រឿងរ៉ាវ Facebook មិនអាចដំណើរ​ការនៅប្រទេសចិន – Kampuchea Thmey Daily
Connect with us

KPT+

រឿងរ៉ាវ Facebook មិនអាចដំណើរ​ការនៅប្រទេសចិន

Published

on

ហេតុអ្វី​ទម្លាប់ប្រើ ​Facebook មិនអាចប្រព្រឹតិ្តទៅបានប្រសិនបើយើង​ធ្វើដំណើរ​ទៅកាន់ប្រទេសចិន?

ចម្លើយមកពី ច្បាប់ “Great Firewall” របស់ចិនដែលរារាំង​លើ​វិស័យ​ផ្សព្វផ្សាយ​គ្រប់បែប​យ៉ាង​ក្នុង​សង្គម​ចិន។

“Great Firewall” គឺជាឈ្មោះនៃ​ច្បាប់ដ៏តឹងរឹងមួយ ទៅលើបណ្តាញសង្គមដែល​ដាក់ឲ្យ​ប្រជាជនចិន​គោរពតាម បង្កភាព​ងាយស្រួលដល់រដ្ឋាភិបាលក្នុងការ​ត្រួតពិនិត្យ​ទៅលើរាល់សកម្មភាព​ការចែករំលែក​មាតិកា​ដែលត្រូវបានហាមឃាត់ក្នុងប្រទេសនេះ។

ក្នុងពេលបច្ចុប្បន្ន បណ្តាញសង្គម ដែលអាចដំណើរការនៅក្នុងប្រទេសចិនបាន ហើយ​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល​ចិនរួមមាន Weibo, Baidu និង Tencent។

ប្រភពពី Timeline of Actions បានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ ២០០៩ មានកុបកម្មមួយឈ្មោះ Urumqi នៅក្នុងតំបន់ Xinjiang ភាគខាងលិចប្រទេសចិន ដែលវាជាកាតាលីករ ដ៏សំខាន់ក្នុងការបិទលែង​ឱ្យដំណើរការប្រពន្ធ័ Facebook។ សកម្មជនឯករាជ្យដែលរស់​នៅក្នុងតំបន់ Xinjiang ដែលមាន​វិធី​​អាចប្រើប្រាស់ Facebook ដើម្បី​ធ្វើការទំនាក់ទំនងគ្នាបាននោះ ជាដើមចម​នាំ​ឱ្យរាជរដ្ឋាភិបាលចិនរឹតបន្តឹង​ និង​បិទលែង​ឱ្យ​ដំណើរការ​ភ្លាមៗ​ចាប់តាំង​ពីពេលនោះមក។

ប្រទេសចិនគឺជាប្រទេសដែលមានច្បាប់តឹងរឹងបំផុតលើពិភពលោកលើការប្រើប្រាស់បណ្តាញ អ៊ិនធរណិត ដែលធ្វើឲ្យប្រទេសនេះមានឈ្មោះហៅក្រៅថា “The Great Firewall of China”។

ដោយសារតែគេបានត្រួតពិនិត្យឃើញថាការប្រើប្រាស់បណ្តាញ អ៊ិនធរណិត គឺជាបច្ច័យនាំទៅ​ដល់​ការ​ផ្សព្វផ្សាយព័ត៌មានសង្គមដែលមិនត្រឹមត្រូវ ឬក៏ជាយាន​ប្រើសម្រាប់ក្លែងបន្លំពត៌មាន​ប្រព្រឹត្តិ​អំពើពុករលួយ និងចលនា​ប្រឆាំងនិងរាជរដ្ឋាភិបាលផង។

ប្រទេសនេះក៏បានដាក់ភ្នាក់ងារត្រួតពិនិត្យលើការប្រើប្រាស់អ៊ិនធរណិតរួមមាន ការិយាល័យ​ព័ត៌មានលើអ៊ិនធរណិត ហៅកាត់ថា GAPP និងមានភ្នាក់ងារជាច្រើនទៀត។

មិនមែនត្រឹមតែ Facebook នោះទេដែលត្រូវបានបិទដំណើរ សូម្បីបណ្តាញដទៃក៏មិនលើកលែងរួមមាន​ Twitter, Snap chat, Instagram, Youtube, Pinterest, និង Reddit ផងដែរ។ ចំណែកឯទីផ្សាររបស់ Google ស្ទើរតែធ្លាក់ចុះដល់ចំណុចសូន្យ ។ បណ្តាញ​ទំាងនេះសុទ្ធតែធ្លាប់បាន ប្រើ​គ្រប់យុទ្ធសាស្ត្រផ្ទាល់ខ្លួនដើម្បីឲ្យបានចូលប្រទេសចិនជាបន្តបន្ទាប់ តែ​ដូច​មិនដែលបានការអ្វីម្តង។ កាលពី​ខែ​ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនរបស់ Facebook បានបង្កើតក្រុមហ៊ុន​បុត្រសម្ពន្ធ័របស់ខ្លួនមួយ ហើយ​បានដាក់ស្នើចូលទៅដំណើរការក្នុងប្រទេស​ចិន​ ប៉ុន្តែ​ក៏ត្រូវបានរដ្ឋភិបាល​ចិនលុបចោល​ត្រឹមតែម្ភៃបួនម៉ោង​ក្រោយ​សម្ពោធ​។

អញ្ចឹង​! តើក្រុមហ៊ុនឌីជីថលណា​ដែល​ជោគជ័យជាងគេនៅប្រទេសចិន?

យោងតាមសារពត៌មាន China Daily បានឲ្យដឹងថា ក្រុមហ៊ុនអ៊ិនធរណិត ដែលជោគជ័យបំផុតនៅក្នុងប្រទេសចិនមាន ក្រុមហ៊ុន Alibaba, ក្រុមហ៊ុន Tencent, ក្រុមហ៊ុន Baidu, ក្រុមហ៊ុន JD.com, និង ក្រុមហ៊ុន NetEase។

ឱកាស​ដែល​ Facebook ត្រូវបានហាមឃាត់ ក៏ជាផ្លូវ​ឱ្យ​មានក្រុមហ៊ុនក្នុងស្រុក​ជាច្រើន​ប្រកួតគ្នា​យ៉ាងតឹងតែង​លើសេវាកម្មទំនាក់ទំនង​តាមបណ្តាញ​សង្គម​រួមមាន WeChat, ក្រុមហ៊ុន Sina Weibo, ក្រុមហ៊ុន Tencent QQ, ក្រុមហ៊ុន Toudou Youko, និង ក្រុមហ៊ុន Baidu Tieba ។ល។

តើមានវិធីពិសេស​ណា​អាចប្រើ Facebook បាននៅក្នុងប្រទេសចិនដែរទេ?

នៅក្នុងប្រទេសចិន Facebook បិទ ដំណើរការតែលើតំបន់ចិនដីគោកតែប៉ុណ្ណោះ ប៉ុន្តែអាចប្រើបាននៅ ហុងកុង ម៉ាកាវ និងតៃវ៉ាន់។

ទោះបីជាមានការហាមឃាត់ក៏ដោយ KPTplus សូមចែករំលែកវិធីខាងក្រោមនេះដើម្បីអ្នកអាន​យកទៅ​សាកល្បង​លើ​បណ្តា​គេហទ័ពដែលត្រូវ​បានបិទ។

យោងតាម Travel in China Cheaper បានឲ្យជម្រើស ៣ ដូចខាងក្រោម៖

ប្រើបណ្តាញឯកជននិមិត្ត (VPN) ៖ តម្រូវឲ្យអ្នកជ្រើសរើស VPN និងការបង់ប្រាក់សម្រាប់សេវាកម្មនេះ។ ប៉ុន្តែគឺមានតែ VPN មួយចំនួនប៉ុណ្ណោះដែល​អាចដំណើរការបាន។

ប្រើប្រាស់ Proxies ៖ Proxy បានអនុញ្ញាតឲ្យវែបសាយប្រើក្នុង Devices របស់យើងបាន។

ប្រើ Tor ៖ Tor គឺជាបណ្តាញអនាមិកឥតគិតថ្លៃដែលតភ្ជាប់ពី USB។

ព្យាករណ៍អនាគត Facebook នៅក្នុងប្រទេសចិន

សេរីភាព​លើ​បណ្តាញ​សង្គមនៅក្នុងប្រទេសចិន នៅ​តែ​មានការលំបាកជាមួយ​បទបញ្ញត្តិដ៏តឹងរឹងដែល​បាន​ធ្វើ​ឱ្យ​​ក្រុមហ៊ុនអាមេរិកនៅទីនោះមួយ​ចំនួន​សឹងដួលរលំរួចទៅហើយ។

Mark Zuckerberg នាយកប្រតិបត្តិ ​របស់​ក្រុមហ៊ុន Facebook ធ្លា​ប់បានទៅធ្វើទស្សនកិច្ចច្រើនលើក​ក្នុង​​ប្រទេសចិន​បន្ទាប់ពី​ក្រុមហ៊ុន Facebook ត្រូវបានបិទលែងឱ្យ​ដំណើរការចាប់ តាំងពីឆ្នាំ ២០០៩ មក។

ទោះបី​ជា​ការចរចារនានា កំពុងតែបន្តធ្វើជុំវិញបញ្ហាចម្រូង​ចម្រាស់​នៃ China’s Great Firewall តែ​អ្នក​វិភាគ​និយាយ​ថា Facebook ហាក់ដូចជាស្ថិតនៅក្រៅការចរចារនេះនៅឡើយ៕

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ twitter, facebook ឬ instagram មួយ​ណា​ល្អ​បំផុត​សម្រាប់​ផ្សព្វផ្សាយ​អំពី​អាជីវកម្ម?

ចុចអាន៖ មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យា​SHERLY SANDBERG

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម