KPT+
ឃ្លាសារភាពស្នេហ៍ ២៩ ប្រយោគ សម្រាប់អ្នកលួចស្រលាញ់គេតែម្នាក់ឯង
ស្នេហាតែម្ខាង (Crush) គឺជាក្ដីស្រលាញ់កប់ក្នុងចិត្ត ដែលមិនអាចប្រាប់នរណាម្នាក់បាន។ ពេលខ្លះអ្នកត្រូវអង្គុយរក្សាអារម្មណ៍ក្នុងចិត្ត រហូតដល់មិនស្រួលឡើងមក វាប្រែជារសាប់រសល់ ទាល់តែបានជជែកជាមួយគេទើបអស់ចិត្ត។

ចុះហេតុអ្វីបានជាអ្នកត្រូវទ្រាំអង្គុយលាក់អារម្មណ៍ទាំងនោះក្នុងចិត្តតែឯង? អ្នកអាចប្រើប្រយោគសារភាពស្នេហ៍តាមវាយោ ឬតាមបណ្ដាញសង្គម ដើម្បីឲ្យភាគីម្ខាងទៀតឃើញហើយចុច like ឲ្យដឹងខ្លួនថាមានគេកំពុងតែលួចស្រលាញ់ហើយ។
ប្រយោគស្នេហាខាងក្រោមនេះ អ្នកអាចជ្រើសរើសមួយក្នុងចំណោមទាំង២៩ យកមកសាកល្បងលើក្រាស់របស់អ្នកបាន៖
១ ខ្ញុំចូលចិត្តអ្នក ហើយចូលចិត្តខ្លាំងណាស់ ប៉ុន្តែខ្ញុំដឹងថាវាមិនអាចទៅរួចទេ។ ខ្ញុំប្រហែលត្រូវលាក់ខ្លួននៅជ្រុងមួយទៀតរបស់ពួកយើង។
២ ខ្ញុំស្រលាញ់អ្នក តែមិនហ៊ានប្រាប់អ្នក វាដូចជាខ្ញុំអាចអានវាបាន ប៉ុន្តែខ្ញុំមិនអាចបកប្រែវាបានទេ។
៣ ធម្មជាតិស្អាតយ៉ាងណា នៅតែចាញ់មុខអ្នកនៅពេលនេះទេ។
៤ ខ្ញុំខ្លាចនឹងមើលមុខអ្នកណាស់! ដូច្នេះខ្ញុំមិនហ៊ានគិតវែងឆ្ងាយឡើយរវាងយើង។
៥ នៅក្នុងទំនាក់ទំនងមួយចំនួន អ្វីដែលប្រយ័ត្នបំផុត គឺចិត្តរបស់យើងផ្ទាល់។
៦ គ្រាន់តែនឹកអ្នក! តើពួកយើងមានអារម្មណ៍ដូចគ្នាទេ?
៧ ខ្ញុំអាចមើលអ្នកបាន ប៉ុន្តែមិនអាចមានអ្នក!
៨ រីករាយដែលបានជួបអ្នក។ ទោះបីជាមិនបានជាគូនឹងគ្នា។
៩ មនុស្ស ឬកាហ្វេនេះ ពេលឃើញមុខអ្នក បេះដូងញាប់ញ័រគ្រប់ពេលតែម្ដងហើយ!
១០ យើងមានសិទ្ធត្រឹមនិយាយគ្នា រហូតក្លាយជាមិត្តស្និតស្នាល ប៉ុន្តែទំនាក់ទំនងនេះ គឺមិនមានឈ្មោះសម្រាប់ខ្ញុំ។
១១ ឱ!មេឃដែលចូលចិត្តមើលអើយ តើខ្ញុំអាចក្លាយជាម្ចាស់ឯងនៅពេលណា?
១២ មិនមានសិទ្ធិនិយាយឬកាន់កាប់ គ្រាន់តែមើល ក៏ធ្វើឲ្យខ្ញុំបានស្ងប់ចិត្តដែរ។
១៣ ខ្ញុំនៅ Sigle ប៉ុន្តែនៅក្នុងរបៀបស្នេហាសម្ងាត់ជាមួយអ្នក។
១៤ ភាពស្និទ្ធស្នាល បានបង្កើតគំនិតសម្ងាត់ឡើងមក។
១៥ សុភមង្គលរបស់ខ្ញុំ គឺចង់ឃើញស្នាមញញឹមរបស់អ្នក។ ទោះបីជាស្នាមញញឹមនោះ មិនមែនមកពីខ្ញុំក៏ដោយ។
១៦ ប្រសិនបើអ្នកសប្បាយចិត្ត កុំនឹកខ្ញុំ ប៉ុន្តែប្រសិនបើអ្នកមិនសប្បាយចិត្ត ខ្ញុំនៅទីនេះដើម្បីអ្នក។
១៧ ខ្ញុំចង់កើតក្នុងកែវ នឹងស្ថិតនៅក្នុងការមើលឃើញរបស់អ្នកជានិច្ច។
១៨ ខ្ញុំចង់ប្រាប់នរណាម្នាក់ថា “រាត្រីសួស្តី” រាល់យប់ ប៉ុន្តែខ្ញុំអាចនិយាយបានតែក្នុងចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ។
១៩ មិនថាមានមនុស្សប៉ុន្មានពាន់លាននាក់នៅលើពិភពលោក ខ្ញុំនៅតែចូលចិត្តអ្នកជាងគេ។
២០ មានតែសមុទ្រ គ្មានភ្នំ មានតែខ្ញុំទេដែលលួចស្រលាញ់អ្នកម្ខាង។
២១ ធ្លាប់គិតថាវាជាខ្ញុំ ប៉ុន្តែនៅទីបញ្ចប់ វាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។
២២ ខ្ញុំធ្លាប់គិតថាវានឹងគ្រប់គ្រាន់ហើយ។ ប៉ុន្តែបេះដូងខ្ញុំនៅតែមិនស្តាប់ វានៅតែរឹងរូសដើម្បីចង់បានអ្នក។
២៣ កាលដែលយើងជាមិត្តនឹងមនុស្សដែលយើងលួចស្រលាញ់ ប្រសើរជាងគ្មានអ្វីនៅក្នុងជីវិតរបស់យើងសោះ។
២៤ មនុស្សរាប់រយនាក់មកនិយាយសួស្តី ច្រើនណាស់។ តែមនុស្សយើងលួចស្រលាញ់ចុច like គឺមានតែម្នាក់គត់។
២៥ ខ្ញុំចង់និយាយជាមួយអ្នក តែមិនហ៊ាននិយាយសួស្តី ខ្ញុំមិនដឹងថា វាស្ថិតនៅក្នុងឋានៈអ្វីនៅពេលនេះទេ។
២៦ ខ្ញុំនៅតែចូលចិត្តអ្នក ទោះបីជាអ្នកមិនខ្វល់ក៏ដោយ!
២៧ ពេលខ្ញុំលួចស្រលាញ់អ្នក ខ្ញុំចង់និយាយ។ ក្រោយពីនិយាយហើយ ខ្ញុំចង់បានបេះដូងអ្នក។
២៨ លួចស្រលាញ់អ្នកមិនខុស ព្រោះវាជាសិទ្ធិរបស់យើង ក្នុងការស្រលាញ់មនុស្សគ្មានម្ចាស់។
២៩ ក្រឡេកមើលមេឃខ្ញុំនឹងដេកលក់ ក្រឡេកមើលអ្នក បេះដូងខ្ញុំរលាយ!

យ៉ាងណាទៅហើយ ក្រោយបានអានប្រយោគខាងលើនេះរួចមក។ ប៉ុន្តែមិនថាអ្នកជ្រើសយកឃ្លាមួយណាក៏ដោយវាសុទ្ធតែលាក់អត្ថន័យ ចំពោះមនុស្សដែលអ្នកលួចស្រលាញ់គេតែម្ខាង ហើយអ្នកអាចយកមកប្រើបានដើម្បីហ៊ានសារភាពទៅដល់ម្នាក់ទៀតឲ្យគេបានដឹងខ្លួនខ្លះ។ កាលដែលយើងលួចស្រលាញ់គេតែឯង វាមិនបានខុសឆ្គងនឹងច្បាប់ណាមួយឡើយ។ យើងអាចខុសដរាបណា យើងលួចសហាយស្មន់ជាមួយប្ដី-ប្រពន្ធគេ បុគ្គលមានដៃគូឬម្ចាស់ចិត្តរបស់គេ រួចទៅហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?