KPT+
ការប្រឡងសិល្បៈ ៣ ទម្រង់ មាននៅក្នុង មហោស្រពសិល្បៈមហាជនខេត្តកណ្តាល ឆ្នាំ២០២២
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកញ្ញានេះ បានជូនដំណឹងដល់សិល្បករ សិល្បការិនី និងសាធារណជនទូទៅបានជ្រាបថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល នឹងប្រារព្ធ មហោស្រពសិល្បៈមហាជនខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២ លើវិញ្ញាសាប្រឡង ៣ ទម្រង់។
វិញ្ញាសាទាំង ៣ នោះ មានដូចជា ចម្រៀនប្រពៃណី ចម្រៀងសម័យ (ទសវត្សរ៍ទី៥០ ដល់ ៦០), របាំ និងល្ខោនបាសាក់។ មហោស្រពនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២២ នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល។
លក្ខខណ្ឌចូលរួម គឺ បេក្ខជន បេក្ខនារី មានសញ្ញជាតិខ្មែរ, មានអាយុយ៉ាងតិច ១៨ឆ្នាំ, មានលំនោនៅខេត្តកណ្ដាល និងពុំមានជាបេក្ខជនជ័យលាភីលេខ១ នៃមហោស្រពសិល្បៈមហាជនលើកមុនៗ។
ទទួលពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥:០០ នាទីល្ងាចជាកំហិត នៅការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ស្ថិតនៅផ្លូវលេខ ១០៧ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ព័ត៌មានបន្ថែម អាចទាក់ទង៖
-លោក ស៊ឹម ទូច ៖ 012 857 917, លោកស្រី កែវ សុកាន្ត ៖ 012 775 998, លោកស្រី ឯម សុជាតា ៖ 098 778 946, លោកស្រី រឺ អារុណវុទ្ធី ៖ 015 848 949 ។
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ