KPT+
វត្ថុធាតុដើមចម្លែកៗ ៩ ប្រភេទ ប្រើសម្រាប់ផ្សំធ្វើជាទឹកអប់ ឲ្យម៉ាក់យីហោល្បីៗ
ទឹកអប់ជាវត្ថុប្រើប្រាស់ដ៏ពេញនិយមមួយ នៅគ្រប់សម័យកាលមិនថាប្រុសឬស្រី ភាគច្រើនចូលចិត្តប្រើប្រាស់ទឹកអប់ ខណៈអ្នកខ្លះ ថែមទាំងព្យាយាមប្រមូលធ្វើជា Collection ទៀតផង។
យើងដឹងរួចមកហើយថា ទឹកអប់គឺជាទឹកបាញ់មានក្លិនក្រអូបជាប់ប្រាណ ហេតុនេះវាសមតែធ្វើអំពីវត្ថុក្រអូបៗដូចជាផ្កាជាដើម ផ្ទុយទៅវិញ គ្រឿងផ្សំទឹកអប់មិនមែនសុទ្ធតែជាវត្ថុក្រអូបល្អៗទាំងអស់នោះទេ ក្នុងនោះគេក៏ប្រើប្រាស់គ្រឿងផ្សំប្លែកៗដូចជា៖
១. Ambergris

ជាសារធាតុក្រមួនដែលមានក្នុងផ្លូវរំលាយអាហាររបស់សត្វ Sperm whale គេប្រើវាក្នុងទឹកអប់ល្បីមួយគឺ Chanel No.5 ។ Ambergris មានក្នុងទឹកអប់កម្រៗ នឹងជាសារធាតុផ្សំមួយក្នុងចំណោមសារធាតុផ្សំដ៏ថ្លៃខ្លាំងបំផុតលើពិភពលោក។
២. សាច់ជ្រូក

ដោយសារតែក្លិនប្រៃ និងស្អុយតិចៗរបស់សាច់ជ្រូក គេប្រើវាបង្កើតទឹកអប់ Bacon Classic ដែលចេញឲ្យប្រើប្រាស់នៅឆ្នាំ២០១០។
៣. ដើមដំបងយក្ស

ដើមនេះវាបញ្ចេញក្លិនស្មៅ និងបៃតង ដែលជួយឲ្យទឹកអប់មានក្លិនក្រអូប ប្រើបានទាំងប្រុសទាំងស្រី គេប្រើវានៅក្នុងទឹកអប់ល្បីៗដូចជា Givenchy’s Xeryus Rouge និង Demeter Prickly Pear Perfume។
៤. កញ្ឆា

កញ្ឆាធ្វើឲ្យក្លិនផ្កានិងគ្រឿងទេសមានតុល្យភាព ដូច្នេះវាក៏ជាគ្រឿងផ្សំដ៏អស្ចារ្យ ក្នុងប្រើជាក្លិនទឹកអប់បានដែរ។
៥. លាមកសត្វកាស្ទ័រ

ក្លិនវ៉ានីឡាបានមកពីលាមករបស់សត្វនេះឯង សូម្បីតែរន្ធគូថរបស់វាក៏មានក្លិនក្រអូបវ៉ានីឡាដែរ។
៦. ពងត្រី Caviar

ក្លិនរបស់វាធ្វើឲ្យអ្នកមានអារម្មណ៍ប្រណិត ឆើតឆាយ និងទាន់សម័យ គេប្រើវាក្នុងទឹកអប់ Thierry Mugler’s Womanity Perfume ។
៧. ប្រេងសំពោច

ទឹកអប់ Calvin Klein Obsession for Men គឺផ្សំចេញពីប្រេងរបស់សំពោច គេយកវាពីទឹករំអិលរន្ធគូតសត្វសំពោចមកលាយជាមួយអាល់កុល។
៨. កាកសំណល់របស់មនុស្ស

មានដូចជា ឈាម ញើស កំហាក និងទឹកនោម គេជឿថាទឹកអាចទាក់ទាញមនុស្សដោយសារតែក្លិនរបស់មនុស្ស ទឹកអប់ដែលមានឈាម ញើស កំហាក និងទឹកនោមគឺមានដូចជា Etat Libre d’Orange ជាដើម។
៩. Labdanum

វាបានមកពីការសិតភ្លៅពពែដែលបានប៉ះដើមឈើ rockrose។ គេប្រើវាក្នុងទឹកអប់ Bleu de Chanel និង Herod Cologne ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង
ចុចអាន៖១០ កន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក ស្ទើរតែមិនមានអ្នកទៅដល់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក