Connect with us

KPT+

របៀបសន្សំប្រាក់ឱ្យសល់សម្រាប់អ្នកដែលមានចំណូលទាប

បានផុស

នៅ

ចំណូលតិចតែចំណាយច្រើន វាមិនមែនជារឿងដែលល្អនោះទេ។ អ្នកមានជម្រើសពីរ នៅក្នុងការទប់ទល់នឹង​ហានិភ័យលើផ្នែកហិរញ្ញវត្ថុ។ ទី១ ត្រូវបង្កើនចំណូលរបស់អ្នកឱ្យកាន់តែច្រើនជាលំដាប់ និងទី២ គឺកាត់បន្ថយការ​ចំណាយ និងសន្សំឱ្យបានច្រើន។ ជម្រើសទី១ គឺពិបាកបន្តិច ដែលត្រូវការពេលវេលាច្រើន ប្រសិនបើអ្នកចង់​សល់ប្រាក់ភ្លាមៗ គួរជ្រើសរើសជម្រើសទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ គឺជាបច្ចេកទេសមួយចំនួន ដែលជួយឱ្យអ្នកសល់ប្រាក់ បើទោះជាអ្នកមានប្រាក់ខែ ឬចំណូលតិច​ក៏ដោយ៖

១. ទិញឬជួលផ្ទះដែលអ្នកចំណាយប្រហែល ៣៥ភាគរយ នៃប្រាក់ចំណូលប្រចាំខែ

ជម្រក គឺសម្រាប់រស់នៅប្រកបដោយសុខុមាលភាព។ សម្រាប់អ្នកដែលមិនមានផ្ទះខ្លួនឯង គួរស្វែងរកផ្ទះជួល​ណាដែលមានតម្លៃទាបសមរម្យ ឬដែលមានតម្លៃមិនលើសពី ៣៥ភាគរយ នៃប្រាក់ខែប្រចាំខែ។ សម្រាប់អ្នក​ដែលមានផ្ទះខ្លួនឯង អ្នកគួរតែកាត់បន្ថយការចំណាយលើការប្រើប្រាស់ទឹក ភ្លើង និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលមិនចាំបាច់ ឬការងារដែលអាចធ្វើខ្លួនឯងបាន។

២. មិនគួរបង្កើតបំណុលច្រើន

សម្រាប់អ្នកដែលមានប្រាក់ខែតិច មិនគួរប្រើប្រាស់របស់របរទំនើបៗហួសពេក ដែលត្រូវចំណាយការថែទាំច្រើន។ អ្នកគួរតែកាត់បន្ថយលើការបង់សេវាប្រចាំសប្តាហ៍ ឬប្រចាំខែ ទៅលើកម្មវិធីមួយចំនួន ដូចជា ចម្រៀង និងខ្សែភាព​យន្តជាដើម ហើយមិនគួរទៅខ្ចីប្រាក់គេយកមកចាយវាយ ដោយមិនបង្កើតចំណូល។

៣. កាត់បន្ថយដើរកម្សាន្តទៅកន្លែងដែលថ្លៃៗ

មួយសប្តាហ៍ធ្លាប់តែទៅដើរលេងម្តង គួរបន្ថយមកត្រឹម២សប្តាហ៍ ឬមួយខែម្តងវិញ ដើម្បីអាចឱ្យអ្នកសល់ប្រាក់ខ្លះ។ ការចូលហាងអាហារថ្លៃៗ ក៏គួរតែកាត់បន្ថយ។ កាត់បន្ថយការទៅមើលកុន ឬទៅកន្លែងណាដែលត្រូវចំណាយច្រើន។

៤. ទិញតែរបស់ណាដែលចាំបាច់ប៉ុណ្ណោះ

របស់ចាំបាច់មានដូចជា ម្ហូបអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ ជាដើម។ អ្នកមិនគួរប្រើប្រាក់របស់អ្នក ទិញរបស់របរ​ណាដែលអ្នកគ្រាន់តែចង់បាននោះ និងកាត់បន្ថយការទិញសម្ភារៈ ឬអាហារដែលអ្នកចូល​ចិត្តេលមានតម្លៃថ្លៃៗ​នោះចេញខ្លះ។

៥. ដាក់ឱ្យមានការសន្សំស្វ័យប្រវត្តិ

អ្នកគួរតែយកប្រាក់ទៅតម្កល់ទុកនៅក្នុងធនាគារ ជាជាងយកមកទុកនៅនឹងខ្លួន។ ប្រសិនបើអ្នកដាក់ក្នុងធនាគារនោះ ហានិភ័យនៃការបាត់បង់ និងចាយវាយរបស់អ្នកនឹងត្រវកាត់បន្ថយ។​ ម្យ៉ាង អ្នកអាចចំណេញការប្រាក់បន្ថែមទៀតផង។ អ្នកគួរតែបង្កើតគណនីសន្សំមួយផ្សេងទៀត ដើម្បីកាត់យកប្រាក់របស់លោកអ្នករៀងរាល់ ១០ភាគរយ នៃប្រាក់ខែរបស់​អ្នកទុកដោយស្វ័យប្រវត្តិ។

ចំណុចសំខាន់ៗខាងលើនេះ មានប្រសិទ្ធភាពបំផុត ក្នុងការសន្សំប្រាក់ ដើម្បីសល់សម្រាប់វិនិយោគ នាថ្ងៃអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១១ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម