KPT+
គួរដឹងមុន! អាស៊ីមែនពិត តែទីក្រុង១០នេះ ចំណាយខ្ពស់កប់ពពក
ទោះបីជាទីតាំងដូចជាទីក្រុង London និង New York មានកេរ្តិ៍ឈ្មោះលើការចំណាយខ្ពស់ក្នុងការរស់នៅក៏ដោយ តែទីក្រុងដែលថ្លៃបំផុតនៅលើពិភពលោកក៏មាននៅអាស៊ីផងដែរ។ ទ្វីបនេះមានទីក្រុងមួយចំនួនដែលត្រូវបានគេស្គាល់ថាជាតំបន់ដែលមានភាពថ្លៃថ្នូរ ជាពិសេសនោះគឺសម្រាប់លំនៅឋាន ម្ហូបអាហារ និងការដឹកជញ្ជូនផ្សេងៗ។ តម្លៃថ្លៃទាំងនេះក៏សម្រាប់ភ្ញៀវទេសចរនិងសម្រាប់ក្រុមហ៊ុនផ្សេងៗដែលចង់វិនិយោគនៅទីក្រុងទាំងនោះដូចគ្នា។
១ ណានជីង

ទីក្រុងណានជីងនៃប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១០ ជាទីក្រុងថ្លៃបំផុតក្នុងទ្វីបអាស៊ី និងជាទីក្រុងដែលមានតម្លៃថ្លៃជាងគេលំដាប់ទី ២៥ នៅលើពិភពលោក។ យោងតាមការស្ទង់មតិទីក្រុងនេះមានតម្លៃខ្ពស់ជាងទីក្រុង Dublin និង Dhabi ។
វាជាទីក្រុងនៃ ខេត្តជាំងស៊ូ មានប្រជាជនជាង ១០ លាននាក់ ហើយក៏មានតម្លៃផ្ទះថ្លៃបំផុត។ នេះបើយោងតាមសារព័ត៌មាន China Whisper បានរាយការណ៍។
២ ក្វាងចូវ

ក្វាងចូវជាទីក្រុងធំជាងគេបំផុតនៅប្រទេសចិន ហើយក៏មិនឆ្ងាយប៉ុន្មានពីទីក្រុងហុងកុងប៉ុន្មានឡើយ។ វាជាទីក្រុងជិតគ្នាពិតមែន តែក៏រងផលប៉ះពាល់ដល់តម្លៃខ្លះៗដែរ។ យ៉ាងណាទីក្រុងនេះបានទាក់ទាញមនុស្សដែលចង់គេចចេញពីការចំណាយខ្ពស់ក្នុងទីក្រុងហុងកុង ឲ្យមករស់នៅក្វាងចូវជំនួសវិញ។
យោងទៅតាមសារព័ត៌មាន Expatisian ថ្លៃឈ្នួលផ្ទះមានតម្លៃប្រហែល ១៥០០ ដុល្លារក្នុងមួយខែ។ ចំនួននេះមើលទៅអាចគិតថាថ្លៃខ្លាំង ប៉ុន្តែបើពិចារណាលើប្រាក់ចំណូលជាមធ្យមនៅក្នុងប្រទេសគឺសមហេតុផលខ្លះដែរ។
៣ អូសាកា

អូសាកាក៏ជាទីក្រុងមួយដែលមានតម្លៃថ្លៃបំផុតនៅអាស៊ីផងដែរ។ ទីក្រុងរបស់ជប៉ុនមួយនេះ ល្បីល្បាញបំផុតខាងទំនាក់ទំនងពាណិជ្ជកម្ម រីឯលំនៅឋាន ការកម្សាន្ត និងម្ហូបអាហារក៏មានតម្លៃខ្ពស់ជាងទីក្រុងដទៃទៀតនៅក្នុងប្រទេសផងដែរ។
៤ សិនជិន

សិនជិនជាទីក្រុងមួយផ្សេងទៀតនៅអាស៊ីដែលជាប់ចំណាត់ថ្នាក់ជាកន្លែងថ្លៃបំផុតនៅលើពិភពលោកដូចគ្នា។ ៤០ ឆ្នាំកន្លងមក ទីក្រុងនេះគ្រាន់តែជាភូមិតូចមួយ ប៉ុន្តែវាបានផ្លាស់ប្តូរយ៉ាងរហ័ស។ ទីក្រុងសិនជិនក៏ជាទីតាំងមូលដ្ឋានសម្រាប់ក្រុមហ៊ុនយក្សដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន Tencent ដែលនាំនូវការវិនិយោគដ៏ធំធេង។ ថ្លៃដើមជាមធ្យមសម្រាប់អចលនទ្រព្យនៅទីក្រុងមួយនេះគឺ ៦៨០ ២៨៣ ដុល្លារក្នុងឆ្នាំ ២០១៨ ។ នេះបើយោងតាមសារព័ត៌មាន Financial Times ហើយសេដ្ឋកិច្ចនៅក្នុងទីក្រុងមួយនេះវិញ រឹតតែខ្លាំងជាងនៅហុងកុងទៅទៀត។
៥ ប៉េកាំង

ប៉េកាំងគឺជាទីក្រុងចំណាស់មួយនៅក្នុងប្រទេសចិន។ វាត្រូវបានគេចាត់ទុកថា ជាបេះដូងវប្បធម៌ និងនយោបាយរបស់ប្រទេសចិន។ ក្រុងនេះនៅមិនឆ្ងាយពីទីក្រុងសៀងហៃប៉ុុន្មានទេ ហើយវាក៏ជាទីក្រុងមួយដែលមានតម្លៃថ្លៃបំផុតនៅក្នុងទ្វីបអាស៊ីផងដែរ។ ជាពិសេសនៅពេលនិយាយដល់លំនៅឋាន។ យោងតាមទស្សនាវដ្ដី Forbes តម្លៃមធ្យមនៃផ្ទះស្នាក់គិតជាម៉ែត្រការ៉េប្រហែល ៥៨២០ ដុល្លារ។
យោងតាមចំណាត់ថ្នាក់តម្លៃនៃការរស់នៅក្នុងទីក្រុងប៉េកាំងគឺខ្ពស់ជាងនៅ New York, Los Angeles និងTel Aviv។
៦ សៀងហៃ

សៀងហៃគឺជាទីក្រុងថ្លៃជាងគេទី២ នៅក្នុងប្រទេសចិន។ ការដឹកជញ្ជូន ម្ហូបអាហារ ជាពិសេសគេហដ្ឋានមានតម្លៃថ្លៃជាង បើប្រៀបធៀបនឹងកន្លែងផ្សេងនៅអាស៊ី។
យោងតាមទស្សនាវដ្ដី Forbes តម្លៃផ្ទះនៅទីក្រុងនៃប្រទេសចិនមិនមាននិរន្តរភាពទេ។ អាផាតមិន មួយដែលមានទំហំ ១០០០ ម៉ែត្រការ៉េមានតម្លៃប្រមាណ ៧២៥ សែនដុល្លារ។ តម្លៃនេះគេពិចារណាលើប្រាក់ចំណូលជាមធ្យមនៅសៀងហៃគឺ ១១៣៥ ដុល្លារក្នុងមួយខែ។ រីឯថ្លៃផ្ទះនៅសៀងហៃមានការកើតឡើង ៤០% ក្នុងចន្លោះឆ្នាំ ២០១២ និង ២០១៧ ។
៧ សេអ៊ូល

នៅឆ្នាំ ២០១៤ រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូងស្ថិតលើចំណាត់ថ្នាក់ទី ៥០ ក្នុងបញ្ជីទីក្រុងថ្លៃបំផុតនៅលើពិភពលោកហើយបានឡើងមកឈរនៅលំដាប់ទី ៧ ក្នុងឆ្នាំ ២០១៩ ។ ឆ្នាំខាងមុខការរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងចំណាយ ៦% ច្រើនជាងការរស់នៅក្នុងទីក្រុងដែលល្បីៗដូចជា សហរដ្ឋអាមេរិក។ល។ នេះបើយោងតាមព័ត៌មាន Numbeo ។ មុខទំនិញជាច្រើនដូចជាហ្គាស ការដឹកជញ្ជូនសាធារណៈ សម្លៀកបំពាក់ និងគ្រឿងទេសត្រូវចំណាយខ្ពស់ បើប្រៀបធៀបទៅនឹងទីក្រុងដទៃទៀត។
៨ តូក្យូ

តូក្យូគឺជាទីក្រុងមួយដែលមានតម្លៃថ្លៃផងដែរលើការរស់នៅរបស់ប្រជាជនក្នុងស្រុក ហើយវាក៏ថ្លៃសម្រាប់ភ្ញៀវទេសចរដូចគ្នា។ ទីក្រុងនេះស្ថិតនៅលើកំពូលតារាងចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០១៣។ ប៉ុន្តែនៅឆ្នាំ ២០១៤ ទីក្រុងតូក្យូបានបាត់បង់តំណែងពីបញ្ជីឈ្មោះទីក្រុងចំណាយខ្ពស់។ យោងតាមរដ្ឋាភិបាលតម្លៃនៃការរស់នៅក្នុងទីក្រុងតូក្យូខ្ពស់ជាង ១០% បើប្រៀបធៀបទៅនឹងទីក្រុងដទៃទៀតនៅក្នុងប្រទេសជប៉ុន។
៩ សិង្ហបុរី

សិង្ហបុរីត្រូវបានគេចាត់ទុកជាទីក្រុងថ្លៃបំផុតនៅអាស៊ី ៥ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ ២០១៤ ទីក្រុងមួយនេះបានវ៉ាដាច់ទីក្រុងតូក្យូដែលកាន់កាប់តំណែងអស់រយៈពេលជាង២ ទសវត្ស។ យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា មួយភាគបីនៃកម្លាំងពលកម្មរបស់ប្រទេសនេះបានមកពីប្រទេសដទៃទៀត ហើយវាអាចនឹងបង្កើនថ្លៃដើមក្នុងការរស់នៅក្នុងរដ្ឋធានីផងដែរ។
១០ ហុងកុង

ហុងកុងមិនមែនជាទីក្រុងថ្លៃជាងគេនៅអាស៊ីទេ ប៉ុន្តែជាទីក្រុងដែលថ្លៃជាងគេបំផុតនៅលើពិភពលោក ២ ឆ្នាំជាប់ៗគ្នា។ យោងតាមការស្ទង់មតិទីក្រុងនេះមានតម្លៃដូចគ្នានឹងប៉ារីសនិងសិង្ហបុរីដែរ។
ហុងកុងត្រូវបានគេស្គាល់ដោយសារតម្លៃផ្ទះតាមរយៈអ្នកវិនិយោគ។ យោងតាមលោក HuffPost បានឲ្យដឹងថា តម្លៃផ្ទះគិតជាការ៉េនៅទីក្រុងមួយនេះមានតម្លៃ ៣២០០ ដុល្លារ ហើយចាប់តាំងពីឆ្នាំ ២០០៣ តម្លៃផ្ទះបានកើនឡើង ៤៣០ %។ ការជួលជាមធ្យមមានតម្លៃជាង ២៥០០ ដុល្លារពោលគឺ ១២២% ច្រើនជាងចំណាយមធ្យមរបស់ប្រជាជនប្រើក្នុងមួយខែៗ៕
ប្រែសម្រួល៖ Blue Sky
ចុចអាន៖ មកស្គាល់ម៉ាកសម្លៀកបំពាក់ថ្លៃៗបំផុតនៅលើពិភពលោក
ចុចអាន៖ មកស្គាល់ប្រទេស១១ ដែលក្រុមមហាសេដ្ឋីគិតថាអាចទុកលុយគេបានដោយសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?