Connect with us

KPT+

សមាគមអ្នកនិពន្ធខ្មែរ បើកវគ្គបណ្តុះបណ្តាលវិជ្ជានិពន្ធ ២វគ្គ ដោយកំណត់ចំនួនសិក្ខាកាម

បានផុស

នៅ

សមាគមអ្នកនិពន្ធខ្មែរ នឹងបើកវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ វិជ្ជានិពន្ធ ជំនាន់ទី៣៤ ចំនួន ២វគ្គ លើមុខជំនាញ “ប្រលោមលោក” និង “រឿងខ្លី” ដែលក្នុងមួយវគ្គ ជ្រើសរើសសិក្ខាកាមចំនួន ៥០នាក់។ សិក្ខាកាមដែលបញ្ចប់វគ្គជំនាញ “ឈ្វេងយល់អំពីទ្រឹស្ដីអក្សរសិល្ប៍” ត្រូវលើកទឹកចិត្ត និងផ្ដល់អាទិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះវគ្គ “រឿងខ្លី” សិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍។ ដោយឡែកវគ្គ “ប្រលោមលោក” សិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍។ វគ្គទាំងពីរចាប់ផ្ដើមសិក្សាពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ តទៅ នៅសហសាល រីម គីន ជាន់ទី១ នៃអគារសមាគមអ្នកនិពន្ធខ្មែរ ស្ថិតនៅក្នុងបរិវេណវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកដែលមានបំណងសិក្សា ឬបន្តការសិក្សា សូមចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ ទីកន្លែងទទួលពាក្យ ទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរ អាសយដ្ឋានស្ថិតក្នុងបរិវេណវត្តបទុមវតី ឬផ្ញើតាមប្រព័ន្ធ Email: Khmerwriterkwa@gmail.com ឬក៏ទាក់ទងតាមទូរសព្ទ៖ ០១២ ៧៩ ២៩ ៥៩ ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរសព្ទ៖ ០៩២ ៧៨ ៨៩ ៩០។

គួរបញ្ជាក់ថា ពេលវេលា និងតម្លៃសិក្សាមានដូចតទៅ៖

​- ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង ១៧.៣០ ដល់ម៉ោង ១៩.៣០នាទី

– ថ្ងៃសៅរ៍ ម៉ោង ១៣.០០ ដល់ម៉ោង ១៧.០០, ថ្ងៃអាទិត្យ ម៉ោង ៨.០០ ដល់ម៉ោង១២.០០​

– តម្លៃសិក្សា ៖ ១ វគ្គ ១៦0 000រៀល ឬ ៤០ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម