Connect with us

KPT+

សុភាសិត​ចិន ៨ ឃ្លា ឆ្លុះ​បញ្ចាំង​តម្រូវការ​ពិត​ក្នុង​ជីវិត​រស់នៅ​និង​ជួយ​ដាស់តឿន​ចិត្ត

បានផុស

នៅ

ចិន ជា​ប្រទេស​ដែល​មាន​វប្បធម៌ ទំនៀមទម្លាប់​ដ៏​ចំណាស់​មួយ​របស់ពិភពលោក។ ជនជាតិ​ចិន​សម័យ​ដើម មាន​ចំណេះដឹងទូលាយ និងសម្បូរទៅដោយអ្នកប្រាជ្ញ។ ប្រជាជន​ប្រទេស​នេះ មាន​សាស្ត្រា​ស្លឹករឹត​ដែល​មាន​អាយុកាលជាង ៣៥០០ ឆ្នាំ​ដែល​បន្សល់​ទុក​ដល់​កូនចៅ​ខ្លួន​ជំនាន់​ក្រោយ។ សាស្ត្រា​ទាំងនោះមានសុភាសិតល្អៗ ទុកអប់រំ ទូន្មានប្រជាជនចិន និង​ត្រូវ​បាន​ទទួលស្គាល់​ពី​ជនជាតិ​ដទៃ​នៅ​ពាសពេញពិភពលោកផងដែរ។

សុភាសិតចិនទាំង ៨ ខាងក្រោមនេះអាចជះឥទ្ធិពលដល់ជីវិតនិងអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុនបាន៖

១. “សុភមង្គល​មួយ​អាច​បំបែក​ទុក្ខ​ព្រួយ​ឲ្យ​ខ្ចាត់ខ្ចាយ​រាប់ពាន់​បំណែក”

ធម្មតា ជីវិត​យើងរមែង​ទទួល​ភាពសោកសៅច្រើន​ជាងសុភមង្គល។ ប៉ុន្តែ​សុភមង្គល​តែងតែ​មាន​អនុភាព​ខ្លាំង​ជាង​ភាព​សោកសៅ ហើយ​ពេល​ដែល​យើង​រីករាយ វា​នាំ​ឲ្យ​យើង​អាច​ឆ្លង​កាត់​នូវ​ទុក្ខ​ព្រួយ​រាប់ពាន់​បាន។

២. “អ្នកមិនអាចហាមសត្វស្លាបមិនឲ្យហើរពីលើក្បាលបាននោះទេ ប៉ុន្តែ​អ្នក​អាច​ហាម​វា​មិន​ឲ្យ​ធ្វើ​សំបុក​លើ​សក់​របស់​អ្នក”

ទោះបី​យើង​ខំប្រឹងចៀសយ៉ាងណាក៏ដោយ រឿងសោកសៅមួយចំនួនក្នុងជីវិត ពិតជា​មិន​អាច​ចៀសវាង​បាន​នោះ​ទេ ។ បែបនេះ​ក៏​មិនមែន​មានន័យថា យើង​គួរ​បណ្ដោយ​ឲ្យ​ទុក្ខសោក​គ្រប​សង្កត់​ឡើយ ហើយ​ត្រូវ​រៀន​បណ្ដោយ​រឿង​ខ្លះ​ឲ្យ​រសាត់​ទៅ​តាម​ពេល​វេលា​ចុះ។

៣. “មនុស្ស​លះបង់​មនសិការ​របស់​ខ្លួន​ដើម្បី​មហិច្ឆតា សុខចិត្ត​ដុត​ផ្ទះ​យក​ផេះ​មួយ​ក្ដាប់”

ប្រសិនបើមាន​មហិច្ឆតា​ដែល​ក្បត់​ពី​មនសិការ អ្នក​នោះ​នឹង​ងងឹត​ងងុល​រក​គោលដៅ​មិន​ឃើញ ហើយ​ក៏​នឹង​មិន​ទទួល​បាន​អ្វី​ទាំងអស់។

សតិសម្បជញ្ញៈ​របស់​មនុស្ស​រមែង​ជួយ គេ​ឲ្យ​មើលឃើញអ្វីល្អ អ្វីមិនល្អ។ ប៉ុន្តែ​បើមិនស្មោះត្រង់​សូម្បី​តែ​សតិ​សម្បជញ្ញៈ​របស់​ខ្លួន ចុងក្រោយ​បុគ្គល​នោះ​សុខចិត្ត​ធ្វើ​គ្រប់យ៉ាង​បំផ្លាញ​អ្នកដទៃ​ឲ្យតែគេបានសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. “ បើ​អ្នក​ជាមនុស្សរារែកមិនអាចធ្វើអ្វីបាន អ្នកមិនគួររំខានដល់អ្នកដទៃ​ដែល​កំពុង​ផុសផុល​ឡើយ” ។

ប្រសិនបើបោះបង់ បានសេចក្ដីថា អ្នកមិនបានព្យាយាមឲ្យអស់ពីចិត្តឡើយ ហើយ​នោះ​អាច​មក​ពី​អ្នក​រមែងគិតអវិជ្ជមានផងដែរ។ ដូច្នេះ​អ្នកត្រូវទុកភាពអវិជ្ជមាន​ចោលមួយឡែក និង​កុំ​អនុញ្ញាត​ឲ្យ​វារំខានដល់ការ​ខិតខំ​ជាវិជ្ជមានរបស់អ្នកផ្សេង ទោះបី​ភាព​អវិជ្ជមាន នោះ​មក​ពី​អ្នកដទៃ​មិនមែន​មក​ពី​អ្នក​ក៏ដោយ។

៥. “ទោះបី​ដើរ​យឺត​ប៉ុណ្ណា វាមិន​សំខាន់នោះទេ សំខាន់អ្នក​មិន​ព្រម​ឈប់​ដើរ”

អ្វី​ដែល​សំខាន់​នៅ​ពេល​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​គោលដៅ​មិនមែន​ស្ថិតនៅ​លើ​ល្បឿន​លឿន​នោះ​ទេ សំខាន់​នៅ​ត្រង់​ថា អ្នក​កំពុង​ធ្វើ​ចលនា​ទៅ​មុខ​ជានិច្ច។ ការ​ប្រញាប់ប្រញាល់​ជួនកាល​នាំ​មក​នូវ​លទ្ធផល​មិន​គាប់ប្រសើរ​ដូច​អ្វី​ដែល​ខ្លួនចង់​បាន ដូច្នេះ​ពេល​ខ្លះ​គួរ​ចំណាយ​ពេល​បន្តិច ដើម្បី​គិត​ពី​សកម្មភាព ជាជាង​គិត​ពី​ល្បឿន។

៦. “មនុស្ស​គ្រប់គ្នា​ច្រើន​ឃើញពីអំពើហិង្សា ប៉ុន្តែ​មាន​មនុស្ស​តិចណាស់​ដែល​បាន​ឃើញ​ពី​មូលហេតុ​នៃ​ហិង្សា​នោះ”

មនុស្ស​ភាគច្រើន​មាន​ទំនោរ​មើល​ឃើញ​តែ​វត្ថុ​ជាក់ស្តែង​ដែលស្ថិតនៅ​នឹង​មុខ ដោយ​មិន​យកចិត្តទុកដាក់​លើ​បុព្វហេតុ​ឬ​ប្រភព​ឡើយ។ មនុស្ស​ម្នាក់​បាន​ធ្វើអ្វី​មួយ​ឆ្គាំឆ្គង​ឬ​អត់ វា​អាច​បណ្ដាល​មក​ពី​បុព្វហេតុ​ជាច្រើន​ដែល​លាក់​ពី​ក្រោយ​នោះ ហេតុនេះ កុំ​ប្រើ​តែ​ភ្នែក​សម្លឹង សូម​ប្រើ​ចិត្ត​មើល​ជាមួយ​ផងដែរ!

៧. “ទោះបី​ខ្យល់ព្យុះ​បោក​ខ្លាំង តែ​បើ​អណ្ដូង​ទឹកជ្រៅ នោះ​វា​មិន​អាច​រង្គើ​ឡើយ”

ប្រសិនបើ​អ្នក​សប្បាយចិត្ត​នឹង​ខ្លួន​អ្នក នោះ​ព្យុះ​ភ្លៀង​មិនល្អទាំងអស់​ដែល​កើតឡើង​នៅ​ជុំវិញ​អ្នក​ប៉ុណ្ណា នឹង​មិន​ប៉ះពាល់​ដល់​អារម្មណ៍​នៃ​ការ​ទទួល​យក​ខ្លួនឯង​ឡើយ។

៨. “ភាព​តានតឹង​ប្រាប់​ពី​អ្វី​ដែល​អ្នកគិត រីឯការសម្រាកលំហែ​ប្រាប់ថា អ្នក​ជា​នរណា”

អ្នក​មិន​អាច​ទទួល​បាន​​​ទេ លុះ​ត្រា​តែ​ពិតជា​ស្គាល់​ថា​ខ្លួន​ជា​នរណា។ ប្រសិន​បើ​អ្នក​មិន​ស្គាល់​ខ្លួនឯង អ្នក​នឹង​នៅ​តែ​បារម្ភ​អំពី​រឿង​ដែល​អាច​កើតឡើង​មិន​ឈប់។ តាមពិត​មនុស្ស​ស្មុគស្មាញ ជា​បុគ្គល​គិត​ច្រើន​ជ្រុល​នោះ​ឯង។ ដូច្នេះ ​កុំ​តានតឹង​ពេក គួរ​សម្រាក​ខ្លះ ដើម្បី​រក​ដំណោះស្រាយ​បន្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖អត្ថន័យ​ពិត​នៃ​ពាក្យថា BE YOURSELF និង​វិធីអនុវត្ត​ឲ្យ​បានឆាប់

ចុចអាន៖ហេតុអ្វី​គេ​អាច​ដោះស្រាយ​បញ្ហា ក្នុង​ជីវិត​បាន​រលូន​ជាង​ខ្ញុំ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម