KPT+
កូនចូលដល់វ័យជំទង់ ចេះតែខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥ នេះ
ក្មេងជំទង់ប្រឈមនឹងបញ្ហាផ្លូវចិត្តជាច្រើន អំឡុងពេលនៃការអភិវឌ្ឍ និងលូតលាស់របស់ខ្លួន ហើយទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូន ក៏អាចមានការប្រែប្រួលផងដែរ នៅពេលដែលក្មេងកាន់តែមានភាពឯករាជ្យ។ ពិតណាស់ ប៉ាម៉ាក់អាចពិបាកប្រឈមនឹងបញ្ហាមួយនេះ និងនាំឲ្យមានការខកចិត្ត ច្របូកច្របល់ ឬជម្លោះរវាងប៉ាម៉ាក់ ហើយនិងកូនផងក៏មាន។ ហេតុនេះហើយ ការយល់ដឹងពីឫសគល់នៃបញ្ហា មានសារៈសំខាន់ណាស់ ដើម្បីឲ្យយើងស្វែងរកដំណោះស្រាយដ៏សមស្របក្នុងការអប់រំ និងទូន្មានកូនប្រកបដោយប្រសិទ្ធភាព។

មូលហេតុចម្បងទាំង៥ ដែលនាំឲ្យកូនចេះតែខឹងមួម៉ៅច្រើន
១. ការគាបសង្កត់
មានហេតុផលជាច្រើនដែលនាំឲ្យកូនខឹងមួម៉ៅច្រើនជាងក្មេងៗឯទៀត ហើយមូលហេតុមួយក្នុងចំណោមនោះ គឺប៉ាម៉ាក់តែងតែគ្រប់គ្រងកូនក្នុងការធ្វើរឿងរ៉ាវផ្សេងៗ ដែលអាចនាំឲ្យកូនស្រ្តេស និងខឹងក្រេវក្រោធ។ ជាទូទៅ ក្មេងជំទង់ចង់បានភាពឯករាជ្យ និងចង់ពឹងពាក់លើខ្លួនឯង ក្នុងការសម្រេចកិច្ចការផ្សេងៗ។
២. ភាពពេញវ័យ
ទន្ទឹមនឹងនេះដែរ អារម្មណ៍របស់កូននឹងកាន់តែតានតឹងជាងរាល់ដង នៅពេលចាប់ផ្ដើមពេញវ័យ ដោយសារមានការបញ្ចេញអ័រម៉ូនtestosterone និង estrogen ដែលធ្វើឲ្យក្មេងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬប្រែប្រួលអារម្មណ៍ញឹកញាប់។
៣. ស្រ្តេស
ស្រ្តេសដែលកើតចេញពីបញ្ហាសង្គម សម្ពាធនៅសាលា និងសកម្មភាពក្រៅសាលារៀន អាចធ្វើឲ្យក្មេងជំទង់មានអារម្មណ៍មួម៉ៅ និងខឹងសម្បារច្រើន។ លើសពីនេះ ការខឹងសម្បារនេះក៏អាចបណ្ដាលមកពីព្រឹត្តិការណ៍តក់ស្លុតមួយចំនួន ដូចជាការបាត់បង់មនុស្សជាទីស្រលាញ់ ប៉ាម៉ាក់លែងលះគ្នា ឬគ្រោះថ្នាក់ផ្សេងៗ។
៤. បញ្ហាសុខភាព
បញ្ហាសុខភាពមួយចំនួន ដូចជាជំងឺBipolar disorders ជំងឺបាក់ទឹកចិត្ត ក៏អាចផ្សារភ្ជាប់ទៅនឹងការខឹងមួម៉ៅរបស់កូនដែរ។ ប្រសិនបើកូនមិនអាចដោះស្រាយបញ្ហានេះបានទេនោះ ក្មេងនឹងអាចបន្ទោស និងមើលងាយខ្លួនឯង ព្រមទាំងបាត់បង់ទំនុកចិត្តលើខ្លួនឯង ក៏ដូចជាព្យាយាមធ្វើបាបខ្លួនឯងតាមគ្រប់វិធី។

៥. ការប្រើសារធាតុញៀន
ការផឹកគ្រឿងស្រវឹង ថ្នាំញៀន និងជក់បារីក៏អាចកាត់បន្ថយសមត្ថភាពក្នុងការគិតរបស់ក្មេង។ លើសពីនេះ សារធាតុទាំងនេះ អាចឲ្យកូនពិបាកផ្ដោតអារម្មណ៍ កោងកាច ហើយប្រហែលជា៦០% អាចប្រព្រឹត្តអំពើហិង្សា និងឧក្រិដ្ឋកម្មថែមទៀតផង៕
ចុចអាន៖ឧស្សាហ៍ខឹង ឬមួម៉ៅ នេះវិធីងាយៗជួយឱ្យអារម្មណ៍ល្អឡើងវិញ
ចុចអាន៖ខ្លាចកូនលង់ខ្លួនរត់ចេញពីផ្ទះ ឪពុកម្ដាយត្រូវដឹងតិចនិកដោះស្រាយទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?