KPT+
គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹងប្រឈម…..
ទោះបីឧស្សាហកម្មទេសចរណ៍កំពុងតែមានឥទ្ធិពលខ្លាំងនៅឌូបៃ ហើយលំហូរភ្ញៀវបរទេសរាប់ពាន់នាក់បានចូលទៅដល់ទីក្រុងឌូបៃជារៀងរាល់សប្តាហ៍ ប៉ុន្តែការជួលបន្ទប់សណ្ថាគារគេងជាមួយគ្នារវាងគូស្នេហ៍ដែលមិនបានរៀបការនៅតែជាប្រធានបទក្តៅ។
នៅពេលដែល Dubaiofw.com បានរាយការណ៍អំពីគូស្នេហ៍មួយគូត្រូវជាប់ពិរុទ្ធ ដល់ទៅមួយឆ្នាំជាមួយទោសនៃការស្និទ្ធិស្នាលមុនរៀបការ គេហទំព័រធំៗ ដែលទាក់ទងនឹងការនាំភ្ញៀវទេសចរ ដូចជា TripAdvisor ។ល។ បានលើកម្ពស់ការយកចិត្តទុកដាក់ចំពោះករណីនេះ។
ការជួលសណ្ឋាគារស្នាក់នៅឌូបៃសម្រាប់ប្រុសនិងស្រីដែលមិនមែនជាប្តីប្រពន្ធនៅតែត្រូវបានគេជជែកវែកញែកលើអ៊ិនធរណិត ។
មានការអះអាង ថា សណ្ឋាគារធំៗទំនើបៗនៅឌូបៃជាច្រើនធ្វ់ើជាមើលរំលង មិនយកចិត្តទុកដាក់ចំពោះបញ្ហានេះតែភ្ញៀវទេសចរ នៅតែត្រូវគេទូន្មានឱ្យប្រយ័ត្នប្រយែងបំផុតនូវទង្វើក៏ដូចជាពាក្យសម្តីនៅរាល់ពេលគេបណ្តើរគូស្នេហ៍ទៅកាន់ឌូបៃ។
តាមច្បាប់អ៊ីស្លាម ការហាមឃាត់គូប្រុសស្រីដែលមិនទាន់រៀបការមិនឱ្យរស់នៅជាមួយគ្នានៅតែត្រូវបានគេរឹតបន្តឹងដូច្នេះហើយ ប្រុសនិងស្រីត្រូវចែកបន្ទប់សណ្ឋាគារចេញពីគ្នា។
តាមច្បាប់ សណ្ឋាគារមិនអាចឱ្យអ្នកដំណើរកម្សាន្តដែលមិនទាន់រៀបការស្នាក់នៅចូលគ្នានោះទេ។ ផ្អែកលើឃ្លាមួយនៃបញ្ញត្តិរបស់គេដែលចែងថា មនុស្សភេទផ្ទុយមិនអាចនៅជាមួយគ្នាបានទេលើកលែងតែពួកគេរៀបការ។
តាមការអនុវត្តជាក់ស្តែង BBC និយាយថា សណ្ឋាគារឌូបៃភាគច្រើនមិនបានអនុវត្តតាមគោលការណ៍ នេះចំពោះភ្ញៀវបរទេសដែលកាន់សាសនាផ្សេងនោះឡើយ ។ សណ្ឋាគារប្រណីតៗដែលតែងតែផ្តល់ជូនភ្ញៀវបរទេសនូវភាពងាយស្រួលមិនស្មុគស្មាញ ក្នុងការសម្រាកលំហែរកាយដូច្នេះការកក់បន្ទប់សឹងថា មិនមានបញ្ហាអ្វីទំាងអស់។
បញ្ហាគឺនៅពេលដែលពិនិត្យលិខិតឆ្លងដែនហើយ ប្រសិនបើប្រុសស្រីទំាងទ្វេប្រើត្រកូលផ្សេងៗពីគ្នានឹងមានការចងចិញ្ចើមខ្លះ តែប៉ុណ្ណោះ។
ចំពោះការប្រព្រឹត្តនៅទីសាធារណៈដោយការបង្ហាញសេចក្ដីស្រឡាញ់ពាសវាលពាសកាលមិនត្រូវបានលើកទឹកចិត្តនោះទេ។ ត្រឹមកាន់ដៃគ្នាគឺរាប់ថា ទង្វើស្និទ្ធស្នាលបំផុតហើយ។
សម្រាប់គូដែលរៀបការហើយនៅតែមិនអាចថើបឬឱបនៅទីសាធារណៈបាននៅឡើយ ព្រោះថាប្រសិនបើយើងស៊យប៉ះប៉ូលីសហៅដោយសារទង្វើទំាងនោះហើយមិនមានភ្ជាប់នូវភស្តុតាងនៃការរៀបការ យើងអាចនឹងមានបញ្ហា។ រឿងនេះមិនងាយកើតឡើងនៅក្នុងសណ្ឋាគារទេ ហើយតែបានកើតឡើងរួចទៅហើយនៅតាមទីសាធារណៈដូចជាភោជនីយដ្ឋានឬមជ្ឈមណ្ឌលទិញឥវ៉ាន់ជាដើម។
ត្រូវស្វែងយល់អំពីបរិយាកាសជុំវិញខ្លួនដែរ ប្រសិនបើយើងចូលទៅស្នាក់នៅសណ្ឋាគារដែលមានអ្នកទេសចរជាមូស្លីមច្រើន ពួកគេអាចជូនដំណឹងដល់អាជ្ញាធរអំពីអាកប្បកិរិយាមិនសមរម្យណាមួយដែលមានចែងក្នុងច្បាប់របស់ពួកគេ។ មានបញ្ហាផ្លូវច្បាប់ គឺជារឿងលំបាកដោះស្រាយមួយ។
ក្រៅពីនេះ អ្នកធ្វើដំណើរម្នាក់ៗត្រូវបានអនុញ្ញាតឱ្យនាំយកជាតិអាកុល មិនលើសពីបួនលីត ដោយអាចផឹកវាបានតែនៅក្នុងកន្លែងណាដែលគេសរសេរថាអនុញ្ញាតដូចជា ក្នុងបន្ទប់ សណ្ឋាគារ បារ។ល។ ការផឹកឬស្រវឹង នៅទីសាធារណៈជារឿងខុសច្បាប់ធ្ងន់មួយនៅឌូបៃ។
ដោយសារការរឹតបន្តឹងនេះ នៅឌូបៃមានស្រានិងស្រាបៀរមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ចំណែកអាហារវិញ ឌូបៃក៏ជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពី Iceland។
យោងតាមមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌរបស់អារ៉ាប់រួម UAE ត្រូវបានគេស្បថជាសាធារណៈនៅអារ៉ាប់រួមដោយការប្រើពាក្យ F នៅទីសាធារណៈត្រូវបានហាមឃាត់ជាដាច់ខាត។ ពាក្យនេះ ត្រូវបានគេចាត់ទុកថា ជាពាក្យឧក្រិដ្ឋកម្មដែលត្រូវពិន័យធ្ងន់និងអាចឃុំខ្លួនផង៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ការចំណាយនៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!
ចុចអាន៖ រឿងរ៉ាវដ៏អស្ចារ្យអំពីលោកនាយករដ្ឋមន្ត្រីនៃអារ៉ាប់រួម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់