KPT+
ស្បែកជើង ៥គូ រចនាឡើងសាមញ្ញ តែតម្លៃវិញវាល់លាន
ក្រៅពីតម្លៃកប់ពពករបស់ស្បែកជើងទាំង ៥គូនេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ស្បែកជើងទាំងនេះ សុទ្ធតែជារបស់មនុស្សស្រីទាំងអស់។ គិតៗទៅពីមុនគេប្រើប្រាស់ស្បែកជើងសម្រាប់ការពារជើងតែមួយមុខទេ ដល់ពេលសម័យឥលូវ ស្បែកជើងក្លាយជាវត្ថុសំខាន់ក្នុងការលេងខ្លួនឲ្យទាន់សម័យទៅវិញ។ ដូចនេះហើយ ទើបគេធ្វើស្បែកជើងថ្លៃៗពីវត្ថុល្អៗ កម្រៗ ហើយមាំឲ្យសក្ដិសមនឹងតម្លៃ ដូចកំពូលស្បែកជើងខាងក្រោមនេះ៖
១. ស្បែកជើងផ្កាយព្រះច័ន្ទ ធ្វើដោយ ANTONIO VIETRI តម្លៃ ១៩,៩លានដុល្លារ

ខ្វះតែបន្តិចចូល ២០លានដុល្លារទៅហើយ ស្បែកជើងកែងមួយគូនេះធ្វើឡើងពីមាសសុទ្ធ ពេជ្រ៣០ការ៉ាត់ និងអាចម៍ផ្កាយពីឆ្នាំ ១៥៧៦។ វាបង្ហាញខ្លួនលើកដំបូងនៅទីក្រុងឌូបៃ ក្នុងកម្មវិធី Mide Fashion Week។ លោក Antonio Vietri មានភាពល្បីល្បាញក្នុងការរចនាស្បែកជើងមាស 24k ដំបូងបង្អស់របស់ពិភពលោកក្នុងឆ្នាំ២០១៧ ដែលមានតម្លៃ ៣២,០០០ ដុល្លារ ហើយស្បែកជើងរបស់គាត់ពីរគូនេះត្រូវដឹកឲ្យអ្នកទិញតាមឧទ្ធម្ភាគចក្រទាំងអស់។
២. ស្បែកជើងពេជ្រ JADA DUBAI & PASSION JEWELERS តម្លៃ ១៧លានដុល្លារ

ស្បែកជើងកែងនេះបង្កប់ពេជ្រ grade D ១៥ការ៉ាត់ មួយគ្រាប់ លម្អថែមជាមួយពេជ្រតូចៗ ២៣៨គ្រាប់ជុំវិញស្បែកជើងមើលទៅសមជាស្បែកជើងថ្លៃបំផុតមែន។ អ្នកជំនាញធ្វើស្បែកជើងចំណាយពេលដល់ទៅ ៩ខែសម្រាប់ធ្វើវាពីមាសសុទ្ធ ប៉ុន្តែមិនទាន់ដឹងថាលក់ចេញឬនៅទេ។
៣. ស្បែកជើងកែង DEBBIE WINGHAM តម្លៃ ១៥,១លានដុល្លារ

ស្បែកជើងកែងដ៏ប្រណិតនេះធ្វើឡើងពីត្បូងកម្រៗនិងមានតម្លៃខ្ពស់បំផុតក្នុងផែនដីដូចជាពេជ្រខៀវនិងផ្កាឈូក។ តួស្បែកជើងគេធ្វើពីផ្លាកទីន ចំណែកឯបន្ទះវាវិញគឺធ្វើពីមាសសុទ្ធ កន្លែងដែលនៅសល់គេធ្វើពីស្បែកប៉ុន្តែលាបមាស សូម្បីតែខ្សែអំបោះក៏ជាមាសដែរ។
៤. ស្បែកជើង HARRY WINSTON RUBY តម្លៃ ៣លានដុល្លារ

វាត្រូវគេផលិតយ៉ាងល្អិតល្អន់ដោយប្រើត្បូងក្រហម rubies ៤៦០០ តំណាងឱ្យកម្ពស់នៃភាពប្រណីត។ ក្រៅពីត្បូងទទឹម ១,៣៥០ការ៉ាត់ ស្បែកជើងដ៏ស្រស់ស្អាតនេះក៏មានពេជ្រ ៥០ការ៉ាត់ផងដែរ។
៥. ស្បែកជើងកែង STUART WEITZMAN តម្លៃ ៣លានដុល្លារ

តារាហូលីវូដជើងចាស់ Rita Hayworth ធ្លាប់ពាក់ស្បែកជើងនេះនាំឲ្យមានការកត់ត្រាប្រចាំប្រវត្តិសាស្ត្រហ្វេសិនទៀតផង។ បើយើងក្រឡេកមួយភ្លែតទៅ យើងនឹងឃើញថាវាមិនសូវស្អាតប៉ុន្មានទេ ប៉ុន្តែតម្លៃថ្លៃដោយសារតែត្បូងនិងពេជ្រនោះឯង។ ថ្វីត្បិតតែវាមានតម្លៃ ៣លានដុល្លារមែន តែស្បែកជើងមួយគូនេះមិនមែនសម្រាប់លក់ឡើយ គឺវាជាទ្រព្យសម្បត្តិរបស់ព្រះនាង Yasmin Aga Khan កូនស្រី Hayworth ។
តើប្រិយមិត្តមានចាប់អារម្មណ៍ស្រលាញ់ស្បែកជើងមួយគូណាទេ? ទោះបីជាវាថ្លៃមែន ប៉ុន្តែតម្លៃសក្ដិសមនឹងការខិតខំប្រឹងប្រែង ជំនាញធ្វើ ជាពិសេសវត្ថុធាតុដើមនឹងតែម្ដងសុទ្ធតែមាសពេជ្រទឹកល្អៗ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖១០ កន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក ស្ទើរតែមិនមានអ្នកទៅដល់
ចុចអាន៖វត្ថុធាតុដើមចម្លែកៗ ៩ ប្រភេទ ប្រើសម្រាប់ផ្សំធ្វើជាទឹកអប់ ឲ្យម៉ាក់យីហោល្បីៗ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?