពេលវេលា ហើយយូរៗទៅភាពទាក់ទាញនៃដៃគូក៏ចុះអន់ថយតាមនោះ។ ដូច្នេះបន្ទាប់ពីរៀបការរួច ត្រូវត្រៀមខ្លួនទទួលយកបម្រែបម្រួលនេះឲ្យហើយ និងព្យាយាមស្រឡាញ់ភាពស្រស់ស្អាតដែលប្ដីឬប្រពន្ធមានចេញពីបេះដូងបរិសុទ្ធរបស់គេ។
៣. ចរិតពិតនឹងលេចឡើង
ជាទូទៅមនុស្សស្រឡាញ់គ្នាដំបូង ពិតជាមិនទាន់ស្គាល់ចរិតគ្នាច្បាស់នៅឡើយទេ។ ប៉ុន្តែក្រោយបានគ្នាជាប្ដីប្រពន្ធ ទម្លាប់ប្លែកៗនិងចរិតហ្ស៊ីនចេញមកអស់ហើយ។ ហេតុនេះ បានជាការសម្រេចចិត្តរស់នៅជាមួយគ្នា ត្រូវចេះយោគយល់ អធ្យាស្រ័យ ទើបជីវិតគូពោរពេញដោយក្ដីសុខ។

៤. ថង់ប្រាក់តែមួយ
លុយដែលរកបានពីមុន ចង់ចាយប៉ុន្មាន ចង់ទុកប៉ុន្មាន មិនចាំបាច់ទៅឈឺក្បាលហាងថ្ងៃជាមួយនរណាទេ។ ប៉ុន្តែបន្ទាប់ពីចាប់ដៃគូជាស្វាមីភរិយា មុនចាយវាយត្រូវគិតគូរពីគ្រួសារ ព្រោះតែឈប់ខ្លួនមួយដូចមុន ហើយត្រូវប្រឹងរកលុយខ្លាំងជាងមុនទៀត។
៥. សាច់ញាតិកាន់តែច្រើន
បន្ទាប់ពីរៀបការ មិនត្រឹមតែមានគ្រួសារថ្មីទេ ប៉ុន្តែសាច់ញាតិក៏កើនច្រើនដែរ។ អ្នកខ្លះអាចគិតថា រៀបការហើយនៅតែពីរនាក់ឬគ្រួសារតូចមួយប៉ុណ្ណោះ តែវាខុសស្រឡះ ដោយសារប្ដីប្រពន្ធត្រូវមានសាច់ថ្លៃបន្ថែមជាញាតិទៀត ទោះមិនបានរស់នៅក្នុងទ្រនំតែមួយក៏ដោយ។ ហេតុនេះ ត្រូវចេះស្រឡាញ់ញាតិខាងប្ដីឬប្រពន្ធដូចជាញាតិខ្លួនផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ជីវិតមនុស្សចេះ ខ្លាច ៦យ៉ាងនេះទើបអាចប្រឹងប្រែងជម្នះឧបសគ្គបាន
ចុចអាន៖៤ ជំហានងាយៗ ដើម្បីចាប់ផ្ដើមរស់នៅក្នុងជីវិតវិជ្ជមាននិងផ្លូវចិត្តធូរស្រាល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ