៥ ចំណុច គ្រប់គ្នា​នឹង​ប្រែប្រួល​ក្រោយ​រៀបការ​​រួច – Kampuchea Thmey Daily
Connect with us

KPT+

៥ ចំណុច គ្រប់គ្នា​នឹង​ប្រែប្រួល​ក្រោយ​រៀបការ​​រួច

Published

on

ក្រោយ​ពី​រៀបអាពាហ៍ពិពាហ៍​ មាន​រឿងរ៉ាវ​មួយ​ចំនួន​មិន​អាច​នៅ​តែ​ដដែល​ដូច​កាល​ជា​សង្សារ​នឹង​គ្នា​ទេ។ ហេតុនេះ​ស្វាមីភរិយា​គ្រប់​គូ​គួរ​បាន​ត្រៀម​ខ្លួន​ជា​មុន​សម្រាប់​ភាព​ប្រែប្រួល​ដែល​នឹង​កើត​ឡើង ដើម្បី​ចៀស​បញ្ហា​មួយ​ចំនួន។

១. បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក

ក្រោយ​ការ​រៀបការ​មនុស្ស​ពីរ​នាក់​ត្រូវ​រស់នៅ​ជាមួយ​គ្នា ដោយ​បង្កើត​គ្រួសារ​ថ្មី​មួយ។ ​ ម្ខាងៗ​មិនមែន​នៅ​តែ​ឯង​ទៀត​ទេ ដូច្នេះ​ការ​ព្យាយាម​ធ្វើ​ឲ្យ​ស្នេហា​មាន​ការ​ចុះសម្រុង​គ្នា ជា​រឿង​ល្អ​បំផុត ប៉ុន្តែ​កុំ​បណ្ដោយ​ខ្លួនឯង​ឲ្យ​ទន់ជ្រាយ ឬ​ចាំ​តែ​​ពឹង​ពាក់​លើ​នរណា​ម្នាក់។

២. ដៃគូ​មិន​ទាក់ទាញ​រហូត​នោះ​ទេ

ជា​ធម្មតា រូបរាង និង​សម្រស់​រមែង​ប្រែប្រួល​ទៅ​តាម​​ពេលវេលា ​ហើយ​យូរៗ​ទៅ​ភាព​ទាក់ទាញ​នៃ​ដៃគូ​ក៏​ចុះ​អន់​ថយ​តាម​នោះ។ ដូច្នេះ​បន្ទាប់ពី​រៀបការ​រួច ត្រូវ​ត្រៀម​ខ្លួន​ទទួល​យក​បម្រែបម្រួល​នេះ​ឲ្យ​ហើយ និង​ព្យាយាម​ស្រឡាញ់​ភាព​ស្រស់​ស្អាត​ដែល​ប្ដី​ឬ​ប្រពន្ធ​មាន​ចេញ​ពី​បេះដូង​បរិសុទ្ធ​របស់​គេ។

៣. ចរិត​ពិត​នឹង​លេច​ឡើង

ជា​ទូទៅ​មនុស្ស​ស្រឡាញ់​គ្នា​ដំបូង ពិតជា​មិន​ទាន់​ស្គាល់​ចរិត​គ្នា​ច្បាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្រោយ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ទម្លាប់​ប្លែកៗ​និង​ចរិត​ហ្ស៊ីន​ចេញ​មក​អស់​ហើយ។  ហេតុនេះ បាន​ជា​ការ​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ ទើប​ជីវិត​គូ​ពោរពេញ​ដោយ​ក្ដី​សុខ។

៤. ថង់​ប្រាក់​តែ​មួយ

លុយ​ដែល​រក​បាន​ពីមុន ចង់​ចាយ​ប៉ុន្មាន ចង់​ទុក​ប៉ុន្មាន មិន​ចាំ​បាច់​ទៅ​ឈឺក្បាល​ហាង​ថ្ងៃ​ជាមួយ​នរណា​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ចាប់​ដៃគូ​ជា​ស្វាមី​ភរិយា មុន​ចាយវាយ​ត្រូវ​គិតគូរ​ពី​គ្រួសារ ព្រោះ​​តែ​ឈប់​ខ្លួន​មួយ​ដូច​មុន ហើយ​ត្រូវ​ប្រឹង​រក​លុយ​ខ្លាំង​ជាង​មុន​ទៀត។

៥.​ សាច់ញាតិ​កាន់​តែ​ច្រើន

បន្ទាប់ពី​រៀបការ មិន​ត្រឹម​តែ​មាន​គ្រួសារ​ថ្មី​ទេ ប៉ុន្តែ​សាច់ញាតិ​ក៏​កើន​ច្រើន​ដែរ។  អ្នក​ខ្លះ​អាច​គិត​ថា រៀបការ​ហើយ​នៅ​តែ​ពីរ​នាក់​ឬ​គ្រួសារ​តូច​មួយ​ប៉ុណ្ណោះ តែ​វា​ខុស​ស្រឡះ ដោយសារ​ប្ដី​ប្រពន្ធ​ត្រូវ​មាន​សាច់​ថ្លៃ​បន្ថែម​ជា​ញាតិ​ទៀត ទោះ​មិន​បាន​រស់នៅ​ក្នុង​ទ្រនំ​តែ​មួយ​ក៏​ដោយ។ ហេតុនេះ ត្រូវ​ចេះ​ស្រឡាញ់​ញាតិ​ខាង​ប្ដី​ឬ​ប្រពន្ធ​ដូច​ជា​ញាតិ​ខ្លួន​ផង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ជីវិត​មនុស្ស​ចេះ ខ្លាច ៦យ៉ាងនេះ​ទើប​អាច​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​បាន

ចុចអាន៖៤ ជំហាន​ងាយៗ ​ដើម្បី​ចាប់ផ្ដើម​រស់នៅ​ក្នុង​ជីវិត​វិជ្ជមាន​និង​ផ្លូវចិត្ត​ធូរ​ស្រាល

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ1 hour ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ2 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ3 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម