KPT+
សញ្ញា ៩ ចំណុច បង្ហាញថា សុនខជាទីស្រលាញ់កំពុងស្អប់ម្ចាស់
បើសត្វឆ្កែជាទីស្រលាញ់កំពុងស្អប់អ្នក កុំទាន់អាលស្ត្រេស! អ្នកប្រាកដជាអាចដោះស្រាយ ជាមួយវាបានក្នុងផ្លូវណាមួយ។ យោងតាមអ្នកជំនាញខាងសត្វពាហនៈបានពន្យល់ថា សត្វឆ្កែដែលស្អប់ម្ចាស់ ពេលខ្លះមកពីពួកវាគ្រាន់តែខ្លាច ភ័យ ឬមិនសូវទុកចិត្តម្ចាស់តែប៉ុណ្ណោះ។ ទាំងនេះគឺជាសញ្ញានិងវិធីដោះស្រាយខ្លះៗដើម្បីឲ្យអ្នកមានសម្ព័ន្ធមិត្តល្អឡើងវិញជាមួយកូនជើងបួន៖
១. នៅពេលសត្វឆ្កែមិនចូលចិត្តអ្នក វាតែងសម្លឹងតាមដានមើលគ្រប់កាយវិការទាំងអស់របស់អ្នក
ចូរសម្គាល់មើលថា តើវាតាមមើលអ្នករហូតឬយ៉ាងណា ចំណុចនេះបង្ហាញថា វាកំពុងតែព្រួយបារម្ភអំពីសកម្មភាពអ្នកទៅលើវាហើយ។ចូរប្រញាប់យកចិត្តទុកដាក់លើសត្វជាទីស្រលាញ់វិញក្រែងវាកាន់តែស្អប់ម្ចាស់លែងខ្វល់ខ្វាយ។
២. មិនមើលអ្នកឲ្យចំភ្នែក
ពេលខ្លះតាមមើលស្ទើរតែគ្រប់កាយវិការ ពេលខ្លះទៀត មុខក៏វាមិនមើលផង។
៣. វាតែងសម្ងំលាក់ខ្លួន ឬពួនពីអ្នក
ឆ្កែដែលពួន សម្ងំ ដាក់ត្រចៀកទៅក្រោយ ដាក់កន្ទុយចូលប្រឡោះជើង និងមានសភាពញ័រមានន័យថាវាកំពុងភ័យខ្លាចចំពោះអ្នក។
៤. ដើរចេញពីបន្ទប់ ពេលអ្នកដើរចូល
ដោយសារតែអារម្ភ មិនចូលចិត្ត ទើបវាព្យាយាមនៅឆ្ងាយពីអ្នក។
៥. មិនទទួលយកចំណីពីដៃរបស់អ្នក
ឆ្កែណាមិនចូលចិត្តចំណីឆ្ងាញ់ៗនោះ ប៉ុន្តែការមិនទុកចិត្តមនុស្សវានឹងមិនទទួលចំណីជាដាច់ខាត។

៦. បាស់រោម
ឆ្កែដែលកោងខ្នង និងបាស់រោម ជាសញ្ញាបង្ហាញពីភាពភ័យខ្លាចឬខឹង។
៧. ឆ្កែមានសភាពអៀនៗ ឬភ័យៗ ពេលនៅក្បែរអ្នក
ដូចមនុស្សដែរ សត្វឆ្កែអាចបង្ហាញសញ្ញាភ័យចេញមក ពេលពួកគេនៅក្បែរមនុស្សដែលធ្វើឲ្យមានអារម្មណ៍មិនស្រួល។ សត្វឆ្កែខ្លះ អាចបង្ហាញអាកប្បកិរិយាដូចជា លិទ្ធបបូរមាត់ ឬស្ងាបនៅពេលដែលវាខំប្រឹងសម្ដែងធ្វើធម្មតា។
៨. ពេលខ្លះខ្លួនវាឡើងរឹង ចំពោះវត្តមានរបស់អ្នក
ភាសាកាយវិការរបស់សត្វឆ្កែងាយស្រួលមើលណាស់ សត្វឆ្កែនឹងធ្វើខ្លួនឡើងរឹង ហើយងើយមើលមកអ្នកសម្ដែងទឹកមុខប្រុងប្រយ័ត្នខ្លាចអ្នកធ្វើបាបវា។
៩. ករណីធ្ងន់ធ្ងរ គឺវាចាប់ផ្ដើមគ្រហឹមរកខាំអ្នក
ជាធម្មតាឆ្កែមិនចេះតែខាំមនុស្សទេ ទាល់តែវាមានអារម្មណ៍ត្រូវគំរាមកំហែង ទើបឈានដល់ការខាំមនុស្ស។

សំណាងល្ អទោះបីជាវាមិនចូលចិត្តអ្នកប៉ុណ្ណាក៏ដោយ ឱកាសក្នុងការផ្សះផ្សានៅតែមានខ្ពស់ ខុសពីមនុស្សដែលចូលចិត្តចងគំនុំនឹងរឿងតិចតួច ដោយគ្រាន់តែព្យាយាមប្រើពេលវេលានៅជាមួយវា បញ្ជាក់ឲ្យឆ្កែជាទីស្រលាញ់ដឹងថា អ្នកគ្មានបំណងអាក្រក់ មិនធ្វើឲ្យវាឈឺ នោះមិនយូរប៉ុន្មានអ្នកទាំងពីរនឹងក្លាយជាមិត្តល្អជាមិនខាន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ការសិក្សារកឃើញថា សុនខសម្រក់ទឹកភ្នែកពេលជួបនឹងម្ចាស់ជាទីស្រលាញ់វិញ

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា