Connect with us

KPT+

ជួយកូនចៅយើងបានរស់នៅ​ដោយសុខដុម​នឹង​ថាមពលបៃតង ​គ្រាន់​តែធ្វើ​រឿងទំាងនេះ

បានផុស

នៅ

រស់នៅ​ប្រកបដោយ​និរន្តរភាព ​មិនមែន​ជា​អ្វី​ដែល​យើង​ធ្វើ​បាន​ត្រឹមពីរ​បី​សប្ដាហ៍ ​ឬ​ពីរបី​ខែ​ឡើយ។ យើង​ត្រូវ​ព្យាយាម​រយៈពេលវែង ដើម្បី​ឲ្យ​បរិស្ថានល្អអាច​នៅ​​ជាមួយ​យើង​រហូត។

ខាងក្រោម​ជា​គន្លឹះ​ងាយ​ៗមួូយចំនួន ​ដើម្បី​ចាប់ផ្ដើម​ការ​រស់នៅ​ប្រកប​ដោយ​និរន្តរភាព ​នៃ​ជីវិត​ពណ៌បៃតងជុំវិញខ្លួន។

១. បោះបង់​ផ្លាស្ទិកតាមអាចធ្វើបាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មធ្យោបាយ​សាមញ្ញ​បំផុត​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ គឺ​ត្រូវ​ទិញ​ដប​ទឹកអ៊ីណុក​យក​ទៅ​ជាមួយ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ ប្រើកាបូបក្រណាត់ឬកន្រ្តកពេលទៅផ្សារ។ល។ នេះដោយសារប្លាស្ទិក​ដែលទុក​ចោល​យូរ​ពេក ​នៅពេល​ដែល​​ត្រូវ​ពន្លឺ​ព្រះអាទិត្យ ​វា​នឹង​បញ្ចេញ​សារធាតុ​គីមី​ និង​គ្រោះថ្នាក់​ចូល​ទៅ​ក្នុង​ទឹក។

២. ប្ដូរមកទិញ​ទំនិញ​ក្នុងស្រុក

កុំ​ងាក​អី​បន្តិច​រក​តែ​អាហារ ​ឬ​បន្លែ​ក្រៅ​ស្រុក។ បើ​ចង់​បាន​របស់​ធម្មជាតិ ​គួរ​តែ​កែប្រែ​ទម្លាប់​ទិញ​ផលិតផល​ក្នុង​ស្រុក​ជំនួសវិញ។ ការ​ដែល​ងាក​មក​ទិញ​ទំនិញ​ឬ​បន្លែ​ក្នុង​ស្រុក ​អាចជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ និងលើកស្ទួយជីវភាពកសិករខ្មែរ។

លើស​ពី​នេះ​ទៅ​ទៀត​ វា​ក៏​មាន​សុវត្ថិភាព​ដែល​យើង​បាន​​ដឹង​ច្បាស់​ថា ​អាហារ​ទាំង​នោះ​មក​ពី​ប្រភព​ណា។

៣. ទម្លាប់សំចៃថាមពល​អគ្គិសនី

យើង​ទាំងអស់​គ្នា​ប្រើប្រាស់​អគ្គិសនី​ច្រើន​ពេក​ ដោយ​មិន​ដឹង​ខ្លួន។ បែបនេះវា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​រួម​ទាំង​វិក្កយបត្រ​ថ្លៃ​ភ្លើង​ច្រើន​ផង​ដែរ។

កុំ​ភ្លេច​ដក​ឌុយ​ទុក​ពេល​លែង​ប្រើប្រាស់ ទាំង​ម៉ាស៊ីន​សម្ងួត​សក់​ និង​បិទភ្លើង​នៅ​ពេល​​ចាកចេញ​ពី​បន្ទប់។ ដូចគ្នា​នេះ​ដែរ ​ការ​ប្រើ​អំពូលភ្លើង​ធម្មតា​ អាច​ជួយ​សន្សំសំចៃ​ថាមពលបាន​ដល់ ៨០% ហើយ​​ប្រើ​បាន​យូរ​ជាង​មុន​ដល់​ទៅ ៣ ដងឯណោះ។

៤. ទម្លាប់ដើរ​ឬប្រើសេវាសាធារណៈ

ពេល​ធ្វើដំណើរ​ចេញ​ទៅ​ក្រៅ​ សូម​ព្យាយាម​ជិះ​រថយន្ត​ជាមួយ​មិត្តភក្ដិ​ ឬ​អ្នក​ជិតខាង ​មិន​អ៊ីចឹង ​ក៏​ជិះ​រថយន្ត​ក្រុង​សាធារណ​ជំនួស​ឲ្យ​ការ​បើកបរ​ដោយ​ខ្លួនឯង រឹតតែល្អ។

ការជ្រើសរើស​មធ្យោបាយដើរ​សម្រាប់ទីកន្លែងជិតៗ ​មានផល​ល្អ​ទាំង​បរិស្ថាន​និង​សុខភាព​ផង​ដែរ។ វា​ក៏​ជួយ​បន្ធូរ​អារម្មណ៍​​ពី​ភាព​តានតឹង​នៃ​ការ​កកស្ទះ​ចរាចរណ៍ ​ឬ​ចំណត​រថយន្តស្កេកស្កះ។

៥. កាត់បន្ថយការទទួលទាន​សាច់​

ត្រង់នេះ មិន​មែនហាម មិនឲ្យ​អ្នក​មិន​ទទួលទាន​សាច់​នោះ​ទេ តែគួរកាត់បន្ថយតាមដែលអាចធ្វើបាន។ ​អ្នក​អាច​ជួយ​ពិភពលោក​ដោយ​គ្រាន់​តែ​ទទួលទាន​សាច់មួយថ្ងៃ​ដោយអាច​ខាន​មួយ​ថ្ងៃ​ ឬ​មួយ​សប្ដាហ៍​ទទួលទាន ៣ ទៅ ៤ ដង​បានហើយ។

៦. ច្នៃ​អំណោយ​ពី​ធម្មជាតិ

តើ​អ្នក​ដឹង​ទេ​ថា​ មាន​អំណោយ​ជា​ច្រើន​ សុទ្ធ​តែ​កែច្នៃ​ឡើង​ដោយ​លោហ​ឬ​វត្ថុធាតុ​ដើម​ផ្សេងៗ សុទ្ធសឹងប៉ះពាល់បរិស្ថាន។ សូម្បី​តែ​​គ្រឿង​សំអាង​​យីហោ​ធំ​ៗ ​និង​ពេញ​និយមជាច្រើន ​ក៏​សុទ្ធ​តែ​​ជា​មូលហេតុ​បំផ្លាញ​បរិស្ថាន​ដូចគ្នា។

ជំនួស​ឲ្យ​របស់​កែច្នៃ​ យើង​អាច​ប្រើ​អំណោយ​ជា​ផើង​ផ្កា​ដែល​ជា​រុក្ខជាតិ​ជំនួយ​ដល់​ធម្មជាតិ​ ឬ​អ្វី​ដែល​ច្នៃ​ឡើង​មិន​បំផ្លាញ​ពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ​ការ​បង្ហោះ​ប៉ោងៗទៅលើ​មេឃ​ បង្កផលប៉ះពាល់​បរិស្ថាន​និង​សត្វ​សមុទ្រ

ចុចអាន៖ កាត់បន្ថយផ្លាស្ទិក ថែរក្សាបរិស្ថានល្អ គួរចាប់ផ្ដើមពីណាទៅណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម