Connect with us

KPT+

ទិន្នន័យថ្មីប្រាក់ខែគ្រូបង្រៀនថ្នាក់បឋមក្នុងប្រទេសទាំង ១០ នៅអាស៊ាន

បានផុស

នៅ

គ្រូបង្រៀនជាបុគ្គលសំខាន់បំផុតដែលដើរតួនាទីជាអ្នកលុបបំបាត់បញ្ហាអក្ខរកម្ម និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសង្គម ។ គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវ និងចែករំលែកចំណេះដឹងជាច្រើនដល់សិស្សនុសិស្ស ឬយុវជនជំនាន់ក្រោយឲ្យមានគុណភាពជីវិតកាន់ប្រសើរឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ គ្រូបង្រៀនក៏មានប្រាក់ខែដែលអាចចាត់ទុកថាសមល្មមក្នុងកម្រិតមួយផងដែរ ហើយនេះជាប្រាក់ខែជាមធ្យមក្នុងមួយខែរបស់គ្រូបង្រៀនថ្នាក់បឋមក្នុងប្រទេស ១០ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ៖

១. មីយ៉ាន់ម៉ា ៖ ២៤៥ ដុល្លារ (៩៨០,០០០ រៀល) ជាមធ្យមក្នុងមួយខែ

២. កម្ពុជា ៖ ៣១០ ដុល្លារ (១,២៤០,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៣. ឡាវ ៖ ៣២៤ ដុល្លារ (១,២៩៦,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៤. វៀតណាម ៖ ៥០៩ ដុល្លារ (២,០៣៦,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៥. ឥណ្ឌូណេស៊ី ៖ ៥៨៧ ដុល្លារ (២,៣៤៨,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៦. ហ្វីលីពីន ៖ ៦២៣ ដុល្លារ (២,៤៩២,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៧. ម៉ាឡេស៊ី ៖ ១,១២២ ដុល្លារ (៤,៤៨៨,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៨. ព្រុយណេ ៖ ១,៧៣០ ដុល្លារ (៦,៩២០,០០០ រៀល) ជាមធ្យមក្នុងមួយខែ

៩. ថៃ ៖ ២,២៤០ ដុល្លារ (៨,៩៦០,០០០ រៀល) ជាមធ្យមក្នុងមួយខែ

១០. សិង្ហបុរី ៖ ៤,១៤៩ ដុល្លារ (១៦,៥៩៦,០០០ រៀល) ជាមធ្យមក្នុងមួយខែ ។

គួរបញ្ជាក់ថា ប្រទេសដែលគ្រូបង្រៀនថ្នាក់បឋមមានប្រាក់ខែតិចជាងគេនៅតំបន់អាស៊ានគឺមីយ៉ាន់ម៉ា ពោលទទួលបាន ២៤៥ ដុល្លារក្នុងមួយខែ ខណៈគ្រូបង្រៀននៅសិង្ហបុរីមានប្រាក់ខែច្រើនជាងគេគឺទទួលបាន ៤,១៤៩ ដុល្លារក្នុងមួយខែ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Teacher Tayo

ចុចអាន ៖ តើនាយករដ្ឋមន្ត្រី គុយបា ធ្វើទស្សនកិច្ចប្រទេសអាស៊ានណាខ្លះ មុនមក កម្ពុជា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម