KPT+
កំពុងវង្វេងផ្លូវក្នុងសង្គមដែលមានមោទកភាពហួសហេតុ អានអត្ថបទហើយនឹងធូរស្រាលចិត្ត
នៅក្នុងសង្គមបច្ចុប្បន្ន មានមនុស្សច្រើនប្រភេទ ប៉ុន្តែភាគច្រើនយើងជួបមនុស្សពីរប្រភេទជាប្រចាំនៅលើបណ្តាញសង្គម គឺ ក្រអឺតក្រទម និងពូកែច្រណែន។
ជាងនេះទៅទៀត ពិភពលោកអនឡាញអាចភ្ជាប់មនុស្សមកពីជុំវិញពិភពលោកទៅគ្នាទៅវិញទៅមក។ ដែលនោះ យើងអាចមើលឃើញជីវិតអ្នកដទៃ នៅអ្វីដែលគេចង់បង្ហាញឲ្យឃើញតែប៉ុណ្ណោះ។ យើងត្រូវទទួលស្គាល់ថា ពេលខ្លះយើងច្រណែនអ្នកដ៏ទៃដោយមិនដឹងខ្លួន ហើយពេលខ្លះយើងក៏ក្រអឺតក្រទមឬក្អេងក្អាងហួសមាឌខ្លាំងផងដែរ។
បើឃើញអ្នកណាមាន យើងនឹងចង់មានចង់បានដូចគេ រហូតដល់ពេលខ្លះលើសពីដែនកំណត់ ហើយរត់តាមអ្នកដទៃ រហូតមិនដឹងថាអ្វីជាសុភមង្គលរបស់ខ្លួន។ ការងប់ងុលខ្លាំងពេក នឹងការភ្ជាប់ជីវិតខ្លួនឯងទៅនឹងអ្នកដទៃ នោះនឹងធ្វើឲ្យយើងចាប់ផ្ដើមវង្វេងរហូតរកមិនឃើញ ថាខ្លួនឯងត្រូវរស់រានមានជីវិតបែបណា។
ដូច្នេះចូរធ្វើចិត្ត ហើយអនុវត្តតាមវិធី៤ខាងក្រោម ដើម្បីឈប់ចង់បាននៅអ្វីដែលមិនមែនជារបស់យើង រហូតក្លាយជាសមរមភូមិត្រជាក់ដោយមិនដឹងខ្លួន៖
១ នៅឲ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈ
ចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយសង្គមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់យើង។ វាក៏ធ្វើឲ្យយើងដើរតាមជីវិតអ្នកដទៃច្រើនពេកផងដែរ។ យើងបានឃើញអ្នកផ្សេងទៀតទទួលបានជោគជ័យ ដោយគ្រាន់តែភ្ជួររាស់ចំណីរបស់ពួកគេ រួមទាំងការរស់នៅជាមួយនឹងបន្ទរនៃពិភពលោកផ្ទាល់ខ្លួនតែប៉ុណ្ណោះ ជំនួសឲ្យការមើលឃើញ និងការសរសើរ ឬមើលទៅអតីតកាល ផ្ទុយទៅវិញ យើងបានឈ្លក់វង្វេងនឹងការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកជុំវិញចង់បាន ចង់ជោគជ័យដូចអ្នកដទៃ ហើយស្រេកឃ្លានអំណាចនៃភាពជោគជ័យយ៉ាងឆាប់រហ័សជាដើម។ នៅពេលដែលអ្នកមិនអាចធ្វើអ្វីបាននោះនឹងជាបរាជ័យក្នុងជីវិត។ បន្ទាប់អ្នកក៏បន្ទោស បញ្ហានេះ-នោះ រហូតធ្វើឲ្យស្ថានភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺនដោយការខកចិត្តជាខ្លាំង។
២ កុំចាញ់បោកអ្វីដែលអ្នកឃើញតាមអ៊ីនធឺណិត
កុំចាញ់បោកអ្វីដែលអ្នកឃើញតាមអ៊ីនធឺណិត ពេលខ្លះវាគ្រាន់តែតែម្ខាងដែលយើងបានឃើញ ឬអាចបង្កើតរូបភាពទាំងមូលឲ្យយើងឈ្លក់វវង្វេង។ អ្នកត្រូវតែមានការវិនិច្ឆ័យឲ្យខ្លាំង ហើយរស់នៅឲ្យបានល្អ មនុស្សច្រើនតែអួតពីសុភមង្គល និងជោគជ័យក្នុងជីវិតពួកគេ។ ព្រោះចង់ឲ្យអ្នកដទៃឃើញជីវិតល្អរបស់ខ្លួន ឬចង់ឲ្យអ្នកដទៃច្រណែន។ តែនេះក៏មិនខុស ព្រោះជាសិទ្ធបុគ្គល អ្វីដែលខុស គឺយើងទម្លាប់ប្រៀបខ្លួននឹងគេ។ ទោះបីជាយើងពិបាកបែងចែកថា តើរូបភាពនៃសុភមង្គលទាំងនោះ ជារូបភាពពិត ឬជារូបភាពបំភាន់ក៏ដោយ។ ប៉ុន្តែវាជាការប្រសើរ ប្រសិនបើយើងគ្រាន់តែងាកមកផ្ដោតលើខ្លួនឯងបន្ថែមទៀត ហើយមិនសូវរវល់ក្នុងកិច្ចការអ្នកដទៃ ស្វែងរកសុភមង្គលផ្ទាល់ខ្លួន ដើម្បីកុំឲ្យរំខានដល់សុភមង្គលតិចតួចរបស់អ្នកដទៃ។
៣ ធ្វើឲ្យខ្លួនឯងមានមោទកភាព
ព្រោះសព្វថ្ងៃ យើងដាក់ការសង្កត់ធ្ងន់ជាច្រើនលើរូបរាងខាងក្រៅ។ នៅក្នុងពិភពនិម្មិត យើងមានទំនោរព្រួយបារម្ភអំពីរបៀបដែលមនុស្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមស្គាល់យើង។ តើអ្នកឲ្យតម្លៃយើងប៉ុណ្ណា ពេលយើងចុចប្រកាស? ផ្នែកនៅក្នុងពិភពពិត យើងបារម្ភពីរបៀបដែលអ្នកដទៃនឹងឃើញយើង។ ចូរចាំថា “គ្មាននរណាម្នាក់ ខ្វល់ពីយើងខ្លាំងនោះទេ។” អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនពេក អំពីការប្រកាសជីវិតរបស់អ្នកទៅកាន់ពិភពលោក អំពីយើងឥឡូវនេះនោះទេ។ ទៅដើរលេងក្រៅប្រទេស ញ៉ាំរបស់ថ្លៃៗ ប្រើឡានទំនើប ទិញផ្ទះថ្មី ខូចចិត្ត បែកសង្សារ សង្សារមានអ្នកថ្មី មិនបាច់បង្ហោះ ប្រាប់ពិភពលោកគ្រប់រឿងទាំងអស់ទេ។ ចំណុចនេះត្រូវព្យាយាមស្វែងរកខ្លួនឯង ហើយរីករាយជាមួយវា។ បង្កើតអ្វីដែលអ្នកគិតថា ជាមោទកភាពបំផុតសម្រាប់អ្នកជាងគេ។
៤ ត្រូវតែសប្បាយចិត្ត តាមរបៀបដែលយើងអាចធ្វើបាន
បំណងប្រាថ្នាចង់មាន គឺមាននៅក្នុងខ្លួនរបស់មនុស្សគ្រប់រូបរួចទៅហើយ។ ប៉ុន្តែវាមិនចាំបាច់ស្មើមនុស្សគ្រប់គ្នានោះទេ។ ជីវិតដើម្បីសុភមង្គល យើងគ្រាន់តែជ្រើសរើសអនុញ្ញាតឲ្យវាជាសុភមង្គល ដែលគ្រប់គ្រាន់សម្រាប់អ្វីដែលយើងមាន និងយើងជានរណា។ មិនបាច់តស៊ូ ស្វែងរកមហិច្ឆតាពេកទេ! ចូរបង្វែរនិន្នាការ និងសម្ភារៈនិយម ដែលយើងព្យាយាមសប្បាយដូចជីវិតអ្នកដទៃ។ ពេលខ្លះយើងមិនចាំបាច់ខ្វល់ពីដើមទុន ដែលមិនអនុគ្រោះយើងច្រើន តាមដែលគួរធ្វើខណៈយើងត្រូវជំពាក់បំណុលគេ ដើម្បីឈានទៅរកភាពមានបាន និងមានមុខមាត់ក្នុងសង្គមដូចអ្នកផ្សេង។ តាមការពិតរបស់ប្រើប្រេនៗ ហៃសូលំដាប់ៗ ត្រឹមជាសម្ភារៈដែលជាប់កាយ បើទោះបីជាយើងប្រើរបស់ថ្លៃប៉ុណ្ណា បើអត្តចរិតយើងអាក្រក់ចេញពីក្នុងហើយ របស់អស់នោះក៏បានត្រឹមតម្លៃស្មើយើងនេះហើយ។
ក្រោយអានអត្ថបទខាងលើហើយ សង្ឃឹមថាមិត្តអ្នកអាននឹងចាប់ផ្ដើមធូរស្រាលឡើងវិញបានខ្លះៗ ជាក់ជាមិនខានឡើយ! ចូរចងចាំថា ពេលខ្លះរូបភាពដែលអ្នកបានឃើញជាក់ស្ដែង មិនប្រាកដថាជាការពិតឡើយ។ អ្វីដែលសំខាន់ ប្រសិនបើអ្នកកំពុងតែវង្វេងនឹងសង្គមស៊ីវវល័យ ភាពហ៊ឺហារតាមគេឯងដោយមិនពិចារណា កុំសង្ឃឹមថាមួយជីវិតនេះរកសុភមង្គលសម្រាប់ឲ្យខ្លួនឯងបាន។ បើមិនចេះស្រលាញ់ខ្លួនឯង សូម្បីតែស្នាមសើចពិតប្រាដកមួយ ក៏រកមិនមានផង!
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្បួន ៣ យ៉ាងរបស់ ជប៉ុន ជួយគ្រប់គ្រងកំហឹង និងអារម្មណ៍អវិជ្ជមាន
ចុចអាន៖៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ